Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៥ - លោក ទេព ច័ន្ទបញ្ញាឫទ្ធិ អ្នកចាត់ការទូទៅ កញ្ញា ទេព ច័ន្ទអេងលីណា អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អសុរៈ ជាម៉ាកសញ្ញាជំនាន់ថ្មីមួយដែលបង្កើតឡើងដោយយុវជនមួយក្រុម ស្រាវជ្រាវនូវតួអង្គរឿងរាមកេរ្តិ៍ រឿងខ្មែរបុរាណនិងរចនាបទខ្មែរផ្សេងៗទៀត មករំលេចលើគ្រឿងបរិក្ខាអេឡិចត្រូនិក ។ ទោះបីម៉ាកសញ្ញាបែបវប្បធម៍មួយនេះទើបកើតឡើងថ្មីៗក៏ដោយ តែក្រុមយុវជនវ័យក្មេងទាំងនេះ សង្ឃឹមថា នឹងមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានទទួលស្គាល់ សរសើរថា ខ្មែរអាចធ្វើបាន។ [rev_slider alias="grab-ads-1-11" slidertitle="Grab Ads1"][/rev_slider]

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content