បរទេស៖ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលលទ្ធផលបឋមបង្ហាញពីជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ។
យោងតាមអត្ថបទដែលកាសែត Novinata បានដកស្រង់ ការធ្លាក់ចុះទ្រព្យសម្បត្តិដ៏ច្រើននេះ មិនមែនជាការបាត់បង់សាច់ប្រាក់ដោយផ្ទាល់របស់លោក Musk នោះទេ ប៉ុន្តែជាលទ្ធផលនៃការធ្លាក់ចុះតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនធំៗដែលលោកកាន់កាប់។
ក្នុងការជួញដូរដំបូង ក្រោយការប្រកាសលទ្ធផលបោះឆ្នោត តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះ ២,៨ ភាគរយ ទោះបីជាទីផ្សារភាគហ៊ុនអាម៉េរិកទាំងមូលមានការកើនឡើងក៏ដោយ។ ចំណែកតម្លៃក្រុមហ៊ុនអវកាស SpaceX ក៏បានថយចុះ ៣,៥ ភាគរយផងដែរ។
ជាទូទៅ ការប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk តែងតែប្រែប្រួលទៅតាមស្ថានភាពទីផ្សារ និងការផ្លាស់ប្តូរតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនឯកជនដែលលោកកាន់កាប់។
ការធ្លាក់ចុះទ្រព្យសម្បត្តិនេះបានកើតឡើងបន្ទាប់ពីលោក Musk បានចំណាយទឹកប្រាក់ចំនួន ៤៤៦ លានដុល្លារ ដែលជាចំនួនដ៏ច្រើនមួយក្នុងការគាំទ្រគណៈកម្មាធិការសកម្មភាពនយោបាយ (PAC) ដែលគាំទ្រគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់កាសែត The Washington Post។
ទោះជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីលោក Musk ក៏ដោយ ក៏លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា គណបក្សប្រជាធិបតេយ្យអាចដណ្តើមបានជ័យជម្នះទាំងនៅព្រឹទ្ធសភា និងរដ្ឋសភា។
គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋនៅតែបន្តកាន់កាប់សភាអាម៉េរិករហូតដល់ចប់អាណត្តិបច្ចុប្បន្ន។ ចំណែកសមាជិកសភាថ្មីដែលទើបជាប់ឆ្នោត នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content