Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ១៨ - លោក វុនមុនីរ័ត្ន ស្ថាបនិកសិប្បកម្មប្រហិតសាច់គោ ហ៊ុយ ហ៊ុយ ផ្តើមចេញពីអាជីវកម្មខ្នាតតូច ហុយ ហុយ ត្រូវបានគេស្គាល់ថា ជាទីតាំងលក់អាហារស៊ុបចង្កាក់ ដ៏មានប្រជាប្រិយភាព គួរឱ្យកត់សម្គាល់តាំងពីអំឡុងឆ្នាំ២០១៧ មកម៉្លេះ។ ជារៀងរាល់ថ្ងៃ សហគ្រិននៃស៊ុបហុយហុយ តែងតែបញ្ជាទិញបន្លែចម្រុះ សាច់ និងប្រហិតគ្រប់ប្រភេទ ពីទីផ្សារក្នុងស្រុក ហើយប្រហិតសាច់គោ គឺជាផលិតផលដ៏ សំខាន់មួយ ដែលលោក ត្រូវការចាំបាច់ ក្នុងសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការនៃហាងទាំង៧សាខា។ យ៉ាងណាក៏ដោយ ដោយសាររសជាតិនៃប្រហិតសាច់គោ នៅលើទីផ្សារទូទៅនៅមិនទាន់ ត្រូវនឹងអ្វីដែលលោកចង់បាន សហគ្រិនរូបនេះបានស្វែងរករូបមន្តបង្កើនរសជាតិថ្មី គ្មានជាតិគីមី ហើយថែមទាំងបានបង្កើតសិប្បកម្មមួយផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់ចូលហាងអាហារដ្ឋានគ្រប់សាខារបស់លោកវិញតែម្ដង។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content