ភ្នំពេញ ៖ កាន់តែរីករាយ សប្បាយ សប្បាយ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីសម័យយ៉ាងអស្ចារ្យក្រោមការចូលរួមពីសំណាក់បណ្តាតារាចម្រៀង តារាកំប្លែងប្រុសស្រី ល្បីឈ្មោះជាច្រើននាក់នៅទីធ្លាចំណតរថយន្ត បរិវេណផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង១១យប់។

ជាថ្មីម្ដងទៀត គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានសហការជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង BoostStrong រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសម័យ ដើម្បីបង្កើតភាពសប្បាយរីករាយដល់បណ្តាសាធារណៈជនទូទៅ ទាំងអ្នករស់នៅក្នុងតំបន់ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេស ជាការលើទឹកចិត្តដល់បណ្តាបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទាំងអស់។

នៅក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រីរយៈពេល ០៧ ថ្ងៃនេះ ក្រៅពីមានការសម្ដែង ច្រៀង រាំ នៅលើឆាកប្រគំតន្ត្រីពីសំណាក់តារាប្រុសស្រីល្បីឈ្នោះ ក៏មានការរៀបចំតាំងពិព័រណ៍បង្ហាញផលិតផលនានាជាច្រើនប្រភេទ រួមជាមួយនឹងកម្មវិធីលក់បញ្ចុះតម្លៃពិសេសផងដែរ។ បន្ថែមពីនេះក៏មានការរៀបចំកន្លែងក្មេងលេង កន្លែងគប់ប៉ោងប៉ោងឈ្នះរង្វាន់ រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត។

សូមកុំភ្លេចចូលរួមដោយសេរីទាំងអស់គ្នា បានទាំងសប្បាយ ឈ្នះទាំងរង្វាន់យ៉ាងសន្ធឹកសន្ធាប់ !


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content