៩ខែក្នុងឆ្នាំ២០២២​ កម្ពុជា​ទទួលបានទុនវិនិយោគ​ជាង​ ៣ ៥០០​លានដុល្លារអាមេរិក​ លើ​១៥០​គម្រោង​

ភ្នំពេញ ៖ ​ក្នុងស្ថានភាព​នៃវិបត្តិ​បានធូរស្បើយ និងប្រសើរឡើងវិញ​បន្តិចម្ដងៗ ការ​វិនិយោគ​​​នៅក្នុងប្រទេស​កម្ពុជាក៏ទ​ទួល​បា​ន​ជា​បន្តបន្ទាប់ឡើង​វិញដែរ ដែល​ធ្វើឱ្យ​វិនិយោគិន​ក្នុង និងក្រៅប្រទេស​ចាប់ផ្ដើម​សម្លឹងពីឱកាស​ក្នុងការ​ប​ណ្ដាក់​ទុនវិនិយោគ​។ ជាក់ស្ដែង​ក្នុងរយៈ​ពេល​៩ខែ​ដើមឆ្នាំ២០២២​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានអ​នុ​ម័ត​គ​ម្រោង​វិនិយោគ​សរុបប្រមាណ​១៥០​គម្រោង​គិតជាទឹកប្រាក់​ប្រមាណ ​៣ ៥០០​លានដុល្លារ​អាមេរិក​ ។

បើតាមរបាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ឱ្យដឹងថា​ ក្នុង​ចំណោម​គម្រោងទាំង​១៥០​គម្រោង​ដែល​បានអនុម័ត​ក្នុង​រយៈ​ពេល៩ខែ​ដើមឆ្នាំនេះ​ភាគច្រើន​ជា​គម្រោង​រោងចក្រ​​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង​កា​​បូប សម្ភារធ្វើដំណើរ​ រោងចក្រ​កែច្នៃវេចខ្ចប់ និង​រោងចក្រ​ដំឡើង​រថយន្ត​ និងមន្ទីរព្យាបាលផងដែរ ។

របាយការណ៍​ដដែល​បង្ហាញផងដែរថា​ គម្រោង​ដែលអនុម័ត​ក្នុងរយៈ៩​ខែ​នេះ​បើធៀបនឹង​៩ខែ​ឆ្នាំមុនមាន​ការ​កើនឡើង​១៦គម្រោង​​ ក្នុងនោះទុនវិនិយោគ​មានកំណើន​ប្រមាណ១០០លានដុល្លារអាមេរិកផងដែរ ដែល​ជាតួលេខ​មួយ​ល្អប្រសើរ​សម្រាប់ឆ្នាំ២០២២​នេះ ។

លោក ​ង៉ឺយ ធី​ ភ្នាក់ងារ​អចលនទ្រព្យមួយរូប​ប្រចាំ​នៅ​ខេត្ត​កំពង់ស្ពឺ​​និងជាជំនួយ​ការអគ្គនាយក​ក្រុមហ៊ុន​អភិវ​ឌ្ឍ​ន៍​​អចលនទ្រព្យ​មួយ​នៅប៉ែក​ខាង​លិច​រាជធានីភ្នំពេញ​ក៏បានឱ្យដឹងផងដែរថា​ ការ​អនុម័ត​ពីក្រុមប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​​​​នូវ​គម្រោង​វិនិយោគ​ថ្មីៗ បានធ្វើឱ្យ​តម្រូវការ​ដីធ្លីសម្រាប់​សង់​រោងចក្រ​ ឃ្លាំង​ជួលជាដើម​​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​មា​ន​កំណើន​ខ្ពស់ ដោយក្នុងនោះដែរ​តម្រូវការ​បុគ្គលិក​កម្មករ​ថ្មីៗ​សម្រាប់ដំណើរការ​នៅក្រុមហ៊ុន ​ឬរោងចក្រ​ក៏​ឃើញ​ថា​​មានកំណើន​ខ្ពស់ជាង​ឆ្នាំមុនៗផងដែរ ។

លោកបន្តថា ក្នុង​ឆ្នាំ២០២២​នេះ ​មានគម្រោង​រោងចក្រ​ជា​ច្រើន​បានងាកទៅកាន់តំបន់​ខាងលិច​ ជាពិសេស​នៅតាម​បណ្ដោយ​ផ្លូវ​៥១​ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​​ក្នុង​ស្រុក​ជាច្រើន​បាន​ជំរុញ​ការ​សាងសង់​ឃ្លាំង និងរោងចក្រ​ស​ម្រាប់ជួលទៅ​ឱ្យអ្នកវិនិយោគ​បង្កើត​រោងចក្រ​ថ្មីៗ ។

លោក​បន្តថា​​សកម្មភាព​នេះដែរ ក៏​ធ្វើឱ្យ​តម្រូវការ​នៃ​ដីឡូត៍ ​និង​លំនៅឋាននៅជុំវិញតំបន់​នោះ មានកំណើន​ជា​​ងឆ្នាំ២០២១​ផងដែរ ហើយអ្នកអភិវឌ្ឍន៍លំនៅឋាថ្មីៗ​នៅក្នុង​តំបន់​នោះ ក៏ចាប់ផ្ដើម​ធ្វើសកម្មភាព​ពន្លឿន​ការ​អភិ​វឌ្ឍ​គម្រោងរបស់ខ្លួន​ដើម្បីបំពេញតម្រូវការ​អតិថិជន ។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏បានបង្ហាញពីរំហូរទុនវិនិយោគផ្ទាល់ពីបរទេស​ក្នុ​ងឆ្នាំ២០២២​នេះ​ចាប់ផ្ដើមហូរ​ចូលកម្ពុជា​ឡើង​វិញជា​បន្តបន្ទាប់ ដោយរំពឹងថា​នៅ​ពេល​ស្ថានភាព​វិបត្តិ​កូវីដ​១៩​លក្ខណៈស​ក​ល ​​​​​និង​បញ្ហា​នយោបាយ​អន្តរជាតិ​បានធូរស្រាល​នឹង​មាន​វិនិយោគិន​បរទេស​ចូល​មកកម្ពុជា​​ដើម្បី​បណ្ដា​ក់ទុ​ន​វិ​និយោគបន្ថែម ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)