បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។
កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ ដែលធ្លាក់ចុះមកនៅត្រឹម ៣៣.៣ភាគរយប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៦ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការមិនពេញចិត្តដ៏ធំធេងមួយនេះ មានកម្រិតធ្ងន់ធ្ងរខ្លាំង ជាពិសេសនៅក្នុងតំបន់អតីតប្រទេសអាល្លឺម៉ង់ខាងកើត ដែលមានអ្នកឆ្លើយតបត្រឹមតែ ២២.៨ភាគរយប៉ុណ្ណោះបានបង្ហាញពីការពេញចិត្ត បើធៀបនឹងប្រមាណ ៣៦ភាគរយ នៅក្នុងតំបន់ភាគខាងលិច។ លើសពីនេះ ការស្ទង់មតិបានរកឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាងពាក់កណ្តាលមានការនឹករលឹកចំពោះអតីតកាល ឬមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីមហន្តរាយណាមួយដែលអាចកើតមាននាពេលអនាគត។
ជាការកត់សម្គាល់ ភាពមិនសប្បាយចិត្តរបស់ពលរដ្ឋក្នុងសង្គមទាំងនេះ បានកើតឡើងស្របពេលជាមួយនឹងភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងក្រោមការដឹកនាំរបស់លោកអធិការបតី Friedrich Merz ។ ការស្ទង់មតិថ្មីៗពីស្ថាប័ន INSA បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ប្រមាណ ៨២ភាគរយ បានបង្ហាញពីការមិនពេញចិត្តទៅលើការដឹកនាំរបស់លោក Merz នោះឡើយ ដោយមានប្រមាណ ៦០ភាគរយ បានបញ្ជាក់ថា ស្ថានភាពរស់នៅរបស់ពួកគេកាន់តែអាក្រក់ទៅៗចាប់តាំងពីពេលលោកឡើងកាន់តំណែងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៥ ខណៈដែលប្រមុខដឹកនាំមួយនេះបានសន្យាថា នឹងស្តារសេដ្ឋកិច្ចដែលកំពុងជួបផលលំបាកឡើងវិញក៏ដោយ ក៏បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅតែបន្តកើតមាន អមដោយការសម្រេចចិត្តខាងគោលនយោបាយដ៏ចម្រូងចម្រាស រួមមានការបង្កើនការចំណាយលើវិស័យយោធា ការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន និងសំណើធ្វើកំណែទម្រង់ប្រព័ន្ធសុខុមាលភាពសង្គម។
យ៉ាងណាក៏ដោយ ដៃគូចម្រុះជាមួយរដ្ឋាភិបាល រួមមានដូចជា គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) ជាដើម បានជំរុញឱ្យមានការពិនិត្យឡើងវិញនូវគោលនយោបាយផ្លូវការមួយចំនួនដើម្បីអាចដោះស្រាយបញ្ហាដែលកំពុងកើតមាន៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content