សិប្បកម្មខ្មែរ ម៉ាច ម៉ុយ

11:58 នាទី |  Added: 10.05.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១៥ - លោក ម៉ាច ម៉ុយ និង ម៉ុយ ប៊ុនលាប សិប្បកម្មខ្មែរម៉ាច ម៉ុយតា ម៉ុយ ធ្វើភ្លេង ជារហស្សនាមពិសេសមួយដែលប្រជាពលរដ្ឋប្រចាំឃុំព្រះស្រែ ស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺតែងតែហៅលោកម៉ាច ម៉ុយ ថាសិប្បករចំណាស់ឆ្នើមម្នាក់ដែលតស៊ូលើការងារផលិតឧបករណ៍ភ្លេងបុរាណខ្មែរតាំងពីទសវត្សរ៍ទី៨០។ជាងនេះទៅទៀត លោកបានបន្តវេនចំណេះដឹងជំនាញទៅកូនចៅ រហូតក្លាយជាអាជីវកម្មឈានមុខក្នុងស្រុកភូមិផង និងល្បីដល់បណ្តាប្រទេសអឺរ៉ុបមួយចំនួនផង។ចំពោះអាជីវកម្មបែបអភិរក្សមរតកដូនតាមួយនេះមិនមែនត្រឹមតែផលិតទៅតាមអ្វីដែលអតិថិជនកម្មង់នោះទេ គ្រួសារលោកតាម៉ាចម៉ុយ មានក្តីស្រមៃធំ ចង់មានជារោងចក្រប្រមូលផ្តុំវត្ថុធាតុដើមក្នុងស្រុក រួមទាំងមានក្រុមការងារជាយុវជនពោរពេញទៅដោយសមត្ថភាពមានជំនាញច្បាស់លាស់ អាចបែងចែកការផលិតផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅគ្រប់ទិសទី ឲ្យសមជាផលិតផលខ្មែរមានគុណភាព និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ៕

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។