បច្ចុប្បន្នភាព ៖ តម្លៃប្រេងបានធ្លាក់ចុះជាង ២ ភាគរយ មកនៅក្រោម ៨០ ដុល្លារក្នុង១បារ៉ែល

បរទេស៖ យោងតាមប្រភពពី CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ២ ភាគរយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះ ស្របពេលដែលភាពតានតឹងក្នុងតំបន់ផលិតកម្មនៅមជ្ឈិមបូព៌ាបន្តកើតមាន។

ផ្អែកតាមប្រភពដដែលបានឱ្យដឹងថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៩៣ ភាគរយ ឬមានតម្លៃត្រឹម ៧៩,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៥ ភាគរ​យ ឬមានតម្លៃ ៧៦,៣១ ដុល្លារក្នុងមួយបារ៉ែល។ នៅលើអត្រាមូលដ្ឋានប្រចាំសប្តាហ៍ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៧ ភាគរយ ខណៈពេលដែលតម្លៃប្រេងឆៅ WTI ធ្លាក់ចុះ ១,១​ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យផលិតកម្មសហរដ្ឋអាម៉េរិកក្នុងខែកក្កដាបានបន្តធ្លាក់ចុះ (រយៈពេល៤ខែជាប់ៗគ្នា) ខណៈដែលអត្រាអ្នកគ្មានការងារធ្វើទាមទារអត្ថប្រយោជន៍បានកើនឡើង ដែលធ្វើឱ្យមានការភ័យខ្លាចជាថ្មីថា សេដ្ឋកិច្ចអាម៉េរិកអាចឈានទៅរកវិបត្តិសេដ្ឋកិច្ច។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ការស្ទង់មតិមួយបានបង្ហាញពីសកម្មភាពផលិតកម្មនៅទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីមានការចុះខ្សោយជាងកាលពីខែមុន ដែលបង្កើនហានិភ័យដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្រោមឥទ្ធិពលប្រើប្រាស់ប្រេង។ ការនាំចូលប្រេងឆៅរបស់អាស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែកក្កដាដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន និងឥណ្ឌា។  ទិន្នន័យសេដ្ឋកិច្ចពីចិនដែលជាប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោកបានបង្ហាញពីការខកចិត្ត ដោយសារសកម្មភាពផលិតកម្មធ្លាក់ចុះមានឥទ្ធិពលលើតម្លៃ និងបានបន្ថែមក្តីបារម្ភអំពីកំណើនតម្រូវការប្រេងក្នុងស្រុក ខណៈដែលទិន្នន័យនៃការនាំចូល និងរោងចក្រចម្រាញ់ប្រេងមានកម្រិតទាបនៅក្នុងខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកវិភាគមកពីក្រុមហ៊ុន FGE បាននិយាយថា ទីផ្សារនៅតែបន្តការប្រុងប្រយ័ត្នចំពោះតម្រូវការប្រេងរបស់ចិនបន្ទាប់ពីទិន្នន័យកាលពីខែមិថុនាបានធ្លាក់ចុះជាងការរំពឹងទុក។ ទោះបីជាយ៉ាងណាក្តី ទស្សនវិស័យសម្រាប់ការនាំចូលប្រេងឆៅរបស់ចិនកំពុងមានសញ្ញាវិជ្ជមានបន្តិច ដោយអ្នកវិភាគបានកត់សម្គាល់ពីការកើនឡើងនៃការទិញ និងការស្ទុះងើបឡើងវិញនៃកម្រិតចម្រាញ់ប្រេងនៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ វិនិយោគិនប្រេងក៏កំពុងឃ្លាំមើលបញ្ហានៅមជ្ឈិមបូព៌ាដោយប្រយ័ត្នប្រយែងផងដែរ ដោយសារទើបមានព័ត៌មានពីការធ្វើឃាតមេដឹកនាំជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធ មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ដែលជាសម្ព័ន្នមិត្តបានបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់លោក Haniyeh។ លើសពីនេះ មន្ត្រីកំពូលរបស់អ៊ីរ៉ង់គ្រោងនឹងជួបអ្នកតំណាងរបស់ក្រុមសកម្មប្រយុទ្ធយេម៉ែន Houthis, ក្រុមប្រយុទ្ធរបស់លីបង់ Hezbollah និងក្រុមសកម្មប្រយុទ្ធរបស់អ៊ីរ៉ាក់។ ការធ្វើឃាតមេដឹកក្រុមហាម៉ាសបានបង្កការភ័យខ្លាចថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលក្នុងសង្រ្គាមដ៏ធ្ងន់ធ្ងរ ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេង ដោយសារតំបន់ផលិតកម្មប្រេងភាគច្រើនស្ថិតនៅមជ្ឈិមបូព៌ា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ