សហគ្រិនខ្មែរ និងផ្សារអ៊ីអនគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុក តាមរយៈពិព័រណ៍ក្នុងស្រុក

ភ្នំពេញ៖សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖

“កំណើននៃទំនុកចិត្តនិងតំរូវការរបស់អតិថិជន និងប្រជាជនចំពោះផលិតផលក្នុងស្រុកបានបង្ហាញ ពីសារៈសំខាន់នៃការគាំទ្រក្នុងការពង្រីកឱកាសចូលទីផ្សារសម្រាប់ផលិតករ។ រាជរដ្ឋាភិបាលតាមរយៈ​សហគ្រិនខ្មែរ បន្តបង្កើត វេទិកាដែលបង្ហាញសក្តានុពល និងសមត្ថភាពនៃផលិតករជាតិ។ ជាក់ស្តែងពិព័រណ៍នេះ គឺជាជំហានសំខាន់មួយទៀត ក្នុងការជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នកផលិតអាចបង្ហាញ ពីគុណភាព សុវត្ថិភាព និងនវានុវត្តន៍របស់ខ្លួន។”

លោក ស៊ិន ពិសីអគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា៖

“ផ្សារទំនើបអ៉ីអន មានកិត្តិយសក្នុងការចាប់ដៃគូជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះឡើង។​ ដោយក្នុងនោះ​ មានការបង្ហាញនូវផលិតផលក្នុងស្រុកដែលគុណភាពខ្ពស់រួមមាន ផ្លែឈើ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសិប្បកម្មផ្សេងជាច្រើនទៀត។  ផ្សារទំនើបអ៉ីអនមិនត្រឹមតែគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុង​ស្រុកប៉ុណ្ណោះទេ តែយើងក៏គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ សុវត្ថិភាពចំណីអាហារ គុណភាព តម្លៃសមរម្យ និងជួយពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែធំទូលាយជាងមុនទៅទៀត។”

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖

“ខ្ញុំមានមោទនភាព និងកិតិ្តយសក្នុងការសហការជាមួយ អ៊ីអន ខេមបូឌា និង សហគ្រិនខ្មែរ ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាលើកទី២នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប្រកបដោយស្ថិរភាព។ យើងជឿជាក់ថាតាមពិព័រណ៍ផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជាការបង្ហាញផលិតផលចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល សុវត្ថិភាព ដែលអាចឱ្យគ្រួសារ និងភ្ញៀវទេសចរអាចរីករាយ ស្វែងយល់ ជាមួយស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើប អ៊ីអន ម៉ល យើងសូមអញ្ជើញអតិថិជនទាំងអស់​ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហការរួមគ្នា​ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ អាជីវកម្មក្នុងស្រុក។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

សហគ្រិនខ្មែរ និងផ្សារអុីអន សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះ​ និងគាំទ្រផលិតករក្នុងស្រុក។ ការជ្រើសរើស ផលិតផលក្នុងស្រុក ជាការវិនិយោគក្នុងអនាគតរបស់ប្រទេសកម្ពុជា។

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា – ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ៕

         


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

Leave a Reply

Your email address will not be published.Required fields are marked *