អម្រឹត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធី“បរិច្ចាគឈាមដោយស្ម័គ្រចិត្ត”លើកទី៩

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី២១ខែកុម្ភៈ ប្រារព្ធកម្មវិធី ផ្តល់ឈាម ផ្តល់ជីវិត “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត”នៅទីស្នាក់ការអម្រឹត ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយដល់សង្គម សង្គ្រោះជីវិតមនុស្សនិងរួមចំណែកផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។

ឆ្នាំនេះជាឆ្នាំទី៣ ដែលអម្រឹតបានរៀបចំកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្តប្រចាំឆ្នាំលើកទី០៩ ចំថ្ងៃបុណ្យ“ទិវាជាតិមាតានិងទារក”ដើម្បីគាំទ្រដល់ម្តាយនិងទារកដែលខ្វះខាតហើយនេះក៏ជាដំណើរឆ្ពោះទៅកាន់ការចូលរួមផ្តល់១.០០០ប្លោកឈាមរបស់អម្រឹតជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមនេះមានការចូលរួមពីបុគ្គលិកស្នាក់កណ្តាលនិងតំបន់ភ្នំពេញទាំងអស់ជាង១៤០នាក់។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានថ្លែងថា៖ការបរិច្ចាគឈាមនៅថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់ដែលប្រារព្ធធ្វើឡើងចំទិវាជាតិមាតាទារកនិងកុមារ។ការបរិច្ចាគឈាមជាកាយវិការដ៏សប្បុរសល្អប្រពៃ ជួយដល់ខ្លួនឯង ជួយដល់អ្នកដទៃ និងជួយដល់សង្គម។

រហូតមកដល់ពេលនេះ បុគ្គលិកអម្រឹតបានបរិច្ចាគឈាមជាង៩០០នាក់ ហើយតាមគម្រោងនឹងបរិច្ចាគឲ្យគ្រប់មួយពាន់ប្លោកនៅឆ្នាំ២០២៥នេះ។ក្នុងចំណោមបុគ្គលិកទាំងអស់ អ្នកបរិច្ចាគឈាម៣លើកមានចំនួន១៧នាក់ អ្នកបរិច្ចាគឈាមពីរដងមានចំនួន៣៥នាក់និងអ្នកបរិច្ចាគឈាមលើកទីមួយនៅពេលនេះមាន៨៦នាក់។បុគ្គលិកចំនួន២៩នាក់របស់អម្រឹតដែលត្រូវការឈាមបានទទួលអំណោយឈាមត្រឡប់មកវិញពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកអគ្គនាយក បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះគណៈគ្រប់គ្រង បុគ្គលិកទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងចូលរួមយ៉ាងមុតមាំសម្រាប់ការគាំទ្រសកម្មភាព។បើមិនមានការចូលរួមនេះទេការបរិច្ចាគឈាមនេះនឹងមិនអាចកើតឡើងបានឡើយ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់អម្រឹតនេះជាលើកទី៩ដែលរហូតមកដល់ពេលនេះបានជាង៩០០ប្លោកហើយ។កម្មវិធីបរិច្ចាគឈាមលើកទី១០នឹងធ្វើនៅខេត្តកំពង់ឆ្នាំង។

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា៖ជាទៀងទាត់ អម្រឹតបាននាំមុខគេក្នុងការបរិច្ចាគឈាម។បុគ្គលិកតែងតែចូលរួមទាំងនៅភ្នំពេញនិងបណ្ដាខេត្ត ហើយនៅខែមេសាឆ្នាំ២០២៥ខាងមុខ អម្រឹតនឹងរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី១០។

លោកស្រីអនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា៖« ការបរិច្ចាគរបស់អម្រឹតនេះជាការចែករំលែកក្ដីស្រឡាញ់ ជាសប្បុរសដ៏ប្រពៃនិងជាការសង្គ្រោះជីវិត ជាពិសេសជួយបំពេញស្តុកឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺនិងអ្នកវះកាត់ដែលត្រូវការឈាមចាំបាច់។ នៅថ្ងៃនេះបុគ្គលិកអម្រឹតបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»។

លោកស្រីវេជ្ជបណ្ឌិតក៏បានលើកទឹកចិត្តឲ្យបន្តសកម្មភាពដ៏ប្រពៃនេះទៀត។ នេះជាទឹកចិត្តដ៏ធំធេងរបស់អម្រឹត ។ការបរិច្ចាគឈាមនឹងធ្វើឲ្យមានសុខភាពផ្លូវចិត្ត ផ្លូវកាយជាពិសេសសង្គ្រោះអ្នកជំងឺនិងជួយឲ្យស្តុកឈាមមានគ្រប់គ្រាន់ដើម្បីសង្គ្រោះអ្នកជំងឺ។

លោក រុំ រដ្ឋា នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានជម្រាបឱ្យដឹងថា៖អម្រឹតបានចាប់ផ្ដើមកម្មវិធីបរិច្ចាគឈាមជាយូរមកហើយ តែនៅឆ្នាំ២០២៣ បានបង្កើតយុទ្ធនាការមួយហៅថា«ផ្តល់ឈាមដោយស្ម័គ្រចិត្ត»។ កម្មវិធីនេះធ្វើឡើងជារៀងរាល់ត្រីមាសម្តង ។

នាយកអង្គភាពពាណិជ្ជកម្ម បានលើកឡងថា៖ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅកម្ពុជានៅមានអត្រាទាបនៅឡើយ ដូច្នេះអម្រឹតមានគោលបំណងជួយទៅដល់សង្គមជាតិដើម្បីជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមចាំបាច់ បំផុសបំផុលទៅដល់សាធារណជននិងក្រុមហ៊ុនផ្សេងៗចាប់ផ្ដើមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានទូលំទូលាយ។

លោកបានបន្តថា៖ នៅពេលចាប់ផ្តើមយុទ្ធនាការឆ្នាំ២០២៣ យើងមិនមានសង្ឃឹមថានឹងបានឈានទៅដល់មួយពាន់ប្លោកនោះទេ តែនៅពេលចាប់ផ្តើមសាកល្បងបានទទួលជោគជ័យនៅឆ្នាំ២០២៣និង២០២៤។មកដល់ឆ្នាំ២០២៥នេះអាចនឹងកើនឡើងទៅដល់មួយពាន់ប្លោក។ អម្រឹតគ្រោងនឹងធ្វើកម្មវិធីបរិច្ចាគឈាមនៅខែមេសាឆ្នាំ២០២៥ដែលនឹងអាចសម្រេចទៅដល់គោលដៅមួយពាន់ប្លោករបស់ខ្លួន ។

លោក រុំ រដ្ឋា បានឱ្យដឹងផងដែរថា៖ការបរិច្ចាគឈាមផ្ដល់អត្ថប្រយោជន៍ជាច្រើន អាចជួយទៅដល់ខ្លួនឯង ជួយទៅដល់អ្នកត្រូវការឈាមបន្ទាន់និងជួយទៅដល់សង្គមជាតិ។ រហូតមកដល់ពេលនេះបុគ្គលិកជាង១០ភាគរយរបស់អម្រឹតបានយកឈាមមកប្រើប្រាស់។ លោកសូមលើកទឹកចិត្ត ឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែច្រើន។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *