កែប ៖ នៅក្នុងឱកាសអបអរសាទរខួប១២ឆ្នាំ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានចូលរួមសកម្មភាពថែរក្សាបរិស្ថានដោយការដាំដើមកោងកាងចំនួន១៣០០ដើមនៅក្រុងកែប ក្រោមការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំកំពូលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត អភិបាលខេត្តកែប និងថ្នាក់ដឹកនាំរួមទាំងបុគ្គលិកបម្រើការងារក្នុងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត សរុបជាង ២០០នាក់ផងដែរ។

ជាមួយនឹងការដឹកនាំបុគ្គលិក និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ចុះដាំដើមកោងកាងនៅក្នុងទឹកដីក្រុងកែបកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ឌិត នីតា អគ្គនាយិកាគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានមានប្រសាសន៍ថា សកម្មភាពនៃការចូលរួមថែរក្សាបរិស្ថាននេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាជាស្មារតីចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជាការការពារ ស្រាឡាញ់ និងអភិរក្សធនធានធម្មជាតិទាំងអស់ ជាពិសេសអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។

លោកជំទាវបានមានប្រសាសន៍បន្តថា ៖
“កម្មវិធីថ្ងៃនេះជាដំណើរកម្សាន្តផ្សារភ្ជាប់ទឹកដី និងធម្មជាតិ ដែលមានទាំងការដាំដើមកោងកាង និងការឡើងភ្នំ ក្នុងបំណងឱ្យបងប្អូនបានស្វែងយល់ពីធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ថាតើវាអាចជះឥទ្ធិពលដូចម្ដេចខ្លះដល់អាជីវកម្មអតិថិជនរបស់យើងក៏ដូចជាអាជីវកម្មរបស់យើងផ្ទាល់”
លោកជំទាវបានបន្តថា ៖
“នៅក្នុងរយៈពេលចុងក្រោយនេះ គេតែងនិយាយពី Digital Finance ដែលជាប្រធានបទដ៏សំខាន់ ប៉ុន្តែនៅក្នុងបរិបទនេះក៏មានប្រធានបទថ្មីបន្ថែមពីលើមួយទៀតគឺ ហរិញ្ញវត្ថុបៃតង ឬ Green Finance ក៏កំពុងមានការផុសផុលផងដែរ ហើយអ្វីដែលកាន់តែរីករាយ និងមោទនភាពនោះគឺថ្មីៗនេះ ខេមាក៏មានសាខាថ្មីនៅខេត្តកំពត និងពង្រីកប្រតិបត្តិការមកដល់ខេត្តកែបផងដែរ។ វាជាឱកាសស្វែងយល់ពីទីតាំងភូមិសាស្ត្រ ក៏ដូចជាសក្ដានុពលវិស័យទេសចរណ៍ ដោយគ្រឹះស្ថានខេមាក៏បានសការជាមួយនឹងធនាគារសហគ្រាសធនតូច និងមធ្យម ដែលផ្ដល់ឥណទានទៅលើវិស័យទេសចរណ៍ផងដែរ”

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សេដ្ឋកិច្ចបៃតង គឺជារឿងសំខាន់មួយ ហើយក៏ជាឱកាសដ៏សំខាន់មួយដែលយើងត្រូវតែចាប់ឱ្យបាន ដែលទាក់ទងនឹងជំនាញរបស់អ្នកដែលកំពុងបម្រើការងារផ្នែកធនាគារ អ្នកហិរញ្ញវត្ថុ ខណៈដែលកម្ពុជាក៏កំពុងផ្សារភ្ជាប់ទៅនឹងពិភពលោក។
ឯកឧត្តមបានបន្តថា ៖
“ការរៀបចំ និងកសាងឧទ្យានជាតិគឺជារឿងដ៏ចាំបាច់ដើម្បីធានាដល់សុវត្ថិភាពរបស់ភ្ញៀវដែលមកកម្សាន្តនៅតំបន់កែប ក៏ដូចជាកសាងសេដ្ឋកិច្ចខេត្តកែបផងដែរ។ ឧទ្យានជាតិនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំជាង៦០ (អំឡុងឆ្នាំ១៩៦០) នៅខាងក្រោយក្រុងដែលពោរពេញទៅដោយសម្រស់ធម្មជាតិ រួមទាំងធនធានធម្មជាតិ រួមទាំងសត្វស្លាប សត្វព្រៃចម្រុះ និងមានប្រភពទឹកសាបផងដែរ”

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ៖
“នៅតំបន់ឧទ្យាននេះ គឺជាទីកន្លែងកម្សាន្តបែបធម្មជាតិដែលមានសន្តិភាពផ្លូវចិត្ត ដែលបានអូសទាញទាំងអ្នកនៅក្នុងខេត្តកែបផ្ទាល់ ក៏ដូចជាអ្នកមកពីបណ្តាខេត្តក្រុងផ្សេងៗ ដូច្នេះ យើងត្រូវចូលរួមថែរក្សា ការពារទាំងអស់គ្នានូវធនធានធម្មជាតិ បរិស្ថាន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីបានជាប្រយោជន៍ទាំងអស់គ្នា ក៏ដូចជាសង្គមជាតិផងដែរ”
គួររំលឹកផងដែរថា គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចផ្តល់ប្រាក់កម្ចីជាផ្លូវការដល់អតិថិជនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ហើយរហូតមកដល់ពេលបច្ចុប្បន្នបានពង្រីកសាខារបស់ខ្លួនជាច្រើនទីតាំង រួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពត ដែលមានបុគ្គលិកជំនាញបម្រើការងារសរុបជាង១៥០នាក់។

បេសកកម្មរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម និងកសិករ ជាពិសេសជាស្ត្រីប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់បំផុត ហើយដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងបេសកកម្មខាងលើ គ្រឹះស្ថាន ខេមា ក៏ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមជាច្រើនរូប ជាពិសេស បុគ្គលិកប្រឹក្សាយោបល់ផ្នែកឥណទាន៕




ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content