កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ និងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់ SME សម្រាប់សេដ្ឋកិច្ចឌីជីថល បានប្រកាសជាផ្លូវការ

សៀមរាប ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” ក្នុងឱកាសនៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៣០០ នាក់។

កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ នេះ សមាគមទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោង FEED THE FUTURE CAMBODIA HARVEST III ក៏ដូចជាម្ចាស់ឧបត្ថម្ភ និងស្ថាប័នដៃគូសំខាន់ៗដូចជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារកាណាឌីយ៉ា (Canadia)។ បន្ថែមលើនេះ កម្មវិធីសន្និបាតនេះក៏ទទួលបានការគាំទ្រធំពី ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។

ការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ អ្នកវិនិយោគ និងការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលសំខាន់ៗទាំង ៦ វគ្គ លើជំនាញ ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ទុនបង្វិល ការរៀបចំឯកសារ និងការត្រៀមជាស្រេចសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។ បន្ថែមលើនេះ សហគ្រិនមានឱកាសក្នុងការជួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគដោយផ្ទាល់តាមរយៈការផ្គូផ្គងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ​ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងការផ្គូផ្គងរវាងម្ចាស់អាជីវកម្មជាមួយអ្នកវិនិយោគដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយអ្នកវិនិយោគហគ្រិន។​ ជាងនេះផងដែរ ម្ចាស់អាជីវកម្មដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

ដើម្បីពង្រីក និងពង្រឹងកិច្ចសហការអនុវត្តកម្មវិធីនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយស្ថាប័នដៃគូចំនួនបីសំខាន់ៗ រួមមានដូចជា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF)  សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និងគម្រោង Harvest III របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។​ ការចុះអនុស្សរណៈនៃភាពជាដៃគូនេះ​ នឹងផ្ដល់ឱកាសឱ្យស្ថាប័នទាំងបី បង្កើនកិច្ចសហការជាមួយសមាគមក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគម្រោងផ្សេងៗទៀតដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាទាំងមូល។

ដោយឡែក គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល គឺជាគម្រោងផ្តល់ការគាំទ្រថវិកា ដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ថ្លែងក្នុងកម្មវិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា “សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមើលឃើញពីតម្រូវការចាំបាច់របស់សហគ្រិន និងម្ចាស់អាជីវកម្មជាច្រើន ហើយបានដាក់បញ្ចូលលទ្ធភាពទទួលបានហិរញ្ញប្បទាន ទៅក្នុងទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពសំខាន់របស់សមាគម។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុបានរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ វេទិកាចែករំលែក និងការផ្គូផ្គងរវាងសមាជិក និងវិនិយោគិន ក៏ដូចជាការសហការជាមួយដៃគូយុទ្ធសាស្រ្តជាច្រើន។ ហើយថ្ងៃនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុស្សរណៈក្នុងភាពជាដៃគូ ជាមួយស្ថាប័នធំសំខាន់ៗចំនួន ៣ បន្ថែមទៀតដើម្បីគាំទ្រដល់សមាជិករបស់សមាគម”។

ឯកឧត្ដម យឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងកម្មវិធីនេះថា “ហិរញ្ញប្បទាន គឺជាប្រភពគាំទ្រដល់ការវិនិយោគដែលមិនអាចខ្វះបាន។ ការផ្តល់ហិរញ្ញប្បទាន នឹងផ្តល់ឱកាសដល់ការវិនិយោគ ឬអាជីវកម្ម នូវធនធានចាំបាច់សម្រាប់បន្តស្វែងរកកាលានុវត្តភាព និងការរីកចចម្រើន។ ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន វិស័យធនាគារ នៅកម្ពុជាបានដើរតួនាទីជាអន្តរការិយកម្មកៀគរប្រភពធនធានហិរញ្ញវត្ថុនៅទំនេរ សម្រាប់បំពេញតម្រូវការ និងផ្តល់ទៅកាន់វិស័យឯកជនសម្រាប់វិនិយោគ ទៅតាមទិសដៅ និងផែនការ ស្របតាមការរីកចម្រើននៃទីផ្សានាពេលបច្ចុប្បន្ន”។ ឯកឧត្ដមបានបន្ថែមថា “សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមដ៏ធំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ហើយកម្មវីធី “Access to Finance Program 2024” ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្តិចទៀតនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន ទៅដល់សហគ្រិនយើង”។

លោកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោង “FEED THE FUTURE CAMBODIA HARVEST III” បានលើកឡើងថា “សមាគមសហគ្រិនវ័យក្មេងកម្ពុជាគឺជាសមាគមដំបូងគេដែលទទួលបានមូលនិធិគាំទ្រពីគម្រោង Feed the Future Cambodia Harvest III “។ លោកស្រីបានបង្ហាញពីសេចក្ដីជឿទុកចិត្តថា តាមរយៈការអនុវត្តគម្រោងក្រោមភាពជាដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គម្រោងនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍ និងផលជះវិជ្ជមានជាច្រើនដល់សហគ្រាសធុនមីក្រូ និងតូចក្នុងវិស័យកសិកម្មនៅកម្ពុជា។

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)