រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន សាចទឹកដាក់ក្រុមអ្នកសារព័ត៌មានចំពោះផែនការទិញយន្តហោះ F-16 ពីអាម៉េរិក ជិត៦ពាន់លានដុល្លារ

បរទេស ៖ នៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបានលើកឡើងពីផែនការនៃការបញ្ជាទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាម៉េរិកក្នុងតម្លៃប្រមាណជា ៥,៦ពាន់លានដុល្លារនោះថា ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។

កាលពីខែមេសាកន្លងទៅ មានព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនបានអះអាងថា ហ្វីលីពីន បានទទួលភ្លើងខៀវពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនក្នុងការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើបទាំងនេះប៉ុន្តែយ៉ាងណាក្តី មន្ត្រីកំពូលយោធាហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ានីលនៅមិនទាន់បានធ្វើការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេនៅក្នុងដំណើរការកិច្ចព្រមព្រៀងមួយនេះ។

ថ្លែងនៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៃក្រុមមន្ត្រីថ្នាក់ការពារជាតិ Shangri-La Dialogue ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី Gilberto Teodoro បានអះអាងថា ហ្វីលីពីន នៅមិនទាន់ទទួលបានការអនុញ្ញាតជាផ្លូវការពីអាម៉េរិកក្នុងការបញ្ជាទិញយន្តហោះជំនាន់ទី៤នោះទេ ហើយលោករដ្ឋមន្ត្រីបានបន្តថា ទោះបីជាបើយ៉ាងនោះក្តី ក្រសួងការពារជាតិរបស់លោកក៏មិនដែលបានបង្ហាញថាពួកគេនឹងត្រូវការយន្តហោះទាំងនោះ ឬអត់ដែរ។

ផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកកាសែតជុំវិញបញ្ហានេះ លោក Teodoro បានបញ្ជាក់ថា ៖

«អ្វីដែលខ្ញុំកំពុងបារម្ភ មកទល់ពេលនេះ គឺថានៅមិនទាន់មានឯកសារ ឬអ្វីទាំងអស់នៅលើតុរបស់ខ្ញុំសម្រាប់ធ្វើការពិនិត្យ និងពិចារណានោះទេ»។

សូមរំលឹកដែរថា កាលពីខែមេសាកន្លងទៅ ក្រសួងការពារជាតិអាម៉េរិកបានប្រកាសថា ខ្លួនបានអនុម័តរួចរាល់ហើយក្នុងការលក់យន្តហោះ F-16 ប្រមាណជា២០គ្រឿងទៅឲ្យរដ្ឋាភិបាលហ្វីលីពីន ដែលក្នុងនោះរួមមានទាំងមីស៊ីល គ្រាប់បែក និងគ្រាប់រំសេវផងដែរ។ កញ្ចប់ទិញ-លក់ដែលអាម៉េរិកបានប្រកាសនេះមានតម្លៃប្រហែលជា ៥,៦ពាន់លានដុល្លារដែលជាកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បំផុតនៃកញ្ចប់ថវិកាជាតិប្រចាំឆ្នាំរបស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។

ជាទូទៅ រដ្ឋាភិបាលទីក្រុងម៉ានីល តែងតែមានខ្ទង់ចំណាយសម្រាប់យោធាប្រចាំឆ្នាំយ៉ាងហោចណាស់ប្រមាណ ៦ពាន់លានដុល្លារប៉ុណ្ណោះ ឬត្រូវជា ១,៣ភាគរយនៃផលិតផក្នុងស្រុកសរុប GDP។ នេះបើយោងតាមតួលេខដែលត្រូវបានរកឃើញដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុង Stockholm ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *