ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃចំនួនអាជីវករផ្នែកខាងក្រៅផ្សារដែលមកលក់ម្ហូបអាហារនៅពេលល្ងាចមានចំនួនកាន់តែច្រើនឡើង ខណៈដែលការលក់មានភាពល្អប្រសើរ និងទទួលបានប្រាក់ចំណេញខ្ពស់ ដោយក្នុងនោះរួមមានដូចជា អាជីវកម្ម ទាអាំង ជ្រូកអាំង ត្រីអាំង ឬត្រីដុតអំបិល សាច់ផាក់ឡូវ ទាខ្វៃ និងគោដុត ជាដើម ។

ជាអាជីវករលក់ត្រីអាំង ឬត្រីត្រីដុតអំបិល ស្ថិតនៅពីមុខផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ លោក ភាព វិបុល បានប្រាប់ឲ្យដឹងថា មុខរបរជាអ្នកអាំងត្រី ឬត្រីដុតអំបិលនេះ លោកទើបតែបានចាប់ប្រកបក្នុងរយៈពេលប្រមាណ៥ខែមុននេះតែប៉ុណ្ណោះ ដោយផ្តើមចេញពីការលក់ត្រឹមជាង១០ក្បាលក្នុងមួយថ្ងៃ ខណៈដែលបច្ចុប្បន្ននេះកំណើននៃចំនួនលក់បានកើនឡើងច្រើនជាង៣០ក្បាល ឬឈានដល់៤០ក្បាលក្នុងមួយថ្ងៃក៏មានដែរ។

លោក វិបុល បានបញ្ជាក់ថា ៖
“មុនដំបូង ខ្ញុំលក់មួយល្ងាចបានត្រឹម១០ក្បាលតែប៉ុណ្ណោះ ហើយមានថ្ងៃខ្លះលក់មិនអស់ក៏មានដែរ ប៉ុន្តែក្រោយពេលប្ដូរមកទីតាំងថ្មីស្ថិតនៅមុខផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលស្ថិតនៅជាប់ផ្លូវធំ មានមនុស្សចរាចរណ៍ច្រើន គឺអាចលក់អស់រហូតដល់ជាង៣០ក្បាល ឬឈានដល់ជាង៤០ក្បាលក៏មាន ដោយត្រីមួយក្បាលមានតម្លៃ ១២ ០០០ រៀលតែប៉ុណ្ណោះ”
លោកបន្តថា ៖
“នៅទីនេះមានមនុស្សច្រើន ជាពិសេសនៅពេលល្ងាច ហើយអតិថិជនដែលមកទិញត្រីអាំងរបស់ខ្ញុំមានទាំងអាជីវករដែលលក់ដូរនៅក្នុងផ្សារ អ្នកធ្វើការរោងចក្រដែលស្ថិតនៅក្បែរផ្សារ រួមទាំងអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះផងដែរ។ ខ្ញុំគិតថា នៅថ្ងៃខាងមុខឆាប់ៗនេះកំណើននៃចំនួនអាជីវករដែលមកលក់ដូរនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងមានការកើនឡើងច្រើនជាមិនខាន”

ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់អាជីវករខាងលើនេះ យុវជនម្នាក់ដែលមានឈ្មោះ សុភ័ណ្ឌ ដែលកំពុងឈរអាំងសាច់ភ្លៅគោ (គោដុត) ដែលមានយីហោ «គោដុត កេរ្តិ៍តា» សាខារីវើសាយ ០៦ កោះពេជ្រ បានលើកឡើងផងដែរថា ការលក់សាច់គោអាំងនៅមុខផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមានភាពងាយស្រួលជាងទីតាំងដទៃ ដោយសារតែស្ថិតនៅជាប់ផ្លូវធំ មានមនុស្សធ្វើចរាចរណ៍ច្រើន ហើយមានអ្នកខ្លះទិញខ្ចប់យកទៅផ្ទះ ហើយអ្នកខ្លះទៀតអង្គុយទទួលទាននៅកន្លែងលក់តែម្ដង ព្រោះមានរៀបចំតុសម្រាប់អង្គុយយ៉ាងមានរបៀប។

យុវជនដែលមានជំនាញផ្នែកអាំងសាច់ ឬដុតគោរូបនេះបានបន្តថា ៖
“សាច់គោអាំង ឬគោដុតរបស់ខ្ញុំលក់ក្នុងតម្លៃ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយថ្ងៃខ្ញុំអាចលក់បានជាង២០គីឡូក្រាម ឬច្រើនជាងនេះក៏មានដែរ ខុសប្លែកកាលពីខ្ញុំលក់នៅទីតាំងផ្សេងដែលមានថ្ងៃខ្លះលក់មិនបាន១០គីឡូក្រាមក៏មានដែរ។ បើប្រៀបធៀបគ្នា នៅទីតាំងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមានភាពប្រសើរជាង ដែលក្រៅពីមានអនាម័យល្អ មានសោភ័ណភាព ថែមទាំងមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ថែមទៀតផង៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content