សហស្ថាបនិក នៃភោជនីយដ្ឋាន Cuisine Wat Damnak

11:25 នាទី |  Added: 28.03.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៨ - លោក ងួន វេងឆាយ, លោក Joanne Rivière សហស្ថាបនិក នៃភោជនីយដ្ឋាន Cuisine Wat Damnak ភោគផល បន្លែបង្ការ ឬផលានុផល កសិផលរបស់ប្រជាជនខ្មែរ ក្លាយជាគ្រឿងផ្សំដ៏ពិសេស ដែលចុងភៅបារាំងម្នាក់ជ្រើសរើសយកមកចំអិន ច្នៃប្រតិដ្ឋឲ្យមានរូបរាងបែបអាហារលោកខាងលិច ប៉ុន្តែបានរក្សារសជាតិជាម្ហូបខ្មែរពិតៗ ។ អាហារដ៏ប្រណិតនេះត្រូវបានបម្រើជូនទទួលទានក្នុង ភោជនីយដ្ឋាន Cuisine Wat Damnak ដែលជាភោជនីយដ្ឋានខ្មែរដំបូងគេបង្អស់ ទទួលបានពានរង្វាន់ជាភោជនីយដ្ឋានល្អបំផុត ក្នុងបញ្ជី«ភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅតំបន់អាស៊ី» (Asia’s 50 Best Restaurants) ។ សហស្ថាបនិកទាំងពីរមានក្តីស្រមៃថា ថ្ងៃណាមួយម្ហូបខ្មែរនឹងមានស្តង់ដារអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយម្ហូបអឺរ៉ុប និងមានវត្តមាននៅទីក្រុងល្បីៗនៅលើពិភពលោក ។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។