Khmer Insider - S3:E13 - ប្រធានគ្រប់គ្រងផ្នែកលក់ នៃខ្មុកល្ខោនខោល
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១៣ – លោក សួន តាមីង ប្រធានគ្រប់គ្រងផ្នែកលក់ នៃខ្មុកល្ខោនខោល
តើអ្នកធ្លាប់បានដឹងទេថា ? ខ្មុកល្ខោនខោលតូចមួយ ប៉ុន្តែត្រូវចំណាយពេលរចនាមួយសប្តាហ៍ឯណោះ ដើម្បីអាចក្លាយជាវត្ថុអនុស្សាវរីយ៍បែបវប្បធម៌ និងអស្ចារ្យបាន។ ខ្មុកល្ខោនខោលតូច ដែលមានការរចនាយ៉ាងផ្ចិតផ្ចង់ និងសម្រិតសម្រាំងនេះ ត្រូវផលិតឡើងក្រោមស្នាដៃរបស់យុវជនមួយក្រុម ដែលដឹកនាំដោយលោក សួន តាមីង ប្រធានគ្រប់គ្រងផ្នែកលក់នៃខ្មុកល្ខោនខោល។ យ៉ាងណាក៏ដោយ បើទោះបីជាកាដូវប្បធម៌មួយនេះ មានទីផ្សារទាក់ទាញដល់ថ្នាក់ដឹកនាំអាស៊ាន អ្នកស្រឡាញ់វប្បធម៌ និងសិល្បៈបុរាណខ្មែរក៏ដោយ ប៉ុន្តែសហគ្រិនបែបអភិរក្សនិយមបានសង្កត់ធ្ងន់ថា ខ្មុកល្ខោនខោលតូច មិនអាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងទំហំធំបាននោះទេ ដោយសារកង្វះធនធានមនុស្ស និងសំភារៈវត្ថុធាតុដើម ដែលជាបញ្ហាប្រឈមក្នុងការផលិតខ្មុកល្ខោនខោល ដើម្បីឆ្លើយតបទីផ្សារ ទាំងក្នុង និងក្រៅស្រុក។យ៉ាងណាក៏ដោយ ដើម្បីជំនះឧបសគ្គទាំងនេះ លោក សួន តាមីង បានខិតខំប្រឹងប្រែងស្វែងរកវត្ថុធាតុដើមជារបស់ខ្មែរ រួមទាំងបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមានភាពស្ទាត់ជំនាញ អាចពន្លឿនការងារនេះបានរហ័ស និងឆ្លើយតបតម្រូវការទីផ្សារបាន។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ


























































































Account
Security
Favourite Content