សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នៅអគារធនាគារ វីងថៅវ័រ សមាគមសិល្បករខ្មែរ និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខានោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), អ្នកឧកញ្ញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, សមាជិក-សមាជិកាមកពីសភាពាណិជ្ជកម្មកម្ពុជា និងព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ផងដែរ។

ក្នុងឱកាសដ៏មានន័យនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា ដែលបានជំរុញឱ្យមានការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបើកទំព័រថ្មីសម្រាប់សមាគមសិល្បករខ្មែរ ក្នុងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីទីផ្សារមូលបត្រ ទៅកាន់សាធារណជនជាប្រពៃណីថ្មី ដោយប្រើសិល្បៈជាមធ្យោបាយដ៏មានអនុភាព។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា៖

«សិល្បៈមានឥទ្ធិពលជាសាកល និងជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។ យើងជឿជាក់ថា តាមរយៈសិល្បៈ អាចជួយឱ្យប្រជាជនយល់ច្បាស់ និងចូលរួមយ៉ាងសកម្មក្នុងវិស័យមូលបត្រនេះ»។

លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា សមាគមសិល្បករខ្មែរ នឹងសហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ ឱ្យសិល្បករ និងសិល្បការិនីទទួលបានចំណេះដឹងពីវិស័យមូលបត្រយ៉ាងជ្រាលជ្រៅ មុនពេលចូលរួមផ្សព្វផ្សាយទៅកាន់សាធារណជន។

កិច្ចចុះអនុស្សរណៈនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក និយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការចុះ MOU នាថ្ងៃនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយពីវិស័យមូលបត្រតាមរយៈយន្តការសិល្បករ សិល្បការិនី ដើម្បីពង្រឹងទំនុកចិត្តទីផ្សារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆបោកនានា ដែលកំពុងតែកើតមានឡើងនៅក្នុងទីផ្សារ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈ MOU នេះផងដែរ ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន និងវិនិយោគិន លើយន្តការដែលយើងកំពុងមានស្រាប់នៅលើទីផ្សារក្នុងការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកាន់តែមានសន្ទុះ ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាព ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ សង្កត់ធ្ងន់ថា ការចុះ MOU រវាង និយ័តករមូលបត្រកម្ពុជា និង សមាគមសិល្បករខ្មែរ មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជា ចំណេះដឹងមូលដ្ឋាន និងបច្ចេកទេសនៃការវិនិយោគទៅដល់សាធារណជន និងវិនិយោគិន ជាពិសេសសមាជិក និងបុគ្គលិករបស់ ស.ស.ខ ក្នុងការជួយជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា តាមរយៈការចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីទទួលបាននូវចំណូលបន្ថែម។ ម្យ៉ាងវិញទៀត ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា តាមរយៈការចុះ MOU នេះនឹងជួយជំរុញសកម្មភាពជួញដូរនៅក្នុងទីផ្សារមូលបត្រឱ្យមានការកើនឡើង តាមរយៈយន្តការសិល្បករ សិល្បការិនី ដែលពួកគាត់មិនត្រឹមតែជាអ្នកផ្សព្វផ្សាយពីវិស័យសិល្បៈ និងវប្បធម៌របស់ខ្មែរដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈឥទ្ធិពលផ្សព្វផ្សាយរបស់ពួកគាត់នឹងធ្វើឱ្យសាធារណជនទូទៅបានស្គាល់ពីវិស័យមូលបត្របានទូលំទូលាយជាងមុន នឹងបង្កើនការចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *