ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។

កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ ដែលធ្លាក់ចុះមកនៅត្រឹម ៣៣.៣ភាគរយប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៦ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការមិនពេញចិត្តដ៏ធំធេងមួយនេះ មានកម្រិតធ្ងន់ធ្ងរខ្លាំង ជាពិសេសនៅក្នុងតំបន់អតីតប្រទេសអាល្លឺម៉ង់ខាងកើត ដែលមានអ្នកឆ្លើយតបត្រឹមតែ ២២.៨ភាគរយប៉ុណ្ណោះបានបង្ហាញពីការពេញចិត្ត បើធៀបនឹងប្រមាណ ៣៦ភាគរយ នៅក្នុងតំបន់ភាគខាងលិច។ លើសពីនេះ ការស្ទង់មតិបានរកឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាងពាក់កណ្តាលមានការនឹករលឹកចំពោះអតីតកាល ឬមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីមហន្តរាយណាមួយដែលអាចកើតមាននាពេលអនាគត។

ជាការកត់សម្គាល់ ភាពមិនសប្បាយចិត្តរបស់ពលរដ្ឋក្នុងសង្គមទាំងនេះ បានកើតឡើងស្របពេលជាមួយនឹងភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងក្រោមការដឹកនាំរបស់លោកអធិការបតី Friedrich Merz ។ ការស្ទង់មតិថ្មីៗពីស្ថាប័ន INSA បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ប្រមាណ ៨២ភាគរយ បានបង្ហាញពីការមិនពេញចិត្តទៅលើការដឹកនាំរបស់លោក Merz នោះឡើយ ដោយមានប្រមាណ ៦០ភាគរយ បានបញ្ជាក់ថា ស្ថានភាពរស់នៅរបស់ពួកគេកាន់តែអាក្រក់ទៅៗចាប់តាំងពីពេលលោកឡើងកាន់តំណែងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៥ ខណៈដែលប្រមុខដឹកនាំមួយនេះបានសន្យាថា នឹងស្តារសេដ្ឋកិច្ចដែលកំពុងជួបផលលំបាកឡើងវិញក៏ដោយ ក៏បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅតែបន្តកើតមាន អមដោយការសម្រេចចិត្តខាងគោលនយោបាយដ៏ចម្រូងចម្រាស រួមមានការបង្កើនការចំណាយលើវិស័យយោធា ការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន និងសំណើធ្វើកំណែទម្រង់ប្រព័ន្ធសុខុមាលភាពសង្គម។

យ៉ាងណាក៏ដោយ ដៃគូចម្រុះជាមួយរដ្ឋាភិបាល រួមមានដូចជា គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats)​ ជាដើម​ បានជំរុញឱ្យមានការពិនិត្យឡើងវិញនូវគោលនយោបាយផ្លូវការមួយចំនួនដើម្បីអាចដោះស្រាយបញ្ហាដែលកំពុងកើតមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ បើកដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព

ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ផលិតផល​កសិ​-​កែច្នៃ​របស់​កម្ពុជា រួមទាំង​គ្រាប់​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​បច្ចុប្បន្ន​មាន​វត្តមាន​ដាក់​លក់​នៅ​តាម​ផ្សារ​អន្តរជាតិ​សរុប​ជាង​ ២៣ ០០០​ទីតាំង​ ​ក្នុង​នោះ​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco​