អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ភ្នំពេញ ៖ វិស័យ​បង់រំលស់ មិនថា​រំលស់ផ្ទះ ខុនដូ និង​សម្ភារៈ​ប្រើ​ប្រាស់​ដទៃទៀត បានកើនឡើង​គួរ​ឱ្យ​ក​ត់​ស​ម្គា​ល់​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយក៏បានចូលរួម​ចំណែក​សំខាន់​ក្នុង​ជួយសម្រួលដល់​ពលរដ្ឋ​ដែ​លមិ​ន​មា​នលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទិញ​របស់ដោយ​បង់​ផ្ដាច់ ឬជា​លុយ​សុទ្ធ​ ។​ ដោយឡែក សម្រាប់ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ ដោយបង់រំលស់​ក្នុង​ប្រទេស​កម្ពុជាក៏រីកចម្រើនគួរឱ្យកត់សម្គាល់​ដូចគ្នា ​ដោយ​គិតត្រឹម​ដំណាច់​ត្រី​មាស​ទី​​៣ ឆ្នាំ២០២៤​នេះ មានអ្នកទិញផ្ទះ និងខុនដូ បង់រំលស់ជាមួយក្រុមហ៊ុន​គិតជាទឹកប្រាក់ជិត​១ពាន់​លាន​ដុ​ល្លារ​អា​មេរិ​ក ។

យោងតាមឯកឧត្តម​ ជូ វណ្ណៈ អគ្គ​នាយក​នៃ​និយ័តករ​​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ថ្លែង​ក្នុង​វេទិកាតុមូល​កាលពីរសៀលថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ពលរដ្ឋ​ដែលទិញ​ផ្ទះ​ក្នុង​បុរី និង​ខុនដូ និង​បង់រំលស់ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍ គិតមកដល់ឆ្នាំ២០២៤​នេះ នៅជំពាក់បុរី និងអ្នកអភិវឌ្ឍន៍​ខុន​ដូ មានចំនួន​ ជិត​១​ពាន់​​លានដុល្លារអាមេរិក​។

ឯកឧត្តម​បន្តថា សម្រាប់​តួលេខ​នេះ គឺគិតតែ​​គម្រោង​បុរី និងអគារ​សហកម្ម​សិទ្ធិ​ ឬខុនដូ ដែល​បានស្នើ​សុំ​អាជ្ញា​បណ្ណពី​និយ័ត​ករ​អាជីវកម្ម​អ​ច​ល​ន​វត្ថុ​​ និង​បញ្ចាំ ប៉ុណ្ណោះ ។ សម្រាប់​អ្នក​អភិវឌ្ឍន៍​ដែលមិនបានស្នើ​សុំ​អាជ្ញា​បណ្ណពីនិយ័តករ​អា​ជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ ខាង​និយ័ត​ករ​ មិនមាន​ទិន្ន​ន័យ​នោះទេ​ ។

ឯកឧត្តម​បន្ថែមថា សម្រាប់​ក្រុមហ៊ុន ឬអ្នកអភិវឌ្ឍន៍​លំនៅឋាន​ ទៅ​ខ្ចីលុយ​ ឬកំពុងជាប់ជំពាក់​បំណុល​ធនាគារ និង​មីក្រុហិរញ្ញវត្ថុ ​មាន ចំនួន ​៨៣​បុរី ឬក្រុមហ៊ុន បើគិតជា​ទឹកប្រាក់​ប្រមាណជាង​ ២ពាន់លានដុល្លារ​អាមេរិក ​ទាំង​អ្នកដែល​ទៅ​ខ្ចី​បំណុលពីធនាគារ ​និងមីក្រូហិរញ្ញវត្ថុ​ ដោយ​ប្រើ​រូប​វ័ន្ត​បុគ្គល និង​ជាលក្ខណៈនីតិបុគ្គល ( ក្រុមហ៊ុន ឬបុរី )។

ឯកឧត្តម​បន្ថែមទៀតថា ៖

« វិស័យ​សំណង់ និងអចលនទ្រព្យ​ បានដើរ​តួនាទីសំខាន់ណាស់ក្នុង​ការរួមចំណែក​សេដ្ឋកិច្ច មិនថា​តែ​ប្រទេស​កម្ពុ​ជា​នោះទេ រួមទាំង​ប្រទេស​នានា​នៅក្នុង​តំបន់អាស៊ាន និងលើសកលលោក។​ នៅក្នុង​អំឡុងពេលមុនមាន​វិបត្តិកូវីដ​១៩ វិស័យ​អចលនទ្រព្យ​មានកា​ររីក​ចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះទីផ្សារ​លំនៅឋាន បុរី​ និង​អគារ​សហកម្មសិទ្ធិ ក៏មានការរីកលូតលាស់​ដូចគ្នា និង​មាន​តម្រូវ​ការ​ទិញ​លក់​ច្រើន ។​ អ្នកមានលុយ​បានទិញ​ដោយ​បង់ផ្ដាច់ ខ្លះទៀត​បានទិញដោយ​បង់ជា​ដំណាក់​កាល ​និងមួយចំនួនទៀត​បានទិញ​ដោយ​បង់​រំលស់»។​

ឯកឧត្ត​មបណ្ឌិត ​គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃ​រាជ​បណ្ឌត្យ​សភាកម្ពុជា បានថ្លែង​ការ អ្នកដែលទិញ​ផ្ទះ​ដោយបង់រំលស់​ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ​ដូចជា ទិញ​លំនៅឋានក្នុង​បុរី និងអ្នកទិញ​ខុនដូ​ជាដើម មិន​ត្រូវ​បានរាប់បញ្ចូល​ក្នុងប្រព័ន្ធស៊ីប៊ីស៊ីនោះទេ ហើយ​អ្នក​ទិញទាំង​នោះ បើសិនជា​យក​ប្រវត្តិ​ទៅឆែក​ក្នុង​ប្រព័​ន្ធ​ស៊ីប៊ីស៊ី​នោះនឹង​ឃើញថា ​ប្រវត្តិ​របស់គាត់ល្អ និងអាច​ដាក់​ស្នើ​សុំ​កម្ចីពីធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​បានទៀត​ផង ។

ឯកឧត្តម​បន្តថា ៖

«កាលពីមុនវិបត្តិ​កូវីដ​១៩​ អ្នកខ្លះ​បានទិញផ្ទះ ២ ទៅ ៣ ល្វែង  ដោយរំពឹង​ថានឹ​ងលក់ចេញដើម្បី​រកប្រាក់ចំណេញ តែ​ពេល​វិបត្តិ​ចូលមកដល់ ​ចំណូលក៏ធ្លាក់ ដែលធ្វើឱ្យពួកគាត់ត្រូវ​លក់​ផ្ទះដែលទិញរំលស់​​នោះវិញក្នុង​តម្លៃខាត​ដើម»។

អ្នកជំនាញនៃវិស័យ​ហិរញ្ញវត្ថុ​ជាច្រើន​បានផ្ដល់​យោបល់​ដល់ពលរដ្ឋ​ដែល​មានបំណង​ទិញផ្ទះ​ដោយ​បង់រំលស់​​ត្រូវថ្លឹង​ថ្លែង​ជាមួយនឹង​ចំណូល ដើម្បីជៀស​វាង​បញ្ហា​ណាមួយកើត​ឡើង​នៅពេលមានវិបត្តិ​ ដោយ​ការ​ទិញ​ផ្ទះ​ដែលបង់រំលស់មាន​រយៈ​ពេលវែង គឺមិនត្រូវឱ្យលើស​ពី​៣០ភាគរយនៃចំណូល​នោះទេ ។ ឧទាហរណ៍ថា ពីរនាក់​ប្តី​ប្រព័ន្ធរកចំណូលបាន​១០០០​ដុល្លារ​អាមេរិក​ក្នុងមួយខែ ការ​ទិញផ្ទះបង់រំលស់​មិនត្រូវ​ឱ្យ​លើស​ពី ៣០០ដុល្លារ​អាមេរិក​នោះទេ​ក្នុងមួយខែ ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក


Leave a Reply

Your email address will not be published.Required fields are marked *