ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា។
កិច្ចប្រជុំនៅរសៀលថ្ងៃអង្គារ បានពិភាក្សា និងដាក់ឱ្យអនុវត្តក្របខណ្ឌនៃគម្រោង ICCAP កាលវិភាគវឌ្ឍនភាពគម្រោង និងផែនការសកម្មភាពសម្រាប់រយៈពេលបីឆ្នាំ ដែលផ្ដោតលើការផ្ដល់ជំនួយផ្នែកបច្ចេកទេស និងកសាងសមត្ថភាពបុគ្គលិក លើការគ្រប់គ្រងសមិទ្ធផលបរិស្ថាននិងសង្គម អភិវឌ្ឍយុទ្ធសាស្ត្រជំរុញបរិយាបន្នឥណទានបៃតង ពង្រឹងការអនុវត្តកិច្ចការពារអតិថិជន និងរៀបចំអភិបាលកិច្ចរបស់គ្រឹះស្ថាន ខេមា។
កិច្ចប្រជុំនេះមានវត្តមាន អ្នកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន ខេមា អ្នកស្រី Lucia Cigana ប្រធានកម្មវិធី នៃអង្គការ ADA អ្នកស្រី ជា វុទ្ធី ទីប្រឹក្សាគម្រោង នៃអង្គការ ADA លោក Wilson Soo នាយក នាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងហិរញ្ញវត្ថុប្រកបដោយចីរភាព នៃក្រុមហ៊ុន Sevea និងគណៈគ្រប់គ្រងជាន់ខ្ពស់ នៃគ្រឹះស្ថាន ខេមា។
គ្រឹះស្ថាន ខេមា បន្តផ្ដល់នូវសេវាហិរញ្ញវត្ថុក្នុងទិសដៅលើកកម្ពស់បរិយាបន្ន ទំនួលខុសត្រូវចំពោះសង្គម និងកសាងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ។ ការទទួលបានជំនួយបច្ចេកទេសពីគម្រោង ICCAP ជាការបោះជំហានទៅមុខចំពោះកិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច។
គម្រោង ICCAP គាំទ្រដោយ International Climate Initiative (IKI) នៃរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដឹកនាំអនុវត្តគម្រោងដោយ វិទ្យាស្ថាន Stockholm Environment Institute (SEI) រួមជាមួយនឹង អង្គការ Appui au développement autonome (ADA) និង Asia-Pacific Rural and Agricultural Credit Association (APRACA) ដោយមានក្រុមហ៊ុន Sevea ជាអ្នកសម្របសម្រួលគម្រោងនៅកម្ពុជា៕







វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content