លោកឧកញ៉ា ​នួន រិទ្ធី ៖ វិស័យ​អចលនទ្រព្យពេល​នេះនៅបន្តភាពស្ងប់ស្ងាត់ ប៉ុន្តែមានអនុវិស័យមួយចំនួនមានសកម្មភាព​តិចតួច

ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា​បានជួបវិបត្តិ​កូវីដ​១៩ កាលពីអំឡុង​ឆ្នាំ២០២០ ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្ដើម​រង្គោះ​រង្គើ​ ប៉ុន្តែមិនទាន់ជា​ធ្ងន់ធ្ងរពេក​នោះ​ទេ រហូតមកដល់​វិបត្តិកូវីដ​១៩​ដំណាក់​កាលទី​២​ ពោលគឺនៅក្នុងអំឡុង​ឆ្នាំ២០២១​ ស្ថានភាព​បានចាប់ផ្ដើម​មានស្ថានភាពធ្ងន់ជាង​វិបត្តិកូវីដ​១៩​ដំណាក់​ទី​១ ។ ​ដោយឡែកមកដល់​ពេលបច្ចុ​ប្បនេះ ស្ថានភាព​នៃវិស័យ​អចលនទ្រព្យ​រួមក្នុង​ប្រទេស​កម្ពុជា​ក៏មិនខុសគ្នាពីស្ថានភាព​នៅក្នុង​វិបត្តិកូវីដ​១៩​ក្នុង​ដំណាក់​ទី​២​ប៉ុន្មាននោះដែរ ។​

លោកឧកញ៉ា​ នួន រិទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុនអចលនទ្រព្យ ​KFA Group បានមានប្រសាសន៍ថា​ ស្ថានភាព​វិស័យអចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុ​ប្បន្ន​នេះ ហាក់មិនសូវ​ខុស​ប្លែក​ប៉ុន្មានពីអំឡុង​ពេលកូវីដ​១៩​ ដំ​ណា​ក់​​ទី២នោះដែរ ពោលគឺនៅតែបន្តមានភាពស្ងប់ស្ងាត់​ ។ ប៉ុន្តែ​ក្នុ​ងវិស័យ​អចលនទ្រព្យ​នេះ វាមានការបែង​ចែកជា៤ផ្នែក រួមមានផ្នែកដី​កសិកម្ម ដីសម្រាប់ឧស្សាហកម្ម ផ្នែកលំនៅឋាន និងផ្នែកពាណិជ្ជកម្ម​។

លោកឧកញ៉ា​បានបន្តថា ៖

«ក្នុង​ចំណោម​ផ្នែក​ធំៗ​ចំនួន​៤ ​ក្នុង​វិស័យអចលនទ្រព្យ​នេះ យើងឃើញថា ផ្នែក​កសិកម្ម និង​ឧស្សា​ហកម្ម​នៅមានដំណើរ​ល្អ ជាពិសេស​កសិកម្ម ដោយ​ដីសម្រាប់កសិកម្មមានតម្រូវការ​ខ្ពស់ តែ​យ៉ាង​ណា​ក្ដី​ ដីធ្លីក្នុង​ផ្នែកនេះមិនមានកា​រប្រែប្រួ​លខ្លាំងណាស់​ណា​ទេ ។​ សម្រាប់​អចលនទ្រព្យ​ផ្នែក​លំនៅឋាន ផ្ទះសំ​បែ​ង​ ឃើញថា​បន្តថមថយ ដោយ​ការ​អភិវឌ្ឍ​បានដក​ឃ្លាមួយរយៈ ដោយមិនមានការអភិវឌ្ឍ​ច្រើនដូចមុនកូវីដ​នោះ​ទេ ។ ជាមួយគ្នានោះដែរ ​តម្លៃលំនៅឋាន​ បាន​ធ្លាក់​ចុះ​ចន្លោះពី​១៥ ទៅ​ ២៥​ភាគរយ ​ជាពិសេស​លំនៅឋាន​ដែលមានការអភិវឌ្ឍថ្មីៗ ខណៈដែលអ្នកអភិវឌ្ឍ​ន៍​ត្រូវកែប្រែតម្លៃផ្ទះសាជាថ្មី» ។​

លោកឧញ៉ា​បន្ថែមថា នៅក្នុងដំណាក់​កាលនៃ​វិបត្តិ​នេះ លំនៅឋានតម្លៃសមរម្យ​ ក៏នៅតែ​អាចលក់​ចេញ​បា​ន​ជា​ហូរ​ហែរ​ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋាន​ប្រភេទ​នេះ​ផ្ដល់​លក្ខខណ្ឌ​បង់​ប្រាក់​ដោយរំលស់​ជា​ប្រចាំ​ខែ ហើយ​អ្នកដែលមានលុយ​សុទ្ធ​សម្រាប់ទិញបង់ផ្ដាច់ក៏មាន​ចំនួន​ច្រើន ទើបធ្វើ​ឱ្យ​ទីផ្សារនៃ​ប្រភេទ​នេះ​​នៅ​តែ​​មានភាពរលូន ។ ចំណែក​ទីផ្សារ​ខុនដូវិញ ក៏ឃើញថា​ គម្រោងដែលបាន​សាងសង់​រួចរាល់​ហើយ​មាន​មនុស្ស​រស់នៅពេញៗ ដោយ​តម្លៃខុនដូប្រភេទនេះ​ក៏មិនមានកា​រប្រែប្រួលដែរ ចំណែក​ខុនដូ​ដែល​មិន​ទាន់​សាងសង់​រួចឃើញថា​តម្លៃ​បានថមថយ​បន្តិច​ ដោយសារអ្នកទិញ​ក៏មានចំនួន​ថមថយ​ជាង​មុនដែរ។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍​ CBRE បានបង្ហាញ​ផងដែរថា​ ចំនួនវិនិយោគិន​ចិន ដែលជា​វិនិយោគិន​ធ្លាប់​ជាប់​លំដាប់​ថ្នាក់​ទី​១​នៅកម្ពុជា​ នៅ​មិនទាន់មានចំនួនច្រើននោះទេក្នុងឆ្នាំ២០២៤​នេះ ឬអាច​និយាយថា​កុំទាន់រំពឹង​លើការ​វិល​ត្រ​ល​ប់​​​របស់​វិនិយោគិន​ចិនចូលមកកម្ពុជា​វិញក្នុងឆ្នាំ២០២៤​នេះ ។ ​យ៉ាងណាក្ដី​ សម្រាប់តម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៤​នេះ អាច​នឹង​មានការ​ហក់ឡើង​វិញ​បន្តិច ដែល​រំពឹងទៅលើ​ទីផ្សារ​ជាក់ស្ដែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ