Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៣ - អ្នកស្រី លីម លីលី សហស្ថាបនិកក្រុមហ៊ុន Cambodiajeep.comមានទំនោរជាអ្នកស្រឡាញ់ការដើរកំសាន្តជាលក្ខណៈផ្សងព្រេង អ្នកស្រី លឹម លីលី បានជ្រើសរើសរថយន្ត Jeep ធ្វើជាមធ្យោបាយឆ្ពោះទៅកន្លែងលាក់ខ្លួនស្អាតៗមួយចំនួននាខេត្តសៀមរាប។ដោយយល់ឃើញពីភាពស័ក្តិសម និងភាពធន់រឹងមាំរបស់រថយន្ត Jeep ជាមួយសមត្ថភាពអាចបត់បែនទៅតាមស្ថានភាពផ្លូវលំបាកផងនោះ សហស្ថាបនិករូបនេះ បានសម្រេចចិត្តបង្កើតក្រុមហ៊ុន Cambodiajeep.com ដែលផ្គត់ផ្គង់សេវាជួលយានជំនិះនេះ ជូនអតិថិជនក្នុងតម្លៃសមរម្យ។ [rev_slider alias="grab-ads-1-11" slidertitle="Grab Ads1"][/rev_slider]

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content