យុវជន Jeremiah Thoronka ជាជនជាតិ Sierra Leone ក្នុងវ័យទើបតែ២១ឆ្នាំ ប៉ុន្តែមានសមត្ថភាពកែច្នៃដ៏អស្ចារ្យ រហូតមានឈ្មោះជាម្ចាស់ពានរង្វាន់ Global Award តាមរយៈបច្ចេកវិទ្យាដ៏ទំនើបមួយមិនធ្លាប់មានដោយការផលិតថាមពលចេញពីសកម្មភាពប្រចាំថ្ងៃរបស់មនុស្សដូចជាការធ្វើដំណើរដោយថ្មើជើង ក៏ដូចជាការធ្វើដំណើរដោយយានយន្ត។

ឧបករណ៍ដែល Jeremiah ផលិតបានជាថាមពលអគ្គិសនីពេលនេះបានក្លាយទៅជាក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយដែលមានឈ្មោះថា Optim Energy ។ ថាមពលដែលត្រូវបានផលិតចេញពីឧបករណ៍ Jeremiah ត្រូវបានគេដាក់បង្កប់នៅក្រោមដី និងតាមបណ្តោយផ្លូវនានាក្នុងទីក្រុងធំៗ។ ថាមពលដែលបានមកពីភាពរំញ័រនៃការដើរដោយថ្មើរជើងរបស់មនុស្ស ក៏ដូចជាភាពរំញ័រនៃការធ្វើដំណើរដោយយានជំនិះបានធ្វើឲ្យឧបករណ៍របស់ Jeremiah ទាញយកទៅផលិតបានជាថាមពលអគ្គិសនីដែលមាននិរន្តភាពបំផុតសម្រាប់ជីវិតមនុស្ស និងបរិស្ថាន ដោយបច្ចេកវិទ្យានេះអាចដំណើរការបានយ៉ាងងាយស្រួលបំផុតទាំងពេលយប់ ទាំងពេលថ្ងៃ ឬទោះបីជាស្ថិតនៅក្នុងអាកាសធាតុយ៉ាងណាក្តី។

គួរបញ្ជាក់ផងដែរថា Optim Energy ត្រូវបានបង្កើតឡើងដំបូងតាំងតែពីពេលដែល Jeremiah មានវ័យទើបតែ១៧ឆ្នាំ។ នៅក្នុងដំណើរការសាកល្បងដំបូងឧបករណ៍ចំនួន២របស់យុវជនរូបនេះអាចផលិតបានអគ្គិសនីប្រើប្រាស់ជូនពលរដ្ឋនៅក្នុងភូមិរបស់គាត់ដល់ទៅ១៥០ខ្នង និងសាលារៀនចំនួន១៥កន្លែង ហើយរហូតមកដល់ពេលបច្ចុប្បន្ន បុរសរូនេះបានឈ្នះពានរង្វាន់ Global Student Prize 2021 ពីអង្គការ Chegg និងពានរង្វាន់ផ្សេងៗទៀត។ Jeremiah ធ្លាប់បានអះអាងថា ខ្លួនគ្រោងនឹងរៀបចំផែនការក្នុងការប្រើប្រាស់លុយរង្វាន់ប្រមាណជា១០ម៉ឺនដុល្លារ ដើម្បីអាចបង្កើតជាថាមពលអគ្គិសនីជូនពលរដ្ឋក្នុងប្រទេស Sierra Leone ចំនួន១០ម៉ឺននាក់នៅត្រឹមឆ្នាំ២០៣០ ហើយ Optim Energy ក៏ដាក់ផែនការក្នុងពង្រីកខ្លួនចូលទៅពាក់ព័ន្ធក្នុងវិស័យសេវាសុខាភិបាលផងដែរ ដូចជាថាមពលសម្រាប់មន្ទីរពេទ្យដែលប្រតិបត្តិការបានតែពេលថ្ងៃ និងថាមពលសម្រាប់ស្តុកទុកថ្នាំពេទ្យសំខាន់ៗជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content