សម្ដេចធិបតី ជំរុញឱ្យក្រសួង​សាធារណការ និង​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប ​បញ្ចប់​កិច្ចចរចាគម្រោងផ្លូវ​ដែក​​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ២០២៤នេះ

ភ្នំពេញ ៖​ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ឱ្យក្រ​សួ​ង​​​សាធារណការ​ និង​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប បញ្ចប់ការ​ចរចា​គម្រោងផ្លូវ​ដែកយ៉ាង​យូរ​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤​នេះ និង​ឈានដល់​ការ​ចុះអនុស្ស​រណៈយោគ​យល់​គ្នា ដើម្បីដំណើរការ​គម្រោងនេះ ហើយបើសិនជា​មិន​ប​ញ្ច​ប់​ក្នុងឆ្នាំ២០២៤​នេះទេ សម្ដេច​នឹងដក​គម្រោងនេះចេញវិញ ។ ​

មានប្រសាសន៍​នៅក្នុង​ពិធីអបអរសាទរខួប​ ២០ឆ្នាំ កម្ពុជា​ចូលជា​សមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោក នៅព្រឹកថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៤ ​សម្ដេច​មហាវបរធិបតី ហ៊ុន ម៉ាណែត បានមានប្រ​សាស​ន៍​ថា​ កម្ពុជា​បានអភិវឌ្ឍន៍​ប្រព័ន្ធ​ហេ​ដ្ឋារ​ចនាសម្ព័ន្ធជាច្រើន រួមមានផ្លូវជាតិ​ ផ្លូវទឹក​ ផ្លូវ​ល្បឿន​លឿន ។ ក្រៅពីនេះ កម្ពុជា​ក៏មានផ្លូវ​ដែក ​និងកំពុង​ធ្វើ​បច្ចុ​ប្បន្ន​លើ​កកម្រិតគុណភាព​ផ្លូវដែក​ឱ្យ​បាន​កា​ន់តែប្រសើរផងដែរ ។​

សម្ដេច​ធិបតី​បន្ត​ថា​ សម្រាប់គម្រោងផ្លូវដែក​ សម្ដេច​ធិបតី​បានឱ្យគោលការណ៍​ទៅក្រសួងពាក់ព័ន្ធ​ និង​ក្រុមហ៊ុន​ឯកជន ធ្វើការ​ចរចា​គ្នា ដើម្បី​ធ្វើយ៉ាងណាឱ្យបញ្ចប់ការ​ចរចា​​​ និងឈានទៅ​ចុះ​អនុស្ស​រណៈយោគយល់ ដើម្បីអនុវត្ត​គម្រោង​ជាផ្លូវការ ព្រោះគម្រោង​ផ្លូ​វដែកនេះបានកក​ស្ទះ​រាប់​ឆ្នាំមកហើយ ដូច្នេះ មិនអាច​ទុក​នៅ​បន្តទៀតទេ ។

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត បញ្ជាក់ថា​ ៖

«បន្ទាប់ពីគម្រោង​ផ្លូវដែល​មានស្រាប់​បានបញ្ចប់​ហើយ រាជរដ្ឋាភិបាល​ក៏នឹង​ឱ្យ​ពិនិត្យលទ្ធភាព​ក្នុងការសិក្សា​គម្រោងផ្លូវ​ដែក​ទៅកាន់​ប៉ែក​ខាងកើត​នៃ​ប្រទេស​ ពីព្រោះការ​ដឹកជញ្ជូន​តាមផ្លូវដែក​នេះមានសារ​សំខាន់​ណាស់ ស្របនឹង​កម្ពុជា​បាន និងកំពុងអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធជា​ច្រើន​ហើយមកដែរ ។​ បច្ចុប្បន្ននេះ យើងមាន​ថវិកា​មួយចំនួន ដើម្បីដំណើរការ​គម្រោងនេះ ដូច្នេះហើយ​យើង​ត្រូវ​ចា​ប់​ផ្ដើម​ដំណើរការ​គម្រោង​នេះ បើសិនជា​ទុកទៅទៀត​​វា​កាន់តែយូរ​ ។ ផ្លូវដែក​នេះ​​វា​មានសារ​សំខា​ន់​ណា​ស់​​ទាំង​ការ​ដឹកជញ្ជូនមនុស្ស និងទំនិញ»។​

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុ​ភារកម្ម​កម្ពុជា​ បានលើកឡើងថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើន នឹងធ្វើឱ្យ​ថ្លៃដើម​នៃការ​ដឹកជញ្ជូន​របស់កម្ពុជា​កាន់តែធ្លាក់ចុះ ធ្វើឱ្យ​កម្ពុជា​មានភាព​ប្រកួត​ប្រ​ជែ​ង​ទាំ​ង​ក្នុងស្រុក ក្នុង​តំបន់ ​និងអន្តរជាតិ​ ។

លោក​ឧកញ៉ា​បន្តថា​ តម្លៃដឹកជញ្ជូន​នៅមានកម្រិត​ខ្ពស់ ធ្វើឱ្យទំនិញ​របស់កម្ពុជាក៏​មានតម្លៃខ្ពស់ និងមាន​ភាពពិបាកប្រកួតប្រជែង​ជាមួយទំនិញ​មក​ពី​បណ្ដា​ប្រទេស​នានា ក៏ដូចជា​ក្នុង​តំបន់​ និ​ងអន្តរ​ជាតិ ​ប៉ុន្តែបើសិនជា​ថ្លៃដឹកជញ្ជូន​កាន់តែទាប​ នឹងធ្វើឱ្យការទំនិញ​ធ្លាក់ចុះ ហើយអាច​ទាក់ទាញ​បានការ​វិនិយោគ​កាន់តែច្រើន ។​

​ពាក់​ព័ន្ធនឹ​ងគម្រោងផ្លូវដែកនេះដែរ រាជរដ្ឋាភិបាលកម្ពុជា​ក៏បា​ឱ្យក្រុមហ៊ុនចិនមួយសិក្សា​គម្រោង​លើកកម្ពស់​ផ្លូវដែក​ដោយកែប្រែ​ផ្លូវដែក​បច្ចុប្បន្ននេះនេះទៅជា​ផ្លូវដែកល្បឿនលឿន​ ត​ភ្ជាប់​ពីភ្នំពេញ​ទៅកាន់​តំបន់ប៉ែក​ខាង​ជើង​ ( ភ្នំពេញ- ប៉ោយ​ប៉ែត ) ។

តាមការ​សិក្សា​ក៏បានបង្ហាញថា គម្រោង​នេះ ត្រូវការ​ថវិកា​ប្រមាណ ៤ពាន់​លានដុល្លារអាមេរិក​ ហើយ​គម្រោ​ង​នេះ​ដែរ ក៏បាន​ដាក់បញ្ចូល​ក្នុងផែនការមេ​ អភិវឌ្ឍន៍កម្ពុជា​​ដល់​២០៣៣​ផង​ដែរ ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​មានផ្លូវ​ដែក​ដែល​កំពុង​ប្រើប្រាស់​ចំនួន​ពី​រខ្សែ គឺផ្លូវ​ដែកតភ្ជាប់ពីភ្នំពេញទៅកាន់​ក្រុ​ងព្រះសីហនុ  ផ្លូវ​ដែក​មួយខ្សែទៀត​តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្ត​បាត់ដំបង​ ដោយភាគច្រើនផ្ដោតលើការ​ដឹកជញ្ជូនទំនិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ