ភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយមួយរូប ប្រាកដជាចង់ឃើញកូនៗមានអនាគតល្អ និងមានសេរីភាពហិរញ្ញវត្ថុដើម្បីអាចបំពេញតម្រូវការ និងក្តីស្រមៃបានដោយរលូន។ ដូច្នេះ ការរៀបចំផែនការសន្សំសម្រាប់អនាគតកូនៗ គឺជាកាតព្វកិច្ចដ៏សំខាន់មួយដែលឪពុកម្តាយគ្រប់រូបមិនអាចមើលរំលងបាន និងគួរតែចាប់ផ្តើមគិតគូរយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន មិនថាការសន្សំនោះសម្រាប់ផ្គត់ផ្គង់ការសិក្សា ថែទាំ ឬព្យាបាលសុខភាព ដំណើរកម្សាន្ត បង្កើតអាជីវកម្ម ឬចាត់ចែងលើចំណាយផ្សេងៗនាពេលអនាគតនោះទេ។ យ៉ាងណាមិញ បើទោះជាការសន្សំសម្រាប់អនាគតកូនៗមានសារៈសំខាន់ពិតមែន ប៉ុន្តែការសន្សំរយៈពេលវែងបែបនេះ ទាមទារឱ្យមានការតាំងចិត្តខ្ពស់ ការកំណត់គោលដៅឱ្យបានច្បាស់លាស់ និងការរៀបចំលំហូរសាច់ប្រាក់ឱ្យបានសមស្របជាមួយចំណូលជាក់ស្តែង ជាពិសេសជ្រើសរើសមធ្យោបាយសន្សំដែលត្រឹមត្រូវ និងមានសុវត្ថិភាពផងដែរ។

ក្រៅពីស្វែងរកដែគូហិរញ្ញវត្ថុណាដែលអាចផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ លោកអ្នកក៏គួរតែជ្រើសរើសសន្សំជាមួយដៃគូហិរញ្ញវត្ថុដែលផ្តល់ជូននូវទំនុកចិត្ត ធានាសុវត្ថិភាពលើសាច់ប្រាក់ ផ្តល់ជូនមធ្យោបាយដាក់ប្រាក់ងាយស្រួល និងជម្រើសក្នុងការដាក់សន្សំស្របតាមចំណូលរបស់លោកអ្នកប្រចាំផងដែរ។
តួយ៉ាង ជាមួយគណនីកុមារ អិលអូអិលស៊ី លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៥% ក្នុងមួយឆ្នាំ ជាមួយនឹងការធានាសុវត្ថិភាពខ្ពស់លើសាច់ប្រាក់លោកអ្នក ថែមទាំងអាចដាក់ប្រាក់បានយ៉ាងងាយស្រួលនៅគ្រប់ពេលវេលា ពីគ្រប់ទីកន្លែងតាមរយៈ LOLC Mobile ថែមទៀតផង។ លើសពីនេះ! ដើម្បីសម្រួលដល់ការរៀបចំលំហូរសាច់ប្រាក់លោកអ្នកកាន់តែងាយស្រួល លោកអ្នកក៏អាចដាក់ប្រាក់ក្នុងចំនួនតិចតួចត្រឹម ១០,០០០ ឬ ២០,០០០ រៀល ជារៀងរាល់ថ្ងៃ និងអាចតិចឬច្រើនជាងនេះតាមតម្រូវការទៅក្នុងគណនី។
កាន់តែពិសេសជាងនេះទៀត! សម្រាប់ការបើកគណនីកុមារ អិលអូអិលស៊ី នៅថ្ងៃនេះ លោកអ្នកនឹងទទួលបានកាតាបកុមារដ៏ស្រស់ស្អាតមួយ និងទឹកប្រាក់ ២០,០០០ ទៅក្នុងគណនីភ្លាមៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឬរហូតដល់អស់ពីស្តុក។

លក្ខខណ្ឌនៃកម្មវិធី៖
- ផ្តល់ជូនសម្រាប់អតិថិជនបើកគណនីកុមារថ្មី ជាមួយអិលអូអិលស៊ី។
- ផ្តល់ជូនដល់អតិថិជនចាស់ដែលបានបិទគណនីកុមារ ហើយបានបើកគណនីថ្មីក្នុងកំឡុងពេលកម្មវិធី
- បញ្ជាក់៖ អតិថិជនម្នាក់អាចទទួលបានទឹកប្រាក់ ២០,០០០ រៀល និងកាតាបដ៏ស្រស់ស្អាតចំនួនមួយគណនី តែប៉ុណ្ណោះ
ប្រសិនបើលោកអ្នកមានបំណងចង់បើកគណនីកុមារ អិលអូអិលស៊ី៖
- សូមអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត
- ឆាតមកទំព័រហ្វេសប៊ុកផ្លូវការរបស់ LOLC Cambodia
- ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩១ ៩៩១/០១៤ ៩៩១ ៩៩១/ ០៩៦ ៣ ៩៩១ ៩៩១/ ០៣១ ៣ ៩៩១ ៩៩១
អានបន្ថែមអំពីផលិតផល គណនីកុមារ អិលអូអិលស៊ី តាមរយៈ៖ https://www.lolc.com.kh/en/kid-account
រួសរាន់ឡើង! បើកគណនីកុមារ អិលអូអិលស៊ី នៅថ្ងៃនេះ ចាប់ផ្តើមសន្សំសម្រាប់កូនៗលោកអ្នក ទទួលបានទាំងកាដូរពិសេសៗពី អិលអូអិលស៊ី ថែមទៀតផង។




វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content