Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ១៦ - លោក សៀង ឆាយលី ស្ថាបនិកលម្អ អង្គថ្វីដ្បិតតែផលិតផលថែរក្សាសម្រស់បែបធម្មជាតិមានតិចតួចនៅកម្ពុជារួមទាំងអ្នកប្រើប្រាស់ និងការគាំទ្រផលិតផលធម្មជាតិនៅមានកម្រិតពិតមែន ប៉ុន្តែពុំបានធ្វើឲ្យសហគ្រិនវ័យក្មេង សៀង ឆាយលី ស្ទាក់ស្ទើរក្នុងការស្រាវជ្រាវស្វែងរករូបមន្តថ្មីៗនៃឱសថបុរាណខ្មែរមកកែច្នៃវត្ថុធាតុដើមឱ្យទៅជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិដែលធ្វើឡើងដោយដៃនោះឡើយ។ សហគ្រិនជំនាន់ថ្មីនៃម៉ាកយីហោ « លម្អ អង្គ » រូបនេះ បានជ្រើសរើសយុទ្ធសាស្រ្តគួរឲ្យចាប់អារម្មណ៍មួយដែលជួយឲ្យទីផ្សារផលិតផលធម្មជាតិរបស់គេកាន់តែលក់ដាច់ជាងមុន គឺរចនាចម្រុះពណ៌លើសំបកវេចខ្ចប់ជាមួយពុម្ពអក្សរខ្មែរដោយខ្លួនឯង និងវេចខ្ចប់បានយ៉ាងស្អាត មិនប៉ះពាល់ដល់បរិស្ថាន៕

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content