ម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធីរ មហាម៉ាត់ បានបង្ហាញពីក្ដីបារម្ភអំពីការកើនឡើងបំណុលជាតិម៉ាឡេស៊ី ស្របពេលដែលថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២២ នៅតែធំ ហើយចំណូលអាចតិចជាងខ្ទង់ចំណាយប្រចាំឆ្នាំ។

ថវិកាសម្រាប់ចំណាយឆ្នាំ២០២២ នៅម៉ាឡេស៊ីមានប្រមាណ ៣៣២ ពាន់លានរីងហ្គីត ឬ ៨០ពាន់លានដុល្លារអាមេរិក ខណៈការចំណាយឆ្នាំ២០២១ មាន ៧៧ពាន់លានដុល្លារ ហើយចំណូលសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ទុកមុនមានប្រមាណតែ ៥៦ពាន់លានដុល្លារប៉ុណ្ណោះ។

លោក មហាធីរ មហាម៉ាត់ ក៏ទទួលស្គាល់ដែរថា រដ្ឋាភិបាលត្រូវការថវិកាទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែរដ្ឋាភិបាលគួរតែដកហូតយកលុយ ដែលត្រូវបានកិបកេងដោយអំពើពុករលួយរបស់មន្ត្រីមួយចំនួនកាលពីជំនាន់លោកនាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់។
លោក រ៉ាហ្សាក់ ដែលកាន់តំណែងកាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ជាប់ក្នុងរឿងអាស្រូវពុករលួយនៃមូលនិធិវិនិយោគសាធារណៈ 1MDB ដោយកាលនោះ មូលនិធិនេះបាត់លុយប្រមាណ ៤,៥ពាន់លានដុល្លារ។
បន្ថែមពីនេះទៅទៀត លោក មហាធីរ ក៏បានចោទប្រកាន់ថា ការបង្កើនខ្ទង់ចំណាយសម្រាប់ឆ្នាំ២០២២ ក៏ព្រោះតែលុយទាំងនេះនឹងប្រើប្រាស់ខុសខ្ទង់ចំណាយប្រយោជន៍របស់ជាតិ ដែលត្រូវតែមានការបង្កើនប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content