លោក ខៀវ លីនដា (ហៅ ឌីន) អ្នកគ្រប់គ្រងអាជីវកម្ម Miracle plus Cambodia

11:07 នាទី |  Added: 18.07.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២៥ -លោក ខៀវ លីនដា (ហៅ ឌីន) អ្នកគ្រប់គ្រងអាជីវកម្ម Miracle plus Cambodia ទម្រាំកកើតចេញជាហាងប្រមូលផ្តុំដោយរុក្ខជាតិមានជីវិតក្នុងកែវមួយដែលបញ្ចូលវត្ថុអនុស្សាវរីយ៍បែបខ្មែរឈ្មោះថា Miracle Plus Cambodia លោក ខៀវ លីដា ហៅ ឌីន បានសម្រេចចិត្តបើកហាងផ្កាស្រស់ជាមុនសិនក្រោមមូលហេតុប្រជាជនមិនទាន់ចាប់អារម្មណ៍លើផលិតផលថ្មីរបស់លោក។ ក្រោយមកបន្ទាប់ពីសិក្សាស្រាវជ្រាវ កែលម្អឲ្យសមនូវបរិបទក្នុងប្រទេស អមនឹងការចែករំលែកជារឿយៗនូវផលិតផលរបស់ខ្លួនតាមបណ្តាញសង្គម សហគ្រិនរូបនេះ បានធ្វើឱ្យប្រជាជនចាប់ផ្តើមចូលចិត្ត ហ៊ានសាកល្បងទិញ ហើយសរសើរពីភាពច្នៃប្រតិដ្ឋរបស់លោក។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។