Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

បរទេស៖ ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍ពី BBC។

កាលពីថ្ងៃព្រហស្បតិ៍ Meta បង្ហើបដំណឺងខ្លីមួយថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនកម្លាំងការងាររបស់ខ្លួនប្រហែល ១០ ភាគរយ ឬ បុគ្គលិក ៨ ០០០ នាក់ ដោយសារហេតុផលសំខាន់ គឺការបង្កើនការចំណាយទៅលើផ្នែកផ្សេងៗទៀត ជាពិសេសការចំណាយលើបញ្ញាសិប្បនិម្មិត (AI) មានតម្លៃ ១៣៥ ពាន់លានដុល្លារ។

គម្រោងនេះ​​ស្មើ​រនឹងការចំណាយរបស់ Meta លើបញ្ញាសិប្បនិម្មិត (AI) ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​មុន​ រួម​បញ្ចូល​គ្នា។ ការកាត់បន្ថយកម្លាំងពលកម្មនេះ នឹងក្លាយជាការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីឆ្នាំ ២០២៣។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Meta បាន​បញ្ជាក់​ពី​ការ​កាត់​បន្ថយ​ការងារ​ដែល​បាន​គ្រោង​ទុក ប៉ុន្តែ​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​នោះទេ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា Meta គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១ ម៉ឺននាក់នៅឆ្នាំនេះ។ កាលពីខែមករា លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានធ្វើអត្ថាធិប្បាយជាសាធារណៈដែរថា ក្រុមហ៊ុននឹងត្រូវកាត់បន្ថយការងារម្តងទៀតនៅឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា ផលិតភាពរបស់បុគ្គលិកភាគច្រើនកំពុងពឹងផ្អែកខ្លាំងលើ AI ហើយមនុស្សតែម្នាក់ឥឡូវនេះអាចបញ្ចប់គម្រោងបាន ដែលកាលពីមុន តម្រូវឱ្យមានក្រុមការងារធំ។

លោក Zuckerberg បាននិយាយថា៖

“ខ្ញុំគិតថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែលបញ្ញាសិប្បនិម្មិត (AI) ចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលយើងធ្វើការ។”

ការចំណាយ និងការផ្តោតសំខាន់របស់ Meta បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពួកគេកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍គំរូ និងឧបករណ៍ AI។ Meta បានជូនដំណឹងដល់បុគ្គលិកថា ក្រុមហ៊ុននឹងចាប់ផ្តើមតាមដាន និងកត់ត្រានូវអន្តរកម្មរបស់ពួកគេជាមួយការងារកុំព្យូទ័រ ដើម្បីជួយបណ្តុះបណ្តាល និងកែលម្អគំរូ AI បន្ថែមទៀត។

យ៉ាងណាមិញ មានការរិះគន់ថា ក្រុមហ៊ុននេះកំពុងឈ្លក់វង្វេងនឹងបញ្ញាសិប្បនិម្មិត (AI) ។ ចាប់តាំងពីឆ្នាំ ២០២២ មក Meta បានអនុម័តការកាត់បន្ថយកម្លាំងពលកម្មជាច្រើនដង ដែលធ្វើឲ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតក៏កំពុងចំណាយប្រាក់យ៉ាងច្រើនលើការសាងសង់រចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  និងអនុម័តការកាត់បន្ថយកម្លាំងពលកម្មច្រើនដូចគ្នានៅឆ្នាំ ២០២៦ នេះ។

ក្រុមហ៊ុនស្ទើរតែទាំងអស់បានលើកឡើងពីការកើនឡើងនៃសមត្ថភាព AI ដែលជាធ្វើឱ្យនាយកប្រតិបត្តិយល់ឃើញពីការត្រូវការបុគ្គលិកតិចជាងមុន។ ក្រុមហ៊ុន Amazon បានកាត់បន្ថយបុគ្គលិកជាង ៣ ម៉ឺននាក់ និងក្រុមហ៊ុន Oracle កាត់បន្ថយជាង ១ ម៉ឺននាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនតូចៗដូចជា Block កាត់បន្ថយបុគ្គលិកជិតពាក់កណ្តាលនៃចំនួនកម្មករសរុបជាង ៤ ពាន់នាក់ ខណៈដែលក្រុមហ៊ុន Snap កាត់បន្ថយប្រហែល ១ ពាន់នាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ នឹងធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2026

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប គាំទ្រដល់កំណើនប្រកបដោយចីរភាព

គណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេររៀបចំកិច្ចប្រជុំវាយតម្លៃស្នាដៃរចនាគម្រោងប្លង់វគ្គផ្តាច់ព័្រត្រ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2026

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុដើម្បីជម្រុះជុំទី៣(វគ្គផ្តាច់ព្រ័ត្រ) នៃការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា

រយៈពេល៣ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៣៥៨ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៣៥៨ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ដែលមានការកើនឡើងប្រមាន ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

អឺរ៉ុបបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ស្វែងរកដំណោះស្រាយសន្តិសុខថាមពលដោយសារវិបត្តិនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

កាលពីព្រឹកថ្ងៃពុធសប្តាហ៍ កន្លងទៅនេះ សមាជិកសភាអឺរ៉ុប MEP ទាំង ៧២០ ​រូប បូករួមទាំងក្រុមប្រឹក្សា និងគណកម្មការអឺរ៉ុបផង បានជួបប្រជុំគ្នានៅក្នុងប្រទេស ស៊ីប ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាមួយក្នុងគ្រាដែលវិបត្តិថាមពលសកលកំពុងបន្តបញ្ហា ដោយសារតែជម្លោះនៅមជ្ឈិមបូព៍ា

អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

អាម៉េរិក សម្រេចចិត្តពន្យារពេល និងបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រេងរបស់រុស្ស៊ីបន្ថែម ១ ខែទៀត ដើម្បីការពារកុំឱ្យតម្លៃប្រេងឆៅឡើងថ្លៃបន្ថែមទៀត ខណៈភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានៅមិនទាន់រលត់ទាំងស្រុងនៅឡើយ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមកសាង និងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះនានាសម្រាប់អភិវឌ្ឍជាតិ

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2026

ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)

រដ្ឋត្រៀមកញ្ចប់ថវិកាអន្តរាគមន៍ទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈនិងឧស្ម័ន (LPG)

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំកញ្ចប់ថវិកាអន្តរាគមន៍ពិសេសមួយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិប្រេងឥន្ធនៈនិងតម្លៃហ្គាស (LPG) ដែលកំពុងហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារក្នុងប្រទេស

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *