ភ្នំពេញ៖ គ្រឹះស្ថានធនាគារចំនួន៧ បានរួមគ្នាផ្តល់ឥណទានស៊ីនឌីខេតមានកាលកំណត់ (Syndicated Term Loan Facility) ក្នុងទំហំទឹកប្រាក់សរុប ១៨២លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់គម្រោងសាងសង់ប្រព័ន្ធស្តុកថាមពលអគ្គិសនី (Battery Energy Storage System) ដែលជាគម្រោងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទាននេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
គម្រោងសាងសង់ប្រព័ន្ធស្តុកថាមពលនេះ មានសារៈសំខាន់ក្នុងការរួមចំណែកធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចបាននូវកិច្ចព្រមព្រៀងឥណទានទំហំ ១៨២លានដុល្លារអាម៉េរិកនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការកៀរគរធនធានហិរញ្ញវត្ថុ និងបង្វែរមូលនិធិទៅគាំទ្រដល់គម្រោងបៃតង ព្រមទាំងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។
សមិទ្ធផលនេះ ក៏ជាផ្នែកមួយនៃការចូលរួមអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តពីធនាគារជាតិនៃកម្ពុជា។
កិច្ចសហការរវាងគ្រឹះស្ថានធនាគារទាំង៧ តាមរយៈការផ្តល់ឥណទានរួមនេះ បានបង្ហាញពីការចូលរួមរបស់វិស័យធនាគារក្នុងការកៀរគរទុនធនធានហិរញ្ញវត្ថុសម្រាប់គម្រោងបៃតង ដែលមានសារៈសំខាន់ចំពោះស្ថិរភាពថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content