វិស័យបច្ចេកវិទ្យារបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំ២០២៤

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា កំណើនវិស័យសេវាកម្មរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១០ខែ ខណៈដែលវិស័យបច្ចេកវិទ្យាព័ត៌មានក៏កើនឡើងទាំងប្រាក់ចំណូល និងប្រាក់ចំណេញផងដែរ។

S&P Global លើកឡើងថា ភាពប្រសើរឡើងជារួមត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃលំហូរអាជីវកម្មថ្មីៗ ហើយកំណើនការងារថ្មីបានកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កំណើនអាជីវកម្មសម្រាប់ការនាំចេញមានភាពរឹងមាំនៅឆ្នាំនេះ ខណៈដែលការកែលម្អលក្ខខណ្ឌទីផ្សារក្នុងស្រុក និងខាងក្រៅ និងការចេញលក់ផលិតផលថ្មីបានជួយជំរុញឱ្យមានការកើនឡើងនៃការងារថ្មីៗ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនបុគ្គលិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៤ ដោយបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុន ឬអាជីវកម្មជាច្រើនបានជួលបុគ្គលិកបន្ថែម ដើម្បីបំពេញការងារដែលកំពុងកើនឡើង។

លើសពីនេះ ការស្ទង់មតិបានបង្ហាញថា វិស័យឯកជនទាំងមូលត្រូវបានពង្រីកក្នុងល្បឿនដ៏លឿនបំផុតក្នុងខែឧសភា ដែលជំរុញដោយការពន្លឿនកំណើនទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ សន្ទស្សន៍ទិន្នផលសមាសធាតុបានកើនឡើងដល់ ៥៤,១ ភាគរយក្នុងខែឧសភា ដែលកើនឡើងពី ៥២,៨ ភាគរយក្នុងខែមេសា។ លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Caixin Insight Group លើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិននាបច្ចុប្បន្ននេះមានស្ថិរភាព និងនៅតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ។ គោលនយោបាយដែលមានគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច ការជំរុញតម្រូវការក្នុងស្រុក និងការបង្កើនការងារចាំបាច់ត្រូវពង្រឹងបន្ថែមពីទៀត។

ទន្ទឹមនឹងនេះ​ ផ្អែកលើរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន បានឲ្យដឹងថា ប្រាក់ចំណេញសរុបនៃវិស័យនេះបានកើនឡើង ១៤,៣ ភាគរយ ឬ ៤៣១,៤ ពាន់លានយ័ន (៦០,៦៩ ពាន់លានដុល្លារអាមេរិក) ខណៈដែលប្រាក់ចំណូលរួមបញ្ចូលគ្នាបានកើនឡើង ១១,៦ ភាគរយ ឬ ៣,៨  ទ្រីលានយ័ន។ ជាពិសេស ប្រាក់ចំណូលរួមបញ្ចូលគ្នានៃ Cloud និងសេវាកម្មទិន្នន័យធំបានកើនឡើង ១៤,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលឈានដល់ ៤១០,៧ ពាន់លានយ័ន (៥៦,៥៨ ពាន់លានដុល្លារអាមេរិក)។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណូលពីផលិតផល Software និងសេវាកម្មផ្នែកសុវត្ថិភាពព័ត៌មានបានកើនឡើងពី ៨,៧ ភាគរយដល់ ៩,៣ ភាគរយ។

យ៉ាងណាមិញ ទាក់ទង​នឹង​តម្លៃបាន​ឲ្យ​ថា ថ្លៃដើមបញ្ចូលក្នុងដំណើរការផលិតកម្មបាន​បន្ត​កើន​ឡើង​ជិត ៤ ឆ្នាំ​មក​ហើយ។ យ៉ាងណាមិញ ​ការ​កើន​ឡើង​នៃ​ធាតុ​ចូលក្នុងដំណើរការផលិតកម្ម កម្លាំង​ពលកម្ម និង​ថ្លៃ​ដឹក​ជញ្ជូន ជា​កត្តា​ចម្បង​ដែល​រួម​ចំណែក​ដល់​អតិផរណា​ខ្ពស់​។ ជាលទ្ធផល អ្នកផ្តល់សេវាបានដំឡើងថ្លៃផលិតកម្មនៅក្នុងខែឧសភា ដែលធ្វើឲ្យអត្រាអតិផរណាកើនឡើងលឿនបំផុតចាប់តាំងពីឆ្នាំ ២០២២។ មិនត្រឹមតែប៉ុណ្ណោះ ចិនបន្តប្រឈមនឹងវិបត្តិអចលនទ្រព្យនៅឡើយ ដែលស្រដៀងនឹងករណីរបស់សហរដ្ឋអាមេរិក និងអេស្បាញមានវិបត្តិអចលនទ្រព្យនៅចុងទសវត្សរ៍ឆ្នាំ ២០០០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច