កិច្ចការងាររៀបចំនគរូបនីយកម្មជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

នគរូបនីយកម្ម​ (Urban Planning) គឺជាកិច្ចការងារអភិវឌ្ឍ និងការពង្រីកទីក្រុងនៃប្រទេសមួយ ហើយវាគឺជាឧបករណ៍បង្ហាញយ៉ាងច្បាស់ និងឆ្លុះបញ្ចាំងអំពីការសម្រេចបាន កំណើនសេដ្ឋកិច្ចជាតិនីមួយៗ។

យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក (World Bank) នៅត្រឹមឆ្នាំ២០៥០ ខាងមុខនេះគេរំពឹងថាប្រមាណ ៣៦ ភាគរយនៃប្រជាជនទាំងអស់នឹងរស់នៅក្នុងតំបន់ក្រុង ដែលមានភាពរីកចម្រើន និងកំណើនសេដ្ឋកិច្ចល្អប្រសើរក្រោយការរៀបចំនគរូបនីយកម្ម។

និយាយឱ្យងាយយល់អំពីកិច្ចការងារដែលស្ថិតនៅក្នុងអ្វីដែលហៅថាជាផែនការរៀបចំនគរូបនីយកម្ម ( Urban Planning) គឺមានបូករួមទាំងបច្ចេកទេសក្នុងការរៀបចំត្រៀមជាមុនសម្រាប់កំណើនប្រជាសាស្ត្រ ការព្យាករណ៍ទុកជាមុននៃការបែងចែកតំបន់ ការគូសផែនទីភូមិសាស្ត្រ ព្រមទាំងការវិភាគទៅលើទីតាំងសាធារណៈរបស់រដ្ឋ ក៏ដូចជាការស្រាវជ្រាវទៅលើការផ្គត់ផ្កង់ទឹកស្អាត ការកំណត់គំរូនៃសេវាដឹកជញ្ជូនសាធារណៈ ព្រមទាំងការវិភាគទៅលើផលប៉ះពាល់នៃការប្រើប្រាស់ដីធ្លី និងកិច្ចការងារជាច្រើនផ្សេងទៀតដែលសំដៅទៅលើការអភិវឌ្ឍទីក្រុង។

យ៉ាងណាក៏ដោយ បើទោះបីជាមានមូលដ្ឋានដូចគ្នា ប៉ុន្តែមានការយល់ឃើញជាច្រើនពីសំណាក់ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិចំពោះការចូលរួមចំណែកដ៏សំខាន់នៃកិច្ចការងាររៀបចំនគរូបនីយកម្ម ហើយខាងក្រោមនេះគឺជាការបកស្រាយមួយចំនួនដែលយើងបានស្រាវជ្រាវចេញពីឯកសារ និងការយល់ឃើញរបស់វិទ្យាស្ថានអន្តរជាតិធំៗចំពោះអត្ថប្រយោជន៍ដែលសង្គមជាតិមួយអាចទទួលបានពីកិច្ចការងារអភិវឌ្ឍទីក្រុង។

សកលវិទ្យាល័យតិចសាស (https://repositories.lib.utexas.edu/500) បានពន្យល់ថា គោលដៅចម្បងនៃការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចគឺជាការបង្កើតគោលនយោបាយ និងកម្មវិធីដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិនៃប្រទេសមួយ​ ហើយក្រុមអ្នករៀបចំផែនការអភិវឌ្ឍទីក្រុង និងអ្នករៀបចំផែនការសេដ្ឋកិច្ច តែងតែប្រឈមមុខនឹងភាពលំបាកក្នុងការកំណត់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាអាចកែលម្អ និងលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ដែលប្រជាជនរស់នៅ និងធ្វើការស្របទៅតាមកំណើនរបស់ពួកគេ។

ដោយឡែកនៅក្នុងអ្វីដែល Urbanet.info ធ្លាប់បានចេញផ្សាយអំពីកិច្ចការងាររៀបចំនគរូបនីយកម្មវិញ គេហទំព័រនេះបានសរសេរថា ការធ្វើផែនការអភិវឌ្ឍទីក្រុងគឺជាការរួមបញ្ចូលគ្នាជួយលើកកម្ពស់ការប្រកួតប្រជែងសេដ្ឋកិច្ចដែលវាមិនត្រឹមតែបានធ្វើឲ្យប្រសើរឡើងនៃបទប្បញ្ញត្តិទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលរួមមានដូចជាផ្លូវថ្នល់ និងលំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ ដូចជា ទឹក និងអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពង្រឹងការវិនិយោគដែលសុទ្ធតែជាកត្តាបង្កឲ្យមានកំណើនសេដ្ឋកិច្ច និងការបង្កើតការងារផងដែរ។

ការធ្វើផែនការអភិវឌ្ឍទីក្រុង ឬនគរូបនីយកម្ម ពិតជាកិច្ចការងារដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ប្លង់ និងដង់ស៊ីតេដែលបានកំណត់នៃតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ដូច្នេះ បើគ្មានផែនការត្រឹមត្រូវទេនោះ ទីក្រុងរបស់យើងនឹងក្លាយទៅជាទីក្រុងដែលគ្មានប្រសិទ្ធភាព និងគ្មានការងារពេញនិយមពីពលរដ្ឋដែលជាអ្នករស់នៅ និងសូម្បីតែបណ្តាអាជីវកម្មតូចធំទាំងឡាយក៏មានភាពមិនច្បាស់លាស់នោះដែរ។ នេះបើយោងតាមអ្វីដែល​ Archistar.ai បានចេញផ្សាយ និងរៀបរាប់។

ការអះអាងខាងលើនេះអាចសន្មតបានថា កិច្ចការងារអភិវឌ្ឍទីក្រុង ឬនគរូបនីយកម្ម គឺជាកិច្ចការងារស្មុគ្រស្មាញលំបាក ប៉ុន្តែចាំបាច់ត្រូវតែមានការត្រៀមរៀបចំដោយការពិនិត្យ និងសិក្សាយ៉ាងលំអិតបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់ ពីព្រោះវានឹងជួយជំរុញដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយ៉ាងធំធេង។

ដំណើរការមួយចំនួនដែលយើងគួរតែយល់ដឹងឲ្យបានខ្លះៗចំពោះការរៀបចំផែនការនគរូបនីយកម្មមានដូចជា ទី១ គឺដំណាក់ការស្រាវជ្រាវ និងរៀបចំ (Preparatory / exploration phase) ឯដំណាក់កាលទី២ គឺការសិក្សា និងរៀបចំផែនការ (Preparatory / exploration phase) ហើយបន្តបន្ទាប់ទី៣, ទី៤ និងទី៥ រៀងគ្នានោះមានដូចជាដំណាក់កាលបែងចែកតំបន់ (Formal planning / zoning phase) ដំណាក់កាលគូសប្លង់ និងអនុវត្ត (Design & implementation phase)
និងដំណាក់កាលប្រតិបត្តិការ (Operational phase) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ