វិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ថ្លែងក្នុងកិច្ចសន្ទនាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រជាជននៅតាមទីជនបទ អភិវឌ្ឍន៍សេដ្ឋកិច្ចតាមបណ្តាខេត្តឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ទោះយ៉ាងណា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃ វិស័យមួយនេះក៏បាននាំមកនូវបញ្ហាប្រឈមមួយចំនួនដែរ។ អក្ខរកម្មហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ ការ​រីក​សាយ​ភាយនៃអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងមជ្ឈត្តករបទប្បញ្ញត្តិ គឺជាផ្នែកដែលត្រូវលើកកម្ពស់បន្ថែមទៀត។ វប្បធម៌នៃការជជែកសន្ទនា ការយោគយល់ និងការសម្របសម្រួល គឺជាវិធីមួយដើម្បីឈានទៅរកលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ លោកជំទាវទេសាភិបាល បានផ្តល់នូវអនុសាសន៍ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ រួមមាន ១/- លើកកម្ពស់ភាពធន់ និងនិរន្តរភាពរបស់សមាជិកនិងវិស័យ ២/- បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងឥរិយាបថជាវិជ្ជាមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន ៣/- ពង្រឹងសមត្ថភាពធនធានមនុស្ស និងការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទាន ៤/- ត្រូវសិក្សា និងចងក្រងជាឯកសារអំពីក្រុមហ៊ុនផ្តល់ឥណទានខុសច្បាប់ មុននឹងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និង ៥/-សូមលើកទឹកចិត្តបន្តវប្បធម៌សន្ទនាឱ្យបានច្រើននិងជាប្រចាំរវាងវិស័យឯកជន និងអាជ្ញាធរ ដែលជាការបង្ហាញអំពីការសហការគ្នាក្នុងការដោះស្រាយបញ្ហា និងជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។

គិតត្រឹមខែមិនថុនា ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានបញ្ចេញកម្ចីឥណទានប្រមាណ ៩,៦ ពាន់លានដុល្លារ ទៅកាន់វិស័យសំខាន់ៗក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ខណៈចំនួនអ្នកប្រើប្រាស់កម្ចីក្នុងវិស័យមានចំនួនប្រមាណ ២,១៦ លានគណនី។ នេះបើយោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

របាយការណ៍ បានឱ្យដឹងទៀតថា ការបញ្ចេញកម្ចីឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុប្រមាណ ៩,៦ ពាន់លានដុល្លារ នេះ បានធ្លាក់ចុះ ០,៧%។ ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៤,៩ ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើចំនួនប្រមាណ ២,៧៨ លានគណនី។

ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានពង្រីកការិយាល័យរបស់ខ្លួន ១,០៨៧ កន្លែង និងមានបុគ្គលិកចំនួន ៣០ ៦៣០ នាក់ ដើម្បីសម្រួលដល់ការទទួលបានឥណទានរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

វិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រប៉ុន្នោះទេ ហើយថែមទាំងបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រឹមតែរយៈពេល ១ខែ វៀតណាមទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៤ ពាន់លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2025

ត្រឹមតែរយៈពេល៣១ថ្ងៃនៃខែមករាកន្លងទៅនេះ ប្រទេសវៀតណាមបានទទួលទុនវិនិយោគសរុបពីបរទេស(FDI) មានទំហំរហូតដល់ប្រមាណ ៤,៣៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៨,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ប្រទេសឥណ្ឌាគឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏កំពុងព្យាយាមក្នុងការបង្កើនការនាំចេញសព្វាវុធដែលផលិតបាននៅក្នុងស្រុករបស់ខ្លួនផងដែរ

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាដើមទុនដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងតាមរយៈការជំរុញឱ្យមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ចំការម្រេច សុធី បើកទទួលទេសចរ ដើម្បីបង្ហាញពីដំណើរការផលិតម្រេចល្អបំផុតនៅលើពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ផលិតផលម្រេចបានចាប់កំណើតនៅក្នុងខេត្តកែប ប្រមាណជាជាង១០០ឆ្នាំមកហើយ ពោលគឺតាំងពី​ខេត្តកែបមិនទាន់បំបែកចេញពីខេត្តកំពត

កម្ពុជា និងហ្វីលីពីន សហការគ្នាស៊ើបអង្កេតលើការងារបច្ចេកទេសឆ្លងដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និង ហ្វីលីពីន ចុះ MoU សហការគ្នាលើការស៊ើបអង្កេត និង ការងារបច្ចេកទេសឆ្លងដែន ដើម្បីសម្របសម្រួល និងការស៊ើបអង្កេតរួមគ្នា

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំង២

Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា

គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋ​បាលខេត្ត​មណ្ឌលគីរី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទៅតាម​ការ​គ្រោងទុក​របស់​ក្រសួង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/02/2025

ការងារ​ចុះបញ្ជីដីធ្លី​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​​នៅសល់តិច​តួច ហើយរដ្ឋបាល​ខេត្ត​មណ្ឌល​គីរី​នឹង​ខិតខំធ្វើ​យ៉ាង​ណា​ឱ្យការងារ​នេះ​បានបញ្ចប់​រួច​រាល់​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូបណីយកម្ម ​និង​សំណង់