អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យអន្តរជាតិ InterCare អបអរជោគជ័យយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit For Hope 2024

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា សហការជាមួយមន្ទីរពេទ្យអន្តរជាតិ InterCare បានបិទយុទ្ធនាការប្រចាំឆ្នាំ AIA Fit For Hope 2024 ដែលមានរយៈពេល 2ខែកន្លងទៅនេះ ប្រកបដោយផ្លែផ្កា តាមរយៈផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់ស្ត្រីនៅកម្ពុជា និងកម្មវិធីអប់រំនានាៗ។ភាពជាដៃគូដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ 2024 បានបញ្ចប់ជាមួយនឹងលទ្ធផលលើសពីការរំពឹងទុក ដោយឃើញស្ត្រីកម្ពុជាមកទទួលការពិនិត្យរហូតដល់ 5,369 នាក់ ដែលក្នុងនោះមានស្ត្រី 1,122 នាក់នៅចន្លោះ 25 ដល់ 49ឆ្នាំ បានរកឃើញភាពមិនប្រក្រតីដូចជាមានដុំក្នុងសុដន់ (85.5% នៃ 1,122) រីឯ 12.55% តម្រូវឱ្យធ្វើម៉ាម៉ូក្រាម និង 1.89% បានរកឃើញថាមានហានិភ័យខ្ពស់ក្នុងការ​ប្រឈមនឹង ជំងឺមហារីកសុដន់។​

លទ្ធផលនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរក្នុងការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងអំពីជំងឺមហារីកសុដន់ដែលជាជំងឺមិនឆ្លងដ៏កាចសាហាវនៅកម្ពុជា។ ជាមួយការគាំទ្រពីអ្នកជំនាញ និងឧបករណ៍ទំនើបរបស់មន្ទីរពេទ្យ InterCare យុទ្ធនាការ AIA Fit For Hope 2024 ឆ្នាំនេះបានធ្វើដំណើរទៅកាន់ 24 ទីតាំង ដោយផ្តល់ជូននូវសេវាសុខភាពសំខាន់ៗរួមមានផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ការវាយតម្លៃរោគវិនិច្ឆ័យ ការពិនិត្យដំបូង និងការពិនិត្យអ៊ុលត្រាសោនសម្រាប់អ្នករកឃើញមានដុំសាច់សុដន់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ក៏បានសង្កត់ធ្ងន់អំពីការយល់ដឹងសំខាន់ៗអំពីសុខភាពសុដន់ទៅដល់ស្ត្រីកម្ពុជា ជាពិសេសការរកឃើញបឋមនៅដំណាក់កាលដំបូងទាន់ពេលវេលា​ ដែលផ្តល់ភាគរយខ្ពស់ក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព និងឱ្យជាសះស្បើយ។

លោកស្រី Jane Tay បានបង្ហាញអារម្មណ៍ចំពោះភាពជាដៃគូនេះថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូដ៏រឹងមាំជាមួយមន្ទីរពេទ្យ InterCare ដែលមានទស្សនវិស័យរួមគ្នា និងបានរួមចំណែកយ៉ាងធំចំពោះ ជោគជ័យរបស់យុទ្ធនាការ AIA Fit For Hope 2024។ តាមរយៈផ្តល់ការពិនិត្យពីអ្នកជំនាញ និងឧបករណ៍ទំនើបរបស់មន្ទីរពេទ្យបានជួយសង្គ្រោះដល់ស្ត្រីកម្ពុជា រាប់ពាន់នាក់ដែលអញ្ជើញមកពិនិត្យស្វែងរកជំងឺមហារីកសុដន់ ទទួលយកការអប់រំ និងការបង្ការថែទាំដល់ស្ត្រីកម្ពុជា។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងមានវត្តមានរបស់មន្ទីរពេទ្យ InterCare ចូលរួមជាដៃគូក្នុងយុទ្ធនាការ AIA Fit For Hope នាឆ្នាំក្រោយដើម្បីបន្តបេសកក្មរួមគ្នាក្នុងការជួយឱ្យស្ត្រីកម្ពុជាកាន់តែច្រើនប្រយុទ្ធនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវ ដើម្បីជួយឱ្យពួកគាត់រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។” លោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យ InterCare ក៏បានថ្លែងថា “យើងខ្ញុំមានក្តីរីករាយ យ៉ាងខ្លាំងដែលបានគាំទ្រជ្រោមជ្រែង AIA Fit For Hope ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏មានអត្ថន័យសម្រាប់ជីវិតស្ត្រីកម្ពុជាគ្រប់រូប។​ ភាពជាដៃគូរបស់យើងខ្ញុំជាមួយ អេ អាយ អេ ខេមបូឌា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការជួយឱ្យសុខមាលភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរ​ ជាពិសេសសេវាសុខភាពប្រកបដោយប្រសិទ្ធភាពដែលជាគុណតម្លៃរបស់មន្ទីរពេទ្យរបស់យើងខ្ញុំ”។ ជោគជ័យ នៃយុទ្ធនាការនេះ គឺជាសក្ខីភាពមួយចំពោះការគាំទ្រ និងជ្រោមជ្រែងពីរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាសាធារណជនទាំងអស់ដែលបានរួមគ្នា បង្ហាញពីសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់​ដែល​ជាជំងឺមិនឆ្លងធំជាងគេមួយនៅកម្ពុជា ដែលជនរងគ្រោះភាពច្រើនជាស្ត្រី។”

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំទី ៨ របស់យុទ្ធនាការ AIA Fit For Hope ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ និងផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូង ដើម្បីជួយជំរុញឱ្យស្ត្រីទាំងអស់នៅក្នុងប្រទេសកម្ពុជាយល់ដឹងជំងឺ មហារីកសុដន់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ និងលើកកម្ពស់ក្នុងសហគមន៍តាមរយៈការចែករំលែកបទពិសោធ ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងជំរុញភាពអង់អាច។ យុទ្ធនាការ AIA Fit for Hope 2024 គឺជាឆ្នាំទី៣ ដែលទទួលបានការគាំទ្រដោយក្រសួងកិច្ចការនារី ក្រោមក្របខ័ណ្ឌនៃកិច្ចសហការរវាងក្រសួងកិច្ចការនារី។ ជាមួយកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន រួមនឹងការទទួលស្គាល់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យ AIA Fit For Hope ក្លាយជាយុទ្ធនាការថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ បានពង្រឹងការប្តេជ្ញាចិត្តរបស់ អេ អាយ​ អេ ខេមបូឌា ក្នុងការចែករំលែកព័ត៌មាន បង្កើនការយល់ដឹង បង្កើនសារៈសំខាន់នៃការរកឃើញនិងការការពារទាន់ពេលវេលា និងផ្តល់មធ្យោបាយឱ្យស្ត្រីទទួលបាននូវរបៀបរស់នៅមានសុខភាពល្អ។

សម្រាប់ព័ត៌មានលម្អិតអំពី អេ អាយ អេ ខេមបូឌា និងលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh។ សម្រាប់ព័ត៌មានលម្អិតអំពីមន្ទីរពេទ្យ InterCare សូមចូលទៅកាន់គេហទំព័រ៖ www.intercarehospital.com​​ ឬ តេលេក្រាម៖ https://t.me/intercarehospital


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

Leave a Reply

Your email address will not be published.Required fields are marked *