កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក ​​ក្នុងនាម​ជា​សហ​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី

​ភ្នំពេញ​៖​ ​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​ ​២០ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ដោយ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បាន​រំលេច​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​តាំងពី​ឆ្នាំ ​១៩៧០ ​ក្រោម​ការ​ចូលរួម​របស់​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះបាទ​ ន​រោត្តម សីហនុ​។

យោង​តាម​គេហទំព័រ​ផ្លូវការ​ francophonie​2026 ​អង្គការ​ OIF ​ត្រូវ​បាន​បង្កើតឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ​២០​ ​ខែ​មីនា ​ឆ្នាំ​១៩៧០ ​ក្នុង​ទីក្រុង​នី​យ៉ាម៉េ ​ប្រទេស​នីហ្សេ ​ក្រោម​ឈ្មោះ​ថា​ ​ភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​ ​និង​បច្ចេកទេស​ ​(​AC​CT​)​។ ការ​បង្កើត​អង្គការ​នេះ​ ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​មេដឹកនាំ​សំខាន់​ៗ​ចំនួន​ ៤ រូប​ ​ដែល​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។​

​មេ​ដឹកនាំ​ជា​ស្ថាបនិក​ទាំង​ ៤​ ​រូប​នោះ ​រួម​មាន​ ​លោក​ Léopold Sédar ​Senghor ​ប្រធានាធិបតី​សេនេហ្គាល់ ​លោក​ ​Habib ​Bourguiba ​ប្រធានាធិបតី​ទុយនេស៊ី ​លោក​ ​Hamani ​Diori ​ប្រធានាធិបតី​នីហ្សេ ​និង​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​ ន​រោត្តម សីហនុ ​ដែល​កាល​នោះ​ព្រះអង្គ​ជា​សម្តេច​ព្រះ​ប្រមុខរដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​ចូលរួម​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បង្កើត​អង្គការ​នេះ​។

​ចាប់​តាំងពី​ការ​បង្កើត​ឡើង​ដំបូង​ ​អង្គការ​ A​C​CT ​មិន​ត្រឹមតែ​មាន​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​ភាសា​បារាំង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ត្រូវ​បាន​បង្កើតឡើង​ជា​យន្តការ​សម្រាប់​ពង្រឹង​សាមគ្គី​ភាព ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ​និង​បច្ចេកទេស​ ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ​និង​ការ​ពង្រឹង​គោលនយោបាយ​សាធារណៈ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផងដែរ​។

​ក្នុង​រយៈពេល​ ៥៦ ​ឆ្នាំ​មក​នេះ​ ​អង្គការ​បាន​ឆ្លងកាត់​ការ​កែប្រែ​រចនាសម្ព័ន្ធ​ ​និង​ឈ្មោះ​ជា​បន្តបន្ទាប់ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វិវត្ត​នៃ​បរិបទ​សកលលោក​។ ​នៅ​ឆ្នាំ​ ​១៩៩៨ ​ស្ថាប័ន​នេះ​បាន​ប្តូរ​ទៅ​ជា​ «​ភ្នាក់ងារ​អន្តរ​រដ្ឋាភិបាល​នៃ​ហ្វ្រង់កូហ្វូនី​» ​មុនពេល​ទទួល​យក​ឈ្មោះ​បច្ចុប្បន្ន​ ​គឺ​ ​«​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​»​ ​ឬ​ O​IF ​នៅ​ឆ្នាំ​ ​២០០៥​។

​បច្ចុប្បន្ន​ O​IF ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​និង​មាន​រដ្ឋ​ ​ព្រមទាំង​រដ្ឋាភិបាល​ជា​សមាជិក​ប្រមាណ​៩០ ​នៅ​ទូទាំង​ពិភពលោក​។ ​អង្គការ​នេះ​មាន​បេសកកម្ម​សំខាន់​ៗ រួម​មាន​ការ​លើកកម្ពស់​ភាសា​បារាំង ​និង​ភាព​ចម្រុះ​ផ្នែក​ភាសា​ ​និង​វប្បធម៌​ ការ​ពង្រឹង​តម្លៃ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ការ​អប់រំ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។

​ចំណង​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​ ​និង​ O​IF ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៧០ ​នឹង​ត្រូវ​បាន​រំលេច​ជា​ថ្មី​ ​ខណៈ​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី ​២០ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​ ​១៤ ​ដល់​ថ្ងៃ​ទី​ ​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦​។

​កិច្ច​ប្រជុំ​កំពូល​នេះ​ ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដោយ​រាជធានី​ភ្នំពេញ​នឹង​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ​ ​អ្នក​ការទូត​ ​អ្នក​បង្កើត​ថ្មី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ​និង​តំណាង​វប្បធម៌​មកពី​ពិភព​និយាយ​ភាសា​បារាំង ​ដើម្បី​អបអរសាទរ​ចំណង​កិច្ច​សន្ទនា​ ​សន្តិភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី ​ដែល​បាន​បន្ត​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក ​​ក្នុងនាម​ជា​សហ​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 10/11/2026

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​ ​២០ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ដោយ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បាន​រំលេច​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​តាំងពី​ឆ្នាំ ​១៩៧០ ​ក្រោម​ការ​ចូលរួម​របស់​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះបាទ​ ន​រោត្តម សីហនុ​

លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/11/2026

ការ​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ​និង​អាច​ជះឥទ្ធិពល​ដល់​ទិសដៅ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ឥណ្ឌា

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/11/2026

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with

អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ជំនួញ, ព្រឹត្តិការណ៍

• 10/11/2026

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់