កម្ពុជា ​ត្រូវការ​ថវិកា​ប្រមាណ ២,៥ពាន់​លានដុល្លារអាម៉េរិក​សម្រាប់អភិវឌ្ឍន៍គម្រោង​ផ្លូវ​ដឹកជញ្ជូនតាមសមុទ្រ​ចំនួន១៤​គម្រោង ត្រឹមឆ្នាំ២០២៧

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​ដើម្បីសម្រេច​ឱ្យបាននូវ​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​ឆ្នាំ២០៣០ និង​ឆ្នាំ២០៥០​ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការ​អភិវឌ្ឍន៍គម្រោង​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធចំនួន១៧៥គម្រោង​ និង​ត្រូវ​ការ​ថវិកា​ប្រមាណ ៣៦,៦៧ពាន់​លានដុល្លារអាម៉េរិក ដោយបែង​ចែក​ទៅតាម​គម្រោង​ផ្សេងៗគ្នា ។ ដោយឡែក​ សម្រាប់​គម្រោង​ផ្លូវ​ដឹកជញ្ជូន​តាមសមុទ្រ គិតត្រឹមឆ្នាំ២០២៧ កម្ពុជា​ត្រូវ​ការវិកា​ប្រមាណ​ ២,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍​លើ​គម្រោង​ចំនួន១៤គម្រោង និង​សរុប​ប្រមាណ ៥,៤៦​ពាន់​លានដុល្លារអាម៉េរិក​សម្រាប់អភិវឌ្ឍន៍​លើគម្រោង​ចំនួន២០ គិតត្រឹម​ឆ្នាំ ២០៣៣ ។ ​នេះបើតាមរបាយការណ៍របស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ចេញ​ផ្សាយ​សម្រាប់ឆមាសទី​១ឆ្នាំ ២០២៥ ។​

យោងតាមក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីសម្រេច​ឱ្យបាន​តាម​ចក្ខុវិស័យ​ មាគ៌ានយោបា​យ និងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់រាជរដ្ឋាភីបាល​អាណត្តិទី​៧​នេះ តាមរយៈផែនការ​មេ​គ្រប់ជ្រុងជ្រោយ​ ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ក៏បានដាក់ចេញនូវគម្រោង​ដឹកជញ្ចូន​តាម​ផ្លូវសមុទ្រ​ចំនួន២០គម្រោង ដែលគ្រោង​ទឹក​ប្រាក់វិនិយោគសរុប​ចំនួន ៥ ៤៦១លានដុល្លារអាម៉េរិក ក្នុងនោះគម្រោង​រយៈពេលខ្លី និងមធ្យម​ ត្រឹមឆ្នាំ ២០២៧ មានចំនួន១៤គម្រោង​ ស្មើនឹង​ទឹកប្រាក់ ២ ៤៩៤​លានដុល្លារអាម៉េរិក និង​គម្រោង​រយៈពេលវែង ចាប់ពីឆ្នាំ ២០២៨ ដល់​ឆ្នាំ ២០៣៣ មានចំនួន៩គម្រោង​ ស្មើនឹង​ទឹកប្រាក់ចំនួន ២ ៩៦៧លានដុល្លារអាម៉េរិក ។

បើតាម​របាយការណ៍ដដែល​បានបញ្ជាក់ថា ក្នុ​ងចំណោម​គម្រោង​រយៈពេលខ្លី និងមធ្យមទាំង​១៤​គម្រោងមានគម្រោង​ចំនួន១​ បានបញ្ចប់​រួចរាល់​ហើយ ហើយគម្រោង​ចំនួន​១​ បាននិងកំពុង​អនុវត្ត ។ ដោយឡែកគម្រោង​ចំនួន​១២​ផ្សេងទៀត នៅពុំទាន់​បានចាប់ផ្ដើម​អនុវត្ត​នៅឡើយ ដោយសារពុំទាន់មានប្រភពថវិកា និងកំពុង​ស្វែងរក​ដៃគូអភិវឌ្ឍ​ ។

គួរបញ្ជាក់ថា ឈ្មោះគម្រោងមួយចំនួនត្រូវ​បានប្តូរឈ្មោះអាស្រ័យ​ទៅតាម​ឈ្មោះផ្លូវ​ការ​របស់កំពង់ផែ​ រួមមាន​ដូចជា ១. កំពង់ផែកោះកុងថ្មី ប្តូរទៅជា​ កំពង់ផែ​ដងទង់ ២. កំពង់ផែក្រុមហ៊ុន​ Union Development ប្តូរទៅជា​កំពង់ផែកោះកុង​ផតមេនិកមេន​ ៣. កំពង់ផែអន្តរជាតិ​កំពត ប្តូរទៅជា​កំពង់ផែពហុ​បំណង​កំពត ៤. កំពង់ផែប្រេងឥន្ធនៈ ប៉ាប៉ា​ភេត្រូលៀម ប្តូរទៅជា​កំពង់ផែ ផៅវើ​ឃ្លីន  និង​៥ . កំពង់ផែស្ទឹងហាវ ប្តូរទៅជា​កំពង់ផែ ATTWOOD វិញ ។

ទន្ទឹមគ្នា​នឹង​ការអនុវត្ត​គម្រោង​ដឹកជញញចូនផ្លូវសមុទ្រ​នេះដែរ រាជរដ្ឋាភិបាលក៏បានបង្កើត​ក្រុមការ​ងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ ក៏ដូចជា​គម្រោងប្លង់មេ​ទាក់ទាញ​ការ​វិនិយោគខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ។ក្នុងនោះខេត្តព្រះសីហនុ ជា​ខេត្តជាប់ឆ្នេរ​សមុទ្រ​ដែល​មានភាពទាក់ទាញ​ការ​វិនិយោគ​ច្រើនជាង​គេ ដោយសារ​ក្នុង​ខេត្តនេះ មានតំបន់​សេដ្ឋកិច្ចពិសេស មាន​កំពង់ផែទឹកជ្រៅ និង​មានផ្លូវ​ល្បឿនលឿន ហើ​យ​​​រាជរដ្ឋាភិបាលក៏បាន​បណ្ដាក់ទុនសាងសង់ផ្លូវជាច្រើនខ្សែ​ក្នុង​ខេត្តនេះ​ដើម្បី​សម្រួលដល់ការ​វិនិយោគ​និង​ទេសចរណ៍ ។

ឯកឧត្តម​ ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រ​​បាន​លើកឡើងថា​ នៅតាម​តំ​​បន់​ឆ្នេរ​ជាពិសេស​នៅខេត្តព្រះសីហនុ ក្រុមការងារ​មានផែនការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ដោយ​បែងចែក​ដី​ទៅតាម​​សក្ដានុពល​ដូចជា​តំបន់ឧស្សាហកម្ម តំបន់​ភស្តុភារកម្ម តំបន់​ឡូជីស្ទីក តំបន់​ទេសចរណ៍ និងពាណិជ្ជកម្មជាង​ដើម​ ។ ការ​បែងចែកបែបនេះ​នឹងធ្វើឱ្យវិនិយោគិន​កាន់តែងាយស្រួលក្នុងការស្វែងរកទីតាំង​វិនិយោគ​ទៅតាមគម្រោងរបស់ពួកគាត់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *