ស្វែងយល់ពីប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៤

បរទេស ៖ យោងតាមប្រភពពី Forbes បានលើកឡើងថា សហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុន និងឥណ្ឌា គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ។

GDP ដើរតួជារង្វាស់សំខាន់សម្រាប់វាយតម្លៃទំហំសេដ្ឋកិច្ចរបស់ប្រទេសមួយពាក់ព័ន្ធនឹងវិធីសាស្រ្តនៃការចំណាយ ដែលសរុបមកគឺបានមកពីការចំណាយសរុបលើទំនិញប្រើប្រាស់ថ្មីៗ ការវិនិយោគថ្មី ការចំណាយរបស់រដ្ឋាភិបាល និងតម្លៃសុទ្ធនៃការនាំចេញ។ ខាងក្រោមនេះគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៤ ៖

១. សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិករក្សាតំណែងរបស់ខ្លួនជាសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ និងជាប្រទេសអ្នកមានបំផុតក្នុងតំណែងកំពូលចាប់តាំងពីឆ្នាំ១៩៦០ ដល់ឆ្នាំ ២០២៤។ សេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពសម្បូរបែបដែលជំរុញដោយវិស័យសំខាន់ៗរួមមាន សេវាកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ សហរដ្ឋអាម៉េរិកនាំមុខគេក្នុងបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង ១០ ដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ ២០២៣ មានចំនួន ២៧,៣៦ ទ្រីលានដុល្លារ ហើយ GDP សម្រាប់ឆ្នាំ២០២៤ ត្រូវបានព្យាករណ៍ថានឹងមានចំនួន ២៨,៧៨ ទ្រីលានដុល្លារ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៨៥ ៣៧៣ ដុល្លារ។

២. ចិន៖ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយឡើងពីចំណាត់ថ្នាក់ទី ៤ ក្នុងឆ្នាំ១៩៦០ មកចំណាត់ថ្នាក់ទី ២ នៅឆ្នាំ២០២៣។ សេដ្ឋកិច្ចចិនភាគច្រើនពឹងផ្អែកលើការផលិត ការនាំចេញ និងការវិនិយោគ រួមទាំងមានកម្លាំងពលកម្មយ៉ាងទូលំទូលាយ ការគាំទ្រពីរដ្ឋាភិបាលដ៏រឹងមាំ វឌ្ឍនភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារអ្នកប្រើប្រាស់រីកធំយ៉ាងឆាប់រហ័ស។ គិតត្រឹមឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនមានចំនួន ១៧,៦៦ ទ្រីលានដុល្លារ ហើយ GDP សម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១៨,៥៣ ទ្រីលានដុល្លារ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១៣ ១៥៥ ដុល្លារ។

៣. អាល្លឺម៉ង់៖ សេដ្ឋកិច្ចអាល្លឺម៉ង់ផ្តោតសំខាន់ខ្លាំងលើការនាំចេញ និងល្បីល្បាញខាងផ្នែកវិស្វកម្ម រថយន្ត គីមី និងឱសថ។ ប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មដ៏ជំនាញរបស់ខ្លួន ការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការជំរុញការបង្កើតថ្មី។​ អាល្លឺម៉ង់ឈរនៅចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៤,៤៦ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣ ហើយអាចនឹងកើនឡើងដល់ ៤,៥៩ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៥៤ ២៩០ ដុល្លារ។

៤. ជប៉ុន៖ សេដ្ឋកិច្ចរបស់ជប៉ុនត្រូវបានជំរុញដោយបច្ចេកវិទ្យាជឿនលឿន សមត្ថភាពផលិត និងឧស្សាហកម្មសេវាកម្ម។ វិស័យលេចធ្លោរួមមានវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងហិរញ្ញវត្ថុ។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនមានចំនួន ៤,២១ ទ្រីលានដុល្លារ ប៉ុន្តែអាចធ្លាក់ចុះមកត្រឹម ៤,១១ ទ្រីលានដុល្លារនៅឆ្នាំ ២០២៤។ GDP របស់ជប៉ុនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានបាត់បង់តំណែងចំណាត់ថ្នាក់ទី ៣ ទៅប្រទេសអាល្លឺម៉ង់ ហើយនៅឆ្នាំ ២០២៤ វាទំនងជានឹងបាត់បង់តំណែងនៃសេដ្ឋកិច្ចធំបំផុតទី ៤ ទៅប្រទេសឥណ្ឌា។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៣៣ ១៣៨ ដុល្លារ។

៥. ឥណ្ឌា៖ សេដ្ឋកិច្ចរបស់ឥណ្ឌាមានភាពសម្បូរបែប និងកំណើនយ៉ាងឆាប់រហ័សជំរុញដោយវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន សេវាកម្ម កសិកម្ម និងផលិតកម្ម។ ប្រទេសនេះទទួលបានទុនលើទីផ្សារក្នុងស្រុកដ៏ធំទូលាយរបស់ខ្លួន កម្លាំងពលកម្មវ័យក្មេង និងជំនាញខាងបច្ចេកវិទ្យា និងវណ្ណៈកណ្តាលដែលកំពុងពង្រីក។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុករបស់មានចំនួន ៣,៥៧ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ៣,៩៣ ទ្រីលានដុល្លារនៅឆ្នាំ ២០២៤។ IMF ព្យាករណ៍ថា នៅឆ្នាំ ២០២៧ ឥណ្ឌាអាចនឹងយកឈ្នះអាល្លឺម៉ង់ ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ២ ៧៣០ ដុល្លារ។

៦. ចក្រភពអង់គ្លេស៖  សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​ត្រូវបានជំរុញដោយវិស័យ​សេវាកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និង​ផ្នែក​ច្នៃប្រឌិត។ ទីក្រុងឡុងដ៍មានមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទូទាំងពិភពលោក ដែលមានភាពទាក់ទាញការវិនិយោគបរទេស។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់ចក្រភពអង់គ្លេសមានចំនួន ៣,៣៤ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ៣,៥០ ទ្រីលានដុល្លារនៅឆ្នាំ ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៤៨ ២៥៩ ដុល្លារ។

៧. បារាំង៖ សេដ្ឋកិច្ចរបស់បារាំងត្រូវបានជំរុញដោយការធ្វើពិពិធកម្មផ្តោតសំខាន់លើឧស្សាហកម្មដូចជា លំហអាកាស ទេសចរណ៍ ទំនិញប្រណីតៗ និងកសិកម្ម។ ប្រទេសបារាំងមានភាពល្បីល្បាញដោយសារប្រព័ន្ធសុខុមាលភាពសង្គមដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងការវិនិយោគខ្លាំងលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់បារាំងមានចំនួន ៣,០៣ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ៣,១៣ ទ្រីលានដុល្លារនៅឆ្នាំ ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៤៧ ៣៥៩ ដុល្លារ។

៨. អ៊ីតាលី៖ ​អ៊ីតាលី​មាន​ទីផ្សារ​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​បី​ក្នុង​សហភាព​អឺរ៉ុប។ ប្រទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​វិស័យ​ពាណិជ្ជកម្ម​ដ៏​មាន​ឥទ្ធិពល វិស័យអាជីវកម្មខ្លាំងខ្លា និង ​វិស័យកសិកម្ម​មានលក្ខណៈ​ប្រកួត​ប្រជែង។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់អ៊ីតាលីចំនួន ២,៦៣ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ២,៦៥ ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៣៩ ៥៨០ ដុល្លារ។

៩. ប្រេស៊ីល៖ សេដ្ឋកិច្ចរបស់ប្រេស៊ីលត្រូវបានជំរុញដោយវិស័យកសិកម្ម ការរុករករ៉ែ ការផលិត និងសេវាកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះគឺជាមជ្ឈមណ្ឌលពិភពលោកដ៏លេចធ្លោមួយសម្រាប់ផលិតកម្មកសិកម្ម និងការនាំចេញ។ កំណើនសេដ្ឋកិច្ចប្រទេសប្រេស៊ីលត្រូវបានជំរុញដោយតម្លៃទំនិញ ការប្រើប្រាស់ក្នុងស្រុក និងការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់ប្រេស៊ីលមានចំនួន ២,១៧ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ២,៣៣ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១១ ៣៥២ ដុល្លារ។

១០. កាណាដា៖ សេដ្ឋកិច្ចកាណាដាពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួនរួមមាន ប្រេង ឧស្ម័ន រ៉ែ និងឈើ។ លើសពីនេះ ប្រទេសនេះមានវិស័យសេវាកម្មដែលរីកចម្រើន វិស័យផលិតកម្មរឹងមាំ និងការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការបង្កើតថ្មី និងបច្ចេកវិទ្យាជឿនលឿន។ គិតត្រឹមឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់កាណាដាមានចំនួន ២,១៤ ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងដល់ ២,១៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៤៥ ៥១៣ ដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ