ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា “Thucydides Trap” ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើង នៅចំពោះមុខវត្តមានដោយផ្ទាល់នៃប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump)។
តើពាក្យថា Thucydides Trap មានន័យដូចម្តេច?
ចេញផ្សាយដោយ The Guardian សប្តាហ៍នេះបានសរសេរថា លោក ស៊ី ជីនពីង បានថ្លែងអំពីពាក្យថា អន្ទាក់ Thucyides នៅពេលអង្គុយទល់មុខលោក ដូណាល់ ត្រាំ។ មេដឹកនាំចិនទំនងជាសំដៅពាក្យនេះទៅប្រវត្តិនៃសង្រ្គាម Peloponnesian នៅប្រទេសក្រិកបុរាណ ដែលជាជម្លោះដ៏យូរអង្វែងមានរយៈពេលជាងមួយទសវត្សរ៍ បានផ្ទុះឡើងរវាងទីក្រុង Athens និង Sparta កាលពីក្នុងឆ្នាំ ៤៣១ មុនគ្រិស្តសករាជ។
អ្នកជំនាញ និងវិភាគជាច្រើនបានឱ្យយនិយមន័យ Thucyides trap (កើតចេញពីឈ្មោះអ្នកប្រាជ្ញក្រិកដ៏ល្បី Thucyides) ថាគឺជាគំនិតបង្កហេតុមួយដោយមហាអំណាចថ្មីណាមួយ ដើម្បីចង់ដណ្តើមឥទ្ធិពលរបស់ខ្លួនជាមួយនឹងមហាអំណាចមួយផ្សេងទៀត ដែលផែនការនេះនឹងជៀសមិនផុតឡើយ និងធ្វើឡើងតាមរយៈនៃការធ្វើសង្គ្រាមប្រឆាំងគ្នា។
អត្ថន័យរបស់លោក ស៊ី ជីនពីង គឺចង់សំដៅអន្ទាក់នេះស្រដៀងទៅនឹងអ្វី ដែលជាស្ថានភាពទំនាក់ទំនងនឹងការប្រកួតប្រជែងគ្នារវាងអាម៉េរិក និងចិនបច្ចុប្បន្ន។ ចិនមិនដែលចង់មានបញ្ហាជម្លោះដោយផ្ទាល់ជាមួយនឹងអាម៉េរិកនោះទេ។
ប៉ុន្តែយ៉ាងណាក្តីមេដឹកនាំចិនរូបនេះក៏នៅតែមិនមានជំហផ្លាស់ប្តូរចំពោះបញ្ហានៃកោះតៃវ៉ាន់ ដែលបន្តនៅតែមានកំដៅនៅឡើយនោះដែរ។
ក្នុងជំនួបគ្នាជាប្រវត្តិសាស្ត្រនេះដែរលោក ស៊ី ជីនពីង នៅតែព្រមានអាម៉េរិក និងលោក ដូណាល់ ត្រាំ ឱ្យយធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូ វចំពោះបញ្ហាកោះតៃវ៉ាន់ ពីព្រោះថា វានឹងអាចបង្កទៅជាជម្លោះដោយផ្ទាល់ប្រសិនបើមានការធ្វេសប្រហេសណាមួយ។
លោក ស៊ី ជីនពីង ថ្លែងបែបនេះថា៖ កោះតៃវ៉ាន់នៅតែជាប្រធានបទចោទដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងចិន និងអាម៉េរិក។ ប្រសិនបើមានការប្រព្រឹត្តខុសចំពោះបញ្ហានេះ ប្រទេសទាំងពីរអាចប្រឈមទៅនឹងការប៉ះទង្គិចគ្នា ឬអាចឈានដល់ជម្លោះ ហើយវានឹងអាចរុញទំនាក់ទំនងចិន-អាម៉េរិកទាំងមូលឱ្យយធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងជាមិនខាន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content