យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ ចេញដំណើរក្រោមទិសស្លោក «សីលធម៌យើងប្រពៃណី ខ្មែរយើងថ្លាថ្លៃ»

ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃគម្រោងស្អាត ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បីចូលរួមចំណែកផ្សព្វផ្សាយក្នុងការគ្រប់គ្រងសំរាម។

យុទ្ធនាការភ្នំពេញស្អាត ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គពាក់ព័ន្ធ ហើយបង្កើតឲ្យមានសម្លេងតែមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្ដីពី «ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ» ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នាក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យមានភាពប្រសើរឡើង។

លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងស្អាតបានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាតនេះ បានវិវត្តពីការផ្តោតលើការបញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ការលើកទឹកចិត្តឱ្យកាត់បន្ថយការប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងការកែច្នៃសំរាមទៅជាសម្ភារៈដែលអាចប្រើប្រាស់បានម្ដងទៀត។ នៅក្នុងឆ្នាំ២០២៣នេះ គម្រោងស្អាត នឹងផ្តោតបន្ថែមទៅលើការបញ្ជ្រាបសារអប់រំ ដើម្បីលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។

លោក ហៃ ភិរម្យ បានបន្តថា ក្រោមទិសស្លោកថ្មី «សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ»នេះ គម្រោងស្អាត បានរៀបចំផែនការសកម្មភាពធំៗចំនួនបួន ដោយរួមមាន៖ ទី១) «ចិត្តខ្ញុំស្អាត ខ្មែរស្អាត ជាការធ្វើបទបង្ហាញដោយព្រះគ្រូ គូ សុភាព ជូនយុវជន យុវនារី និងសិស្សានុសិស្ស ក្នុងន័យបណ្តុះការគិតល្អ ក្នុងនាមជាកូន ជាចៅ ជាបងជាប្អូន ជាញាតិមិត្ត ជាពលរដ្ឋល្អ និងជាសិស្សល្អ យុវជនល្អ (ទី២) «ការងារខ្ញុំស្អាត ខ្មែរស្អាត» ជាកម្មវិធីជជែកពិភាក្សា បង្កើនភាពស្និទ្ធស្នាលជាមួយ បងប្អូនកម្មករ កម្មការិនីរោងចក្រ ក្នុងគោលគំនិតបណ្តុះការគិតល្អក្នុងនាមជាពលរដ្ឋល្អ បុគ្គលិកល្អ បង្កើនប្រសិទ្ធភាព ការងារជាមួយបរិស្ថានស្អាត និងអនាម័យល្អក្នុងបរិវេណធ្វើការ (ទី៣) «ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» ជាសកម្មភាពមួយ ក្នុងការចុះទៅចែករំលែក និងផ្សព្វផ្សាយជូនដល់សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា និងសាលារៀនឯកជន ដើម្បី បញ្ជ្រាបសារអប់រំ និងការយល់ដឹងបន្ថែមទៀតអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង(ទី៤)«ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ដែលជាវេទិកាមួយសម្រាប់ម្ចាស់សហគ្រាស និងសហគ្រិនធ្វើការជជែកពិភាក្សាដើម្បី រិះរកមធ្យោបាយសមស្របនានា ក្នុងគោលបំណងលើកកម្ពស់ការចូលរួមការថែរក្សាអនាម័យ តាមរយៈការកាត់បន្ថយ សំណល់ប្លាស្ទិក នៅក្នុងអាជីវកម្ម ព្រមទាំងជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព អនុលោមតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតថា៖យុទ្ធនាការភ្នំពេញស្អាត នឹងជះឥទ្ធិពលជាវិជ្ជមានក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សម្នាក់ៗលើការថែរក្សាបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកិច្ចការពារបរិស្ថានល្អ អនាម័យស្អាត សោភ័ណ្ឌភាពស្រស់បំព្រងក្នុងសង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងយុជនសុឆន្ទៈនៃគម្រោងស្អាតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងបន្តឱ្យមាននូវយុទ្ធនាការភ្នំពេញស្អាត នៅឆ្នាំនេះ ខណៈយុទ្ធនាការនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ហើយសម្រេចបានលទ្ធផលជាទីមោទន។ ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការភ្នំពេញស្អាត បាននឹងកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលដៅចម្បងមួយនៃគម្រោងនេះ គឺកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋ ឯកជន ដៃគូសហការពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃភាពស្អាត វិធីសាស្ត្រក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងគោលដៅជំរុញកិច្ចការពារបរិស្ថានល្អ អនាម័យស្អាត សោភ័ណ្ឌភាពស្រស់បំព្រង និងផាសុខភាព ដែលជាភាពស៊ីវិល័យរបស់សង្គមសម័យទំនើប។

សម្រាប់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងឱ្យដឹងថា អនុវត្តក្រោមពាក្យស្លោក «សីលធម៌យើងប្រពៃ ខ្មែរយើងថ្លាថ្លៃ» ដោយផ្ដោតលើគោលគំនិតសំខាន់ៗ៣ គឺចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិការស្អាត ជាមួយនឹងផែនការសកម្មភាពចំនួន៤ គឺចិត្តខ្ញុំស្អាត ខ្មែរស្អាត, ការងារខ្ញុំស្អាត ខ្មែរស្អាត, ខ្ញុំទំពាំងស្អាត ខ្មែរស្អាត និងធុរកិច្ចយើងស្អាត ខ្មែរស្អាត។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានប្រជាប្រិយភាព និងជះឥទ្ធិពលវិជ្ជមាន ដើម្បីបង្កើតភាពជាគម្រូដល់យុវជនជំនាន់ក្រោយ និងផ្នត់គំនិតចូលរួមជាដំណោះស្រាយលើបញ្ហាប្រឈម ដែលសង្គមជាតិទាំងមូលកំពុងជួបប្រទះ។ បន្ថែមពីនេះ ឯកឧត្តម ក៏ជឿជាក់ថា បទពិសោធ និងដំណើរវិវឌ្ឍទៅមុខកន្លងមករបស់គម្រោងស្អាត នឹងអាចក្លាយជាមូលដ្ឋាន និងជាធាតុចូលបន្ថែមទៀតដល់ក្រុមការងារ ក៏ដូចជាក្រុមយុវជនសុឆន្ទៈស្អាតទាំងអស់ ក្នុងការបន្តបេសកកម្មសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។

«យុទ្ធនាការភ្នំពេញស្អាត» នេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ពោលគឺពេញមួយខ ដែលយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត» ហើយឆ្នាំនេះ ក៏ជាឆ្នាំទី៧ផងដែរ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៣។ យុទ្ធនាការនេះ ត្រូវបានចូលរួម និងអនុវត្តដោយស្ម័គ្រចិត្តពី «យុវជនសុច្ឆន្ទៈស្អាត» ជាច្រើនរូបក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមផែនការសកម្មភាពដែលបានដាក់ចេញក្រោមទិសស្លោក«សីលធម៌យើងប្រពៃណីខ្មែរយើងថ្លាថ្លៃ»៕ដោយៈញ៉ែម សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *