តបតាមគោលនយោបាយរាជរដ្ឋាភិបាល គម្រោងវិនិយោគចំនួន១៤ មានទុនវិនិយោគសរុប​១,៣ពាន់លានដុល្លារ​ បានស្នើសុំ​ការ​លើកទឹកចិត្តនៅប៉ែក​ឦសាន

ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​នៅខេត្តភូមិភាគឦសាន​ រហូតមកដល់ពេលបច្ចុប្បន្ននេះបានមើលឃើញថា មានវិនិយោគិនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងារបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែលសរុបជាដើមទុនមានទំហំរាប់ពាន់លានដុល្លារ។ ជាក់ស្ដែង គិតមកត្រឹមដំណាច់ខែសីហាកន្លងទៅនេះ មានគម្រោង​វិនិយោគចំនួន១៤ ជាមួយនឹងទំហំដើមទុន​សរុបប្រមាណ ​១,៣ពាន់​លានដុល្លារអាម៉េរិក បាន​ស្នើសុំគោលការណ៍​លើកទឹកចិត្ត​ពីកម្មវិធីពិសេស​របស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង​វិនិយោគរបស់ខ្លួននៅពេលឆាប់ៗខាងមុខ ។

យោងតាមរបាយការណ៍របស់ក្រុមការងារ​លេខាធិការ​ដ្ឋាន​នៃកម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ភូមិភាគឦសានចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ​បានឱ្យដឹងថា គិតត្រឹម​ចុងខែសីហា ឆ្នាំ២០២៥​ ក្រុម​ការ​ងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលការស្នើសុំលើកទឹកចិត្តលើគម្រោងវិនិយោគចំនួន ១៤ ទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាង​សង់កំពង់ផែពហុបំណង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៣ពាន់​លានដុល្លារអាម៉េរិក ។

នៅក្នុង​កិច្ចប្រជុំផ្ទៃក្នុង​របស់លេខាធិការដ្ឋាន​ក្រុមការងារជំរុញការ​វិនិយោគ​ក្នុងភូមិភាគឦសានកាលពីចុងសប្ដាហ៍មុននេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ បានដឹកនាំកិច្ច​ប្រ​ជុំ​ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃការអនុវត្ត​កម្មវិធីពិសេស និងកិច្ចពិភាក្សា​លើ​យន្តការ​សម្របសម្រួល​ការ​វិនិយោគ​ក្នុងភូមិភាគឦសាន ដើម្បីឈានទៅរៀបចំ​ និងអនុវត្តផែនការ​សកម្មភាពកម្មវិធីពិ​សេសឱ្យ​កាន់តែ មានប្រសិទ្ធភាព និងតម្លាភាព សំដៅចូលរួមចំណែក​ក្នុងការ​កសាង​មូលដ្ឋាន​សង្គម-សេដ្ឋកិច្ច និងជាពិសេស​ លើក​កម្ពស់​ជីវភាពពលរដ្ឋ​ក្នុងតំបន់​ឱ្យ​កាន់តែ​ប្រសើរ ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​​ បានណែ និងកំណត់ទិសដៅក្រុមការងារ​លេខាធិការ​ដ្ឋានកម្មវិធីពិសេសជំរុញការ​វិនិយោគនៅភូមិ​ភាគឦសាន​ឱ្យ​ខិត​ខំ​ជំរុញ​ការ​អនុវត្ត​កម្មវិធីពិសេស​នេះឱ្យ​កាន់តែសស្រាក់​សស្រាំ​បន្ថែមទៀត ដោយមិនត្រូវ​ផ្ដោត​សំខាន់​លើ​កិច្ច​ការងារ​សម្របសម្រួល​ និងលើក​ទឹកចិត្ត​គម្រោង​វិនិយោគ​ថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​យកចិត្តទុកដាក់​ខ្ពស់លើការថែទាំ​គម្រោង​វិនិ​យោគ​​របស់​រោងចក្រ​ សហគ្រាស​ដែលមានស្រាប់​ក្នុង​តំបន់ តាមរយៈការ​ចុះជួប​ផ្ទាល់ និងទទួលស្គាល់​នូវ​រាល់កង្វល់​ និងបញ្ហា​ប្រឈមនានា ពាក់ព័ន្ធនឹង​ការវិនិយោគ ដើម្បីចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​រោងចក្រ ​សហគ្រាស ​ក្នុងតំបន់ ក្នុងគោលដៅ​លើកកម្ពស់​ផលិតកម្ម ពិសេស​ផលិតផលជំនួសសម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ និងឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជា​កំពុង​មានជម្លោះ​ជាមួយ​ប្រទេសថៃ និងការ​ដែល​ប្រជាពលរដ្ឋកម្ពុជា មានទំនោរ​មិនប្រើប្រាស់ផលិតផលថៃ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់​ថា កម្មវិធីពិសេសជំរុញការ​វិនិយោគ​ក្នុង​ខេត្តទាំង​បួននៅភូមិភាគ​ឦសាន​ដោយក្នុងនោះក៏មាន​ខេត្តរតនគិរី​ផងដែរ បានផ្ដោតលើ​វិស័យសំខាន់ៗ​ដូចជា​ កសិកម្ម កសិ-ឧស្សាហកម្ម​ និងវិស័យទេសចរណ៍ ។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រ និងជំរុញការវិនិយោគ ៣ ប្រភេទ រួមមាន៖ ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន ។

គួររំលឹកថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នាថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ។ ខេត្តទាំង​បួន​នេះតំបន់ភូមិភាគឦសាន​នេះរួមមាន​ ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌល​គិរី និងរតនគិរី ដែលខេត្តទាំង​នេះ មានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម កសិ-ទេសចរណ៍ វិស័យទេសចរណ៍ និង​ថាមពល​ជាដើម ។

ជាកត់សម្គាល់ តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគ​នៅតាមបណ្ដាខេត្ត​សក្ដានុពល បាន​ និងកំពុង​ហុច​ផល​ដល់​បណ្ដាខេត្តទាំង​នោះ ជាក់ស្ដែង​កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ បានទាក់ទាញ​ចំណាប់អារម្មណ៍វិនិយោគិន​ជាច្រើន​ចូលបណ្ដាក់ទុនវិនិយោគ​​ ដែលជាសកម្មភាពមួយដ៏សំខាន់ក្នុងការគាស់នូវភាពស្ងប់ស្ងាត់ក្នុងតំបន់ឱ្យមានភាពសកម្ម និងមមាញឹកឡើងវិញ ទាំងពាណិជ្ជកម្ម ទាំងការវិនិយោគ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

បរទេស ៖ អាចនិយាយបានថា​ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

អាស៊ានពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ATIGA មកត្រឹមចុងឆ្នាំ២០២៦ សម្រួលពាណិជ្ជកម្មក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានព្រមព្រៀងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានកែលម្អថ្មី ឱ្យចូលជាធរមានមុនកាលកំណត់ ដើម្បីសម្រួលដល់ការធ្វើចរាចរទំនិញ និងសកម្មភាពធុរកិច្ចឆ្លងកាត់ព្រំដែនក្នុងតំបន់

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥

ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ចាប់ផ្ដើម​ពី​ទុន​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ ​​បង្កើត​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​កាលពី​ឆ្នាំ ​២០០៧ ​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ពង្រីក​អាជីវកម្ម​គ្រឿង​ទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​ ​«​ខេមហ្វូត​» ​រហូត​មាន​ផលិតផល​ជាង​ ៧​ មុខ ​និង​កំពុង​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *