កត់សម្គាល់និន្នាការ​នៃការវិវត្តន៍វិស័​យអចលនទ្រព្យ​ក្នុង​រយៈ​ពេល២០ឆ្នាំនៅកម្ពុជា​

ភ្នំពេញ ៖ ក្នុងរយៈពេល​២០​ឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យ​បានជួប​ព្យុះភ្លៀង និងភាព​រីក​ចម្រើនទៅតាម​ការ​ប្រែប្រួល​នៃស្ថានភាពសេដ្ឋកិច្ច​កម្ពុជា ក៏ដូចជាពិភពលោក ដែលធ្វើឱ្យសកម្មភាពនៃការទិញលក់ និង​តម្លៃ​​អ​ចលនទ្រព្យ​ក៏​មានការផ្លាស់ប្តូរ​ទៅតាមនោះផងដែរ ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានមានប្រសាសន៍ថា​ ក្នុង​រយៈពេល​២០ឆ្នាំចុងក្រោយនេះ​ វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​បាន​ឆ្លងកាត់ការ​ផ្លាស់ប្តូរ ​​និងរីក​ចម្រើន​គួ​រ​ឱ្យ​កត់សម្គាល់ ​ដោយក្នុង​នោះគិតចាប់ពីឆ្នាំ២០០៥​​ ដល់ឆ្នាំ ២០០៧​ គឺជា​ឆ្នាំដែលវិស័យ​នេះមានការរីកចម្រើនទៅលើ​ការ​បង្កើ​ត​​​តំបន់សេដ្ឋកិច្ច​ ហើយ​វិនិ​យោគិ​នក្នុង​ និងក្រៅ​ប្រទេស​ក៏បានចូល​មក​បណ្ដាក់ទុន​ជា​បន្តបន្ទាប់​បង្កើត​រោងចក្រ​​ ។ ក្នុងដំណាក់​កាលនោះ រាជរដ្ឋាភិបាលក៏បានកែប្រែ​ និង​បង្កើត​លក្ខន្តិកៈមួយចំនួ​ន​ដើម្បីទាក់ទង​វិនិយោគិន​បរទេស​ចូលមកបន្ថែមទៀត ។​

អ្នកស្រីបន្ត​ថា​ នៅក្នុងឆ្នាំ២០០៨ កម្ពុជា ក៏ដូចជា​ពិភពលោក​បានជួបនូវ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ ដែលជា​ពេល​វេ​លា​​​ធ្វើឱ្យធ្លាក់ចុះប្រតិបត្តិការ​ទិញលក់ និងការធា្លក់ចុះ​នៃតម្លៃ​អចលន​ទ្រព្យ​ក៏ដូចជា​ការ​ថយ​ចុះនូវ​រំហូរ​វិនិ​យោគិ​ន​បរទេស​ចូលមកកម្ពុជា ។ ក្នុងអំឡុងពេលនោះដែរ​ កម្ពជា​ក៏បានបាត់បង់​ចំនួន​ភ្ញៀវទេសចរ​បរទេ​ស​​មួយចំនួនផងដែរ ដោយសារតែ​បញ្ហា​សេដ្ឋ​កិច្ច​ពិភព​លោក​​ ។ នៅក្នុងឆ្នាំ២០១០ ជា​ពេលវេលា​ដែលវិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជាចាប់ផ្ដើមមានការ​រីក​ចម្រើនបន្តិច​ឡើងវិញក្រោយផល​ប៉ះពាល់​នៃវិបត្តិ​សេ​ដ្ឋ​កិច្ច​​សកល​ ។

អ្នក​ស្រីបន្ថែមថា នៅអំឡុងពេលនោះដែរ ​វិស័យសំណង់​ក៏ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ ការ​ទិញ​លក់​ចាប់ផ្ដើម​កើត​មានឡើងជា​ហូរ​ហែ​ រហូតដល់ឆ្នាំ២០១២​ ក្រោយពេល​រដ្ឋាភិបាលចេញ​ច្បាប់មួយ​ដែល​អនុញ្ញាតឱ្យជនបរទេស​អាចកាន់​កាប់អគារ​សហកម្មសិទ្ធិ​ចាប់ពីជាន់ទី១​ឡើងទៅ មានវិនិយោគិន​បរទេស​ជាច្រើន​ចូលមកកម្ពុជា​ វិនិយោគលើ​អគារ​សហកម្មសិទ្ធិ​ ខុនដូ និង​អាផាតមិនជាដើម។​ នៅឆ្នាំ២០១៧ ជា​ឆ្នាំមួយ​ដែល​វិស័យអចលនទ្រព្យ​ចាប់ផ្ដើមឡើង​ដល់​ចំណុ​ចកំពូល ដោយវិនិយោគិនបរទេស ជាពិសេស​ចិន​សម្រុក​ទៅ​កាន់​ខេត្តព្រះសីហនុ​ស្វែងរកការ​វិនិយោគបន្ទាប់ពី​រាជរដ្ឋាភិបាលបានបោះទុន​អភិវឌ្ឍន៍​លើ​ហេដ្ឋា​រច​នាសម្ព័ន្ធយ៉ាងច្រើននៅក្នុងក្រុង​ព្រះសីហនុ ។​ រហូតដល់​ឆ្នាំ២០១៩ វិស័យ​នេះ​ក៏​នៅតែមានស្ថានភាពល្អ​ប្រសើរ​​ ហើយរហូតដល់ឆ្នាំ២០២០​ក៏ចាប់ផ្ដើមមាន​បញ្ហា​ក្រោយការចាកចេញរបស់ជនជាតិចិនមួយភាគធំ ជាពិសេសវិបត្តិនៃជំងឺកូវីដ១៩ចូលមកយាយី ។​

យ៉ាងណាក៏ដោយ គិតត្រឹម​ដំណាច់ឆ្នាំ២០២៣​ អគារ​ពាណិជ្ជកម្ម​ និងអគារ​លំនៅឋា​នដែល​បានដាក់​ឱ្យប្រើប្រាស់​សរុបមាន​ចំនួន​៤៦៦​នៅក្នុងរាជធានីភ្នំពេញ ​ក្នុងនោះ​គម្រោ​ងខុន​ដូសរុ​ប​មានចំនួន​១៣១​​គ​ម្រោង​ ស្មើនឹងប្រមាណ ​៧​ម៉ឺន​យូនីត​ គម្រោងអាផាតមិន​ មានចំនួន​១៧៧គម្រោង ស្មើនឹងប្រមាណ ១ម៉ឺន​យូនីត គម្រោងអគារ​ការិយាល័យ​មានចំនួន ៨៤​គម្រោង​ និង​គម្រោង​ទីផ្សារ​លក់​រាយ​មានចំនួន ៧១​គម្រោង​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​