តម្លៃប្រេងបានបន្តឡើងថ្លៃ ដោយសារការព្រួយបារម្ភពីទីផ្សារការងារអាម៉េរិកថយចុះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការព្រួយបារម្ភអំពីទិន្នន័យការងាររបស់សហរដ្ឋអាមេរិកថយចុះ និងសង្រ្គាមនៅមជ្ឈិមបូព៌ាដែលកំពុងកើនឡើងកំដៅនាពេលបច្ចុប្បន្ន។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,០៦ ភាគរយ ឬ ៧៩,១៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI)ឡើងថ្លៃ ១,២៨ ភាគរយ ឬ ៧៦,៣៧  ដុល្លារក្នុងមួយបារ៉ែល។ តម្លៃត្រូវបានឡើងថ្លៃបន្ទាប់ពីទិន្នន័យបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិកដែលដាក់ពាក្យសុំអត្ថប្រយោជន៍ក្រោយអត់ការងារធ្វើបានថយចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញថា ការភ័យខ្លាចចំពោះទីផ្សារការងារកំពុងថមថយ។

លោក Giovanni Staunovo អ្នកវិភាគរបស់ UBS បាននិយាយថា ទិន្នន័យចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកស្តីពីការទាមទារអត្ថប្រយោជន៍អត់ការងារធ្វើ បង្ហាញថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងបន្តកើនឡើង ដោយនឹងអាចកាត់បន្ថយការព្រួយបារម្ភអំពីតម្រូវការប្រេង។ កាលពីសប្តាហ៍មុន វិនិយោគិនបានវិភាគលើការធ្លាក់ចុះប្រេងចំនួន ៣,៧ លានបារ៉ែលនៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក ខណៈដែលកាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋបាលព័ត៌មានថាមពលបានរាយការណ៍ថា ស្តុកប្រេងឆៅបានធ្លាក់ចុះលើសពីការរំពឹងទុករបស់អ្នកវិភាគ ដែលជាការធ្លាក់ចុះ ៦ សប្តាហ៍ជាប់ៗគ្នាដល់កម្រិតទាបក្នុងរយៈពេល ៦ខែ។

មួយវិញទៀត ការធ្វើឃាតមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធ Hamas និង Hezbollah បានបង្ហាញពីលទ្ធភាពនៃការវាយប្រហារសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា ។

លោក Tim Snyder ប្រធានសេដ្ឋវិទូនៅ Matador Economics បានលើកឡើងថា ការវាយប្រហារនេះនឹងធ្វើឱ្យតម្លៃប្រេងឆៅឡើងថ្លៃ ប្រសិនបើមានការសងសឹករបស់អ៊ីរ៉ង់ត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំ។ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ (UKMTO) បានរបាយការណ៍ពីឧប្បត្តិហេតុមួយនៅចម្ងាយ ៤៥ ម៉ាយក្នុងសមុទ្រភាគខាងត្បូងនៃទីក្រុង Mokha ប្រទេសយេម៉ែន។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមសកម្មប្រយុទ្ធ Houthi (សម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់) បានបើកការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅជិតប្រទេសយេម៉ែន ដោយសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសឆ្លងកាត់តំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់ ក្នុងការប្រយុទ្ធបន្ថែមទៀតជាមួយក្រុមហាម៉ាស់ ខណៈដែលអ៊ីស្រាអែលកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន National Oil Corp. របស់ប្រទេសលីប៊ី បានប្រកាសថា ខ្លួនបានកាត់បន្ថយទិន្នផលប្រេងនៅ Sharara បន្តិចម្តងៗដោយសារតែបាតុកម្ម។

អ្នកវិភាគនៅ Citi បាននិយាយថា ប្រេងឆៅម៉ាក Brent អាចនឹងឡើងថ្លៃដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល ដោយសារហានិភ័យកើនឡើងនៅក្នុងទីផ្សារនៅតែមាន ខណៈដែលហានិភ័យភូមិសាស្ត្រនយោបាយកើនឡើងនៅទូទាំងអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ ការរំខានទាក់ទងនឹងអាកាសធាតុដែលឧស្សាហ៍កើតមានព្យុះសង្ឃរាក៏ប៉ះពាល់ដល់ផលិតកម្ម និងតម្លៃប្រេងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី