Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២៤ - លោក លីម សីហា អ្នកគ្រប់គ្រងទូទៅ សិប្បកម្មធូបបូអាគ្រីហ្វូដ ដោយមើលឃើញកសិផលក្នុងស្រុកភាគច្រើនធ្វើការនាំចេញក្នុងទម្រង់ស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសនោះ សាស្រ្តាចារ្យមួយរូបដែលមានជំនាញ និងបទពិសោធន៍ខាងកែច្នៃចំណីអាហារ និងផ្លែឈើ នៃសកលវិទ្យាល័យបាត់ដំបង បានរកវិធីសាស្ត្រកែច្នៃដើម្បីដោះស្រាយបញ្ហាមួយនេះ។ ជាក់ស្ដែង ម្រេច ដែលជាវត្ថុធាតុដើមដំបូង និងត្រូវបានសាស្រ្តាចារ្យរូបនេះ ចាប់អារម្មណ៍ និងសហការជាមួយសមាគមម្រេចខ្មែរធម្មជាតិសំឡូត ក្នុងការជ្រើសរើសម្រេចស្ទើរខ្ចី ឬមិនចាស់ជ្រុលមកធ្វើជាជ្រក់ម្រេចសំងួត ។ គ្រឿងផ្សំជំនាន់ថ្មីដែលផលិតនៅទឹកដីខេត្តបាត់ដំបងនេះ កំពុងក្លាយជាផលិតផលដ៏មានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជា ដែលអាចដាក់បញ្ចូលក្នុងម្ហូបអាហារជាច្រើនមុខ និងបង្កើនរសជាតិបានយ៉ាងឆ្ងាញ់ពិសា។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content