កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

​បរទេស ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​បាន​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជន​ រហូតមានប្រជាកសិករ​ និង​ពលរដ្ឋ​ទូទៅរាប់​ពាន់​នាក់​ចេញមក​តវ៉ា​តាម​ដងផ្លូវ​ ដោយបាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​Narendra​ ​Modi​ ថា អាចធ្វើឱ្យប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាជន​។

​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​រុស្សី​ ​RT​ ​បាន​ឲ្យដឹង​ថា​ ក្រុម​អង្គការ​ សមាគម​កសិករ​ មកពី​បណ្តា​រដ្ឋ​ភាគ​ខាងជើង​ ​រួមមាន​ ​Punjab​,
​Haryana​ ​និង​ ​Uttar​ ​Pradesh​ ​បាន​ហែក្បួន​ឆ្ពោះ​ទៅកាន់​ទីក្រុង​ ​New​ ​Delhi​ ​ដើម្បី​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ថ្មីជាមួយអាម៉េរិក ក្រោមហេតុផលរងនូវភាពភ័យខ្លាច​ថា​ ​ការ​បើកចំហ​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​សម្រាប់​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មាន​តម្លៃ​ថោក​ ​​នឹង​ទៅ​បំផ្លាញ​ដល់​វិស័យ​កសិកម្ម​ក្នុង​ស្រុក​ ​ជាពិសេស​គឺ​​ការ​ចិញ្ចឹម​សត្វ​ ការ​ផលិត​ទឹកដោះគោ ​និង​​អាជីវករ​ខ្នាត​តូច​។

​ការ​តវ៉ា​ប្រឆាំង​ពីសំណាក់​សាធារណជន​នេះ​កើត​ចេញ​ពី​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ស៊ីជម្រៅ​មួយ​ ដោយសារ​វិស័យ​កសិកម្ម​បានផ្ដល់​ការងារ​​ដល់​ប្រជាពលរដ្ឋ​ជិត​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ឥណ្ឌា ​និងជួយ​ទ្រទ្រង់​ជីវភាព​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ដែល​មាន​រហូតទៅដល់​ ​១,៤​ពាន់​
លាន​នាក់​។​

​ក្រុម​សកម្មជន​បាន​ព្រមាន​ថា​ ​ការ​បើកចំហ​ទីផ្សារ​ក្នុង​ស្រុក​ដែល​ប្រឈម​នឹង​ហានិភ័យ​ទៅ​ឱ្យ​ក្រុមហ៊ុន​កសិកម្ម​យក្ស​របស់​អាមេរិក​ គឺអាច​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​ពលរដ្ឋនៅតាម​ជនបទ​ប្រមាណ ​៨០​ ​លាន​គ្រួសារ​ ព្រមទាំង​អាច​រីករាលដាល​ដល់​វិស័យ​ផ្សេង​ទៀត ​​ដូចជា​ ​ពាណិជ្ជកម្ម​ឌីជីថល ​និង​សិទ្ធិ​ប្រកាស​នីយបត្រ​តក្កកម្ម​ជាដើម​។ ការ​ហែ​ក្បួន​របស់​កសិករ​នេះ​បាន​កើតឡើង​ទន្ទឹម​គ្នា​នឹង​ការ​កើនឡើង​នៃ​ភាពចលាចល​នៅក្នុង​រដ្ឋធានី​របស់​ឥណ្ឌា​ដោយក្រុម​និស្សិត ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ដំណាល​គ្នា​រឿង​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង​ថ្នាក់​ជាតិ​កាលពី​ពេលកន្លងទៅ​ថ្មី​ៗ​នេះ​។​ ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​តវ៉ា​ដែល​កំពុង​រំកិល​ទៅ​មុខ​នោះ កងកម្លាំង​នគរបាល​បាន​ដាក់​រនាំង​យ៉ាង​រឹងមាំ​ និង​បាន​ឃាត់ខ្លួនអ្នកតវ៉ា​ជាច្រើន​នាក់​​នៅ​តាម​ព្រំដែន​រដ្ឋ ​ក៏ដូចជា​នៅ​តាម​ទីតាំង​សំខាន់​ៗ​នាកណ្តាល​ទីក្រុង​ ​Delhi​ ​ក្រោម​បំរាម​ប្រមូលផ្តុំ​ដ៏​តឹងរ៉ឹង​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌា ​លោក​ ​Piyush​ ​Goyal​ ​បាន​អះអាង​ជូន​សាធារណជន​ថា ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ដែល​ប្រឈម​ហានិភ័យ​នៅតែ​ត្រូវបាន​ការពារ​ ​ហើយ​នឹង​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​អនុវត្ត​ដោយ​គ្មាន​ការ​ធានា​ពី​ផលប្រយោជន៍​ប្រកួតប្រជែង​សម្រាប់​ជាតិ​នោះឡើយ​។​ យ៉ាងណា​ក៏ដោយ​ ​ដោយសារ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ការ​គំរាម​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ ដូច្នេះ​ ភាព​មិន​ទុកចិត្ត​ក្នុង​ចំណោម​អ្នកផលិត​ក្នុង​ស្រុក​នៅតែ​បន្ត​មាន​កម្រិត​ខ្ពស់​នៅឡើយ​ដោយ​បារម្ភ​ថា ​កិច្ចព្រមព្រៀង​នេះ​នឹង​នៅតែ​អាច​ដំណើរការ​ទៅ​បានបើទោះជាមន្ត្រីជាន់ខ្ពស់ពាណិជ្ចកម្មអះអាងពីកិច្ចការពារផលប្រយោជន៍ប្រជាជនឥណ្ឌាក៏ដោយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

Leave a Reply

Your email address will not be published. Required fields are marked *