Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២២ -លោក ងន់ ម័រ ស្ថាបនិកផុស្ការ ឌីជីធល ឯ.ក វិបត្តិនៃជំងឺកូវីដ ១៩ បានបង្ខំឲ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលត្រូវបិទទ្វារផ្អាកមួយរយៈ ប៉ុន្តែជំនួសដោយ វត្តមានបច្ចេកវិទ្យាបានបង្ហាញខ្លួនកាន់តែច្បាស់ និងចូលខ្លួនជាដំណោះស្រាយ។ តួយ៉ាង ក្រុមហ៊ុន ផុស្ការ ឌីជីថល ជាកុ្រមហ៊ុនឈានមុខគេមួយ ឆ្លើយតបបានយ៉ាងស័ក្ដិសមដោយផ្តល់សេវានូវវេទិការឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធបង្រៀនអនឡាញ WIKI School ប្រព័ន្ធគ្រប់គ្រងសហគ្រាស សេវាកម្មប្រឹក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ។ ជាពិសេសក្រុមហ៊ុន ផុស្ការ ឌីជីថល ជាផ្នែកមួយយ៉ាងសកម្មក្នុងការជំរុញការអប់រំបែបឌីជីថល ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាពិសេសបានបំប្លែងពីការជួបវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ជំរុញការអប់រំបែបឌីជីថល។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content