កញ្ញា ភាព សុថុន ស្ថាបនិកហត្ថានារី តែរុក្ខជាតិ ទៀនក្រអូបប្រហើរ ក្រមួនជំនួយដំណេកលក់ស្រួល និងក្រែមការពារមូស

11:45 នាទី |  Added: 20.06.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២១ -កញ្ញា ភាព សុថុន ស្ថាបនិកហត្ថានារី តែរុក្ខជាតិ ទៀនក្រអូបប្រហើរ ក្រមួនជំនួយដំណេកលក់ស្រួល និងក្រែមការពារមូសគឺជាប្រភេទផលិតផលបែប Healing ឬជាការព្យាបាលដោយប្រើផលិតផលទាំងនេះ ដើម្បីសម្រួលក្នុងការកាត់បន្ថយស្ត្រេស បំបាត់ភាពហត់នឿយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ហត្ថានារី ជាអាជីវកម្មកម្រមួយ ដែលផ្តោតលើផលិតផលទាំងអស់នេះ ដោយប្រមូលយកផលរុក្ខជាតិមានប្រយោជន៍តាមរដូវកាលកែច្នៃជាផលិតផលនៅក្នុងកសិដ្ឋានខ្នាតតូចមួយដែលបង្កើតឡើងដោយស្ត្រីនៅជនបទ។ ជាងនេះទៅទៀត ដំណើរការនៃសង្វាក់ផលិតកម្មទាំងអស់គឺធ្វើឡើងដោយដៃទាំងស្រុង រាប់ទាំងការផលិត ការរចនានៅលើសំបកកញ្ចប់ និង ការវេចខ្ចប់មិនប៉ះពាល់ដល់បរិស្ថាន។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។