ប្រភេទដី​ដែលមិនប្រើប្រាស់​៥យ៉ាង​ ដែល​រដ្ឋកំណត់​មិនយកពន្ធ​

ភ្នំពេញ ៖ ចាប់​ពីឆ្នាំ២០២៥​ខាងមុខនេះទៅ រាជរដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ធ្វើកា​រគិត​ពន្ធ​លើដីធ្លីមិន​ប្រើប្រាស់​នៅ​តាម​តំបន់​បណ្ដា​ខេត្ត​​ ដែល​មានទំហំចាប់ពី​ ៥ហិកតា​ឡើងទៅ ។ ប៉ុន្តែ​ក៏មានប្រភេទដីចំនួន​៥​ប្រ​ភេទ​​ដែល​រដ្ឋ​នឹងមិនគិត​ពន្ធពី​ម្ចាស់​កម្មសិទ្ធិ ឬមិនចាត់ទុកជា​ដីមិន​បានប្រើប្រាស់​​ ។  

កម្មវត្ថុត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាដីទាំងឡាយណាដែ​លពុំមានល​ក្ខណៈណាមួ​យនៃល​ក្ខ​ណៈទាំង​៥ រួមមាន​ ៖

១. ដីមាន​សំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន ​ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាគោល និង​បាន​ស្នា​​​ក់​នៅក​ន្លែ​ងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាង គិតចាប់ពីថ្ងៃទី០១ ខែតុលា នៃ​ឆ្នាំ​ក​ន្ល​ង​ទៅ​រ​ហូត​ដ​ល់​ថ្ងៃ​ទី៣​០​ ខែ​ក​ញ្ញា នៃឆ្នាំប្រមូលពន្ធ ។ សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់​ពុំអាចមានទីកន្លែងស្នាក់នៅ​ជាគោ​លសំ​ខាន់លើសពីមួយកន្លែងបានទេ។

២. ដីជួលដែលមានសំណង់មានការកាន់កាប់ ជាដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុ​ងតំបន់ដែល​មាន​សកម្មភាពសេដ្ឋកិច្ច ដែល​បានជួលឱ្យទៅ​អតិថិជន​ដើម្បី​យក​ឈ្នួល​ប្រចាំខែ ប្រចាំឆ្នាំ ឬ​ក្រោម​​កិច្ច​ស​ន្យារយៈពេលវែង ហើយលាភការប្រចាំខែទទួលបានពីការជួលលើសពី ៨០% នៃចំនួ​ន​មួ​យ​ភា​គ​ដ​ប់ពី​រ​នៃ​តម្លៃ​ដី​នៅ​ក្នុង​ឆ្នាំ​ប្រ​មូលពន្ធ គុណ​នឹង​មេ​គុ​ណដែលកំណត់​ដោយប្រ​កាស​រប​ស់ក្រ​សួងសេដ្ឋកិ​ច្ច​និ​ង​ហិ​រ​ញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។

៣.ដីដែលមានសកម្មភាពសេដ្ឋកិច្ច ជាដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សា​ហក​ម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ និងប្រាក់ចំ​ណូ​លប្រ​ចាំ​ខែ​បា​ន​​ម​ក​ពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណ​នឹ​ង​មេគុណ​ដែល​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុង​នោះត​ម្លៃ​ដី​ត្រូ​វកំណ​ត់​ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

៤. ដីជាកម្មសិទ្ធិរដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល ជាដីសាធារណៈ ដែលជា​កម្ម​សិទ្ធិរប​ស់រ​​ដ្ឋ ​​ទោះ​បីមានក្នុងបញ្ជីសារពើភណ្ឌ ឬក្រៅ​បញ្ជីសារ​ពើ​ភណ្ឌ​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ក្តី ហើយដីនោះមា​ន​ល​ក្ខ​ណៈ​ណា​​មួ​​យ​នៃចំណុចទាំង៣ខាងលើ។

៥. ដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគនិងដីសម្បទាន ដែល​បានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យ​ធ្វើវិ​និយោ​គ​​លើវិស័យអ្វីមួយ ឬដីសម្ប​ទាន​ ​​រ​យៈ​ពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពី​រាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។ ប្រសិនបើដីវិនិយោគ ឬសម្ប​ទាន​នោះ​​ពុំ​បាន​ ឬពុំទាន់ដំណើរការដោយមូលហេតុប្រធានសក្តិ ឬ​ដោយ​មូ​ល​​ហេ​តុអសន្តិសុខផ្សេងៗនោះ​ពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ ប៉ុន្តែលុះណាតែការអាក់ខាន ​ឬព​ន្យា​រ​ពេ​​ល​​នោះ​ មានការបញ្ជាក់ទទួលយល់ព្រមពីស្ថាប័នជំនាញមានសមត្ថកិច្ច និងក្រសួង​សេដ្ឋ​កិ​ច្ច​និ​ង​ហិរញ្ញវត្ថុ ។​

សម្ដេចធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងកាលពីពេល​កន្លងមកថា គោល​បំណង​​នៃកា​រយកពន្ធលើ​ដីធ្លីមិន​ប្រើប្រាស់​ ដើម្បីជំរុញឱ្យ​មានការ​វិនិយោគ​លើ​ដី ឬ​ប្រើ​​ប្រាស់ដីធ្លី​ឱ្យ​អស់សក្ដានុពល ​និងមិនចង់ឱ្យ​មានសកម្មភាព​ការទិញដីទុកចោល​ដើម្បីយក​លក់​ចំណេញនៅពេល​បន្ទាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ