លោក ឡុង គឹមឃន ប្រធាននាយកប្រតិបត្តិ AI Farm Robotic Factory

11:55 នាទី |  Added: 25.07.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២៦ -លោក ឡុង គឹមឃន ប្រធាននាយកប្រតិបត្តិ AI Farm Robotic Factory នៅពេលនិយាយដល់ បញ្ញាសិប្បនិម្មិត បុគ្គលគ្រប់រូបប្រាកដជាគិតដល់ការបង្កើតរបស់អ្នកជំនាញបច្ចេកវិទ្យាបែបឆ្លាតវៃ ពូកែៗនៅប៉ែកអឺរ៉ុបជាមិនខាន ។ ប៉ុន្តែបើងាកមកកម្ពុជាដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីវិញក៏កំពុងខិតខំ តម្រង់ទិសខ្លួនឯង ដោយមានគោលនយោបាយ និងផែនការទំនើបកម្មនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ។ តួយ៉ាង AI Farm គឺជាក្រុមហ៊ុន Start Up ផ្នែករ៉ូបូតទិកនៅក្នុងស្រុកមួយ ដែលប្រើប្រាស់នូវកម្លាំងពលកម្ម ឬក៏ធនធានមនុស្សនៅក្នុងស្រុក១០០ភាគរយដែលផ្តោត លើការផលិតឧបករណ៍ស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត និង រ៉ូបូត ជាច្រើនប្រភេទ។ ជាមួយគ្នានោះ AI Farm Robotic Factory មានទស្សនៈវិស័យ និងមានបេសកម្មចម្បងចង់អភិវឌ្ឍន៍នូវវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសឲ្យកាន់តែរីកចម្រើន។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។