បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។
យោងតាមការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា មេដឹកនាំនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងពិភាក្សាអំពីស្ថានការណ៍អន្តរជាតិជាមួយគ្នា។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចជំនួបនោះ លោក Putin បានគូសបញ្ជាក់អំពីភាពរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំងពីរ ដោយកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបបានកើនឡើងលើសពី ២៨ ពាន់លានដុល្លារ ហើយកំពុងឈានទៅដល់ ៣០ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។
លោកក៏បានលើកឡើងដែរថា សន្ទុះវិជ្ជមាននេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃភាគីទាំងពីរ ក៏ដូចជាកិច្ចសន្ទនាជាទៀងទាត់រវាងប្រមុខរដ្ឋទាំងពីរ។
ជាការឆ្លើយតប លោកប្រធានាធិបតី កាហ្សាក់ស្ថាន Tokayev បានអបអរសាទរលោក Putin ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក ដែលបានរៀបចំឡើងនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះដោយការលើកឡើងថា សេចក្តីប្រកាសដែលចេញពីកិច្ចប្រជុំកំពូលនេះមានភាពល្អប្រសើរបំផុត និងជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់សម្រាប់ការទូតរបស់រុស្ស៊ីក្នុងនាមជាមហាអំណាចដ៏ធំមួយនៅក្នុងពិភពលោក៕





វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content