វិនិយោគទុនចិនបន្តភាពយឺតយ៉ាវ ប៉ុន្តែនៅតែជាការរំពឹងទុករយៈវែងសម្រាប់កម្ពុជា

ការវិនិយោគផ្ទាល់ពីបរទេសមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបវិបត្តិ និងនៅក្នុងពេលដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាទើបត្រូវបង្កើតឡើង។

វិនិយោគិនដែលមានប្រភពមកពីប្រទេសចិនគឺជាចំណែកដ៏សំខាន់នៃការអភិវឌ្ឍប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយវិបត្តិកូវីដ និងក្នុងពេលដែលសកលលោកកំពុងជួបវិបត្តិជាច្រើនផងនោះគេសង្កេតឃើញថាសកម្មភាពវិនិយោគចិនហាក់នៅមានភាពយឺតយ៉ាវនៅឡើយក្នុងការវិលត្រឡប់មមកវិញ។

ទោះបីជាមិនអាចព្យាករណ៍ទុកជាមុននូវស្ថានការណ៍នៃការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជាវិញក្តី ប៉ុន្តែក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនៅតែមានសុទិដ្ឋិនិយមរយៈពេលវែងសម្រាប់ច្រកវិនិយោគពីបរទេសដ៏មានសក្តានុពលមួយនេះក្រៅតែពីវិនិយោគមកពីបណ្តាប្រភពផ្សេងជាច្រើនទៀត។

ជាការយល់ឃើញរបស់លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជាចិន ហៅកាត់ថា CCCA ដែលបានផ្តល់បទសំភាសន៍ជាមួយនឹងគេហទំព័រជាភាសាអង់គ្លេស Estatedia បានលើកឡើងថា ៖កម្ពុជានឹងត្រូវរង់ចាំបន្តិចសម្រាប់ការវិលត្រឡប់នៃក្រុមអ្នកវិនិយោគចិននៅក្នុងដំណាក់កាលនេះទោះបីជាឆ្នាំនេះបណ្តាក្រុមហ៊ុនប្រមាណជា២០០មកហើយដែលកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគមកក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងវិនិយោគចិនអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលវាគឺជាកត្តាមិនអាចកាត់ផ្តាច់គ្នានៃទំនាក់ទំនងរវាងកម្ពុជាចិន ហើយជាក់ស្តែងក្នុងនោះមានដូចជាការវិនិយោគទៅលើគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗព្រមទាំងវិស័យថាមពល និងអប់រំជាដើមផងដែរ។

សកម្មភាពវិនិយោគរបស់ចិននៅកម្ពុជាតាំងតែពីអតីតកាលមកទល់បច្ចុប្បន្នបានបង្ហាញអំពីទំនុកចិត្តមកលើទីផ្សារកម្ពុជាក្នុងរយៈពេលវែង។ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោកវិចិត្រ។ការវិនិយោគទាំងនោះមិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាជនកម្ពុជានោះទេ វាថែមទាំងបានទាញយកប្រាក់ចំណូលទៅឲ្យរដ្ឋាភិបាលកម្ពុជាផងដែរតាមរយៈការប្រមូលពន្ធជាដើមដើម្បីយកទៅធ្វើការអភិវឌ្ឍលើវិស័យសំខាន់ៗផ្សេងជាច្រើនទៀត។

ទោះបីជាយ៉ាងណាក្តី លោកក៏បានអំពាវនាវផងដែរថា កម្ពុជាគួរតែព្យាយាមទាក់ទាញវិនិយោគដែលមានទស្សនៈវិស័យវែងឆ្ងាយមិនមែនតែអ្នកវិនិយោគលើតែអចលនទ្រព្យនោះឡើយ ពីព្រោះថាក្រុមអ្នកវិនិយោគទាំងនោះមានកេរ្តិ៍ឈ្មោះ និងមានសក្តានុពលក្នុងការទាក់ទាញវិនិយោគធំៗផ្សេងទៀងឲ្យងាកមកចាប់អារម្មណ៍កម្ពុជាបន្ថែមទៀត។

ដោយឡែកនៅក្នុងបទសំភាសផ្សេងគ្នាជាមួយនឹងលោក Lawrence Lennon ប្រធានក្រុមហ៊ុនប្រឹក្សាអន្តរជាតិដ៏ល្បី CBRE ប្រចាំនៅកម្ពុជាវិញបានថែ្លងប្រាប់ Estatedia ថា ៖ ចិនបន្តជាអ្នកវិនិយោគដ៏សំខាន៉ជាងគេបំផុតនៅកម្ពុជាដែលមានចំណែកនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដល់ទៅ៥២ភាគរយកាលពីឆ្នាំ២០២២។

លោកបានចង្អុលបង្ហាញអំពីអត្ថប្រយោជន៍របស់អ្នកវិនិយោគចិនដោយបានលើកឧទាហរណ៍ដូចជាការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ SEZ ជាដើម ដែលមកទល់ពេលនេះបានបង្កើតការងារជូនពលរដ្ឋក្នុងស្រុកដល់ទៅ៨០០០០នាក់មកហើយបូករួមជាមួយនឹងគម្រោងវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុនដែលមានតម្លៃដល់ទៅ២ពាន់លានដុល្លារផងវាកំពុងជួយឲ្យសកម្មសេដ្ឋកិច្ចនៅប៉ែកតំបន់ឆ្នេរកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតទាំងការធ្វើដំណើរដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មតភ្ជាប់ជាមួយនឹងជាតិ និងអន្តរជាតិ។

លោក Lawrence បន្ថែមទៀតថាគិតត្រឹមតែរាជធានីភ្នំពេញប៉ុណ្ណោះ សកម្មភាពវិនិយោគចិនបានជួយពន្លឿន និងកែប្រែមុខមាត់សោភ័ណភាពរបស់ទីក្រុងនេះគួរឲ្យកត់សំគាល់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងសកម្មភាពវិនិយោគលើវិស័យអចលណទ្រព្យ។ ចាប់តាំងតែពីឆ្នាំ២០១៩មកការផ្គត់ផ្គង់ទីផ្សារជួលអគារការិយាល័យជួលអគារផ្សារទំនើប និងខុនដុបានកើនឡើងទ្វេដងពី ៥០ ០០០យូនីតមកដល់ជិត១លានយូនីត។

គួរឲ្យដឹងថា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ សម្រាប់តែក្នុងខែសីហានេះគេសង្កេតឃើញមានសកម្មភាពរបស់ក្រុមអ្នកវិនិយោគចិនមកវិញជាបណ្តើរៗហើយដូចជាកាលពីសប្តាហ៍កន្លងមកក្រុមគណប្រតិភូនៃសភាពាណិជ្ជកម្មខេត្ត Ningbo របស់ចិនដែលមានអ្នកវិនិយោគិនបានមកបំពេញទស្សនកិច្ចសិក្សាឳកាសវិនិយោគនៅកម្ពុជា ហើយសន្យាថានឹងត្រឡប់មកវិញជាមួយនឹងក្រុមអ្នកវិនិយោគប្រមាណជា៤០ក្រុមហ៊ុនទៀតនៅពាក់កណ្តាលខែសីហាដដែលនេះ។

ក្រៅពីនេះកាលពីដើមសប្តាហ៍នេះក្រុមហ៊ុនវិនិយោគដ៏ធំ Danong Development Group ដែលបច្ចុប្បន្នកំពុងបន្តធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនដូចជាខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងដើម្បីអាចពិនិត្យលើការវិនិយោគលើវស័យកសិ-ឧស្សាហកម្មក្រោយបំពេញជំនួបពិភាក្សាជាមួយនឹងមន្ត្រីកំពូលរបស់ក្រសួងកសិកម្មរួចរាល់មក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..